កវី​ គយ សារុន

ថ្វីបើ​លោក​បាន​បន្សល់ ទុក​នូវ​ស្នាដៃ​មិន​ច្រើនក្តី ប៉ុន្តែ​លោក គយ សារុន ជា​កវី​មួយរូប​ដែលមាន​ឈ្មោះ នៅក្នុង​ការចងចាំ​រប​ស់ ពួក​អ្នកសិក្សា​ជានិច្ច​នៅ​ចុង​ទសវត្ស​ឆ្នាំ​១៩៥០ ដល់​ដើម​ទសវត្ស​ឆ្នាំ​១៩៧០ ។​

កម្រង​អត្ថបទ​កំណាព្យ បុប្ផា​ខ្មៅ មាន​អត្ថន័យ អត្ថរូប និង អត្ថរស ល្អ ប៉ុន្តែ​បើ​ធៀប​ទៅ នឹង​កំណាព្យ​ផ្សេងៗ​របស់​កវី​នានា ក្នុងសម័យ​នោះ យើង​មិន​ឃើញថា​មាន​ភាព​អស្ចារ្យ​លេចធ្លោ​ល្អ​ឯក​ទេ ។ ប្រហែលជា​ដោយសារ​ភាពសាមញ្ញ នៃ ឧបមានវិធី ដែល​ស្តែង​ចេញពី​ភាព​រំភើប នៃ មនោគតិ ពិតៗ​របស់​កវី​រូប​នេះហើយ ដែល​ធ្វើអោយ បុប្ផា​ខ្មៅ ក្លាយជា​ស្នាដៃ​ដែល​អ្នកសិក្សា​ទាំងឡាយ​មិនដែល មើលរំលង ។​

កវី គយ សារុន បានទទួល​ឥទ្ធិពល​ពី​កវី​រៀមច្បង​នានា មាន​លោក កេង វ៉ាន់​សាក់ , ញូ​ង សឿង និង រ៉ា​យ ប៉ុក ជាដើម ហើយ បុប្ផា​ខ្មៅ ជា​សមិទ្ធិផល នៃ ការ​សំយោគ​ចូលគ្នា នៃ កម្រង​អត្ថបទ​កំណាព្យ​ឈ្មោះ ជីវិត​និស្សិត ដែល​បាន​ជាប់​លេខ​៣​នៅក្នុង​ការប្រឡង​អក្សរសាស្ត្រ នៃ ក្រសួង​អប់រំ ជាតិ ឆ្នាំ​១៩៥៩ ឬ រង្វាន់​កុស​មៈ ដែលជា​រង្វាន់​ផ្តល់​សម្រាប់​សិស្ស​មធ្យមសិក្សា​នា​អំឡុង ឆ្នាំ​១៩៥០-១៩៦០  ( ប៉ុន្តែ​លោក​មិនបាន​បោះពុម្ពផ្សាយ​ស្នាដៃ​នេះ​ទេ ដោយ​លោក​យល់ថា​ជា​ស្នាដៃ ដែលមាន​គំនិត​ក្មេងខ្ចី​ពេក និង ភាគច្រើន​សរសេរ​ពី​រឿង​ផ្ទាល់ខ្លួន ហើយ​វា​ជា​ស្នាដៃ​ទី​១​របស់លោក ) និង បុប្ផា​ខ្មៅ ជា​ស្នាដៃ​ទី​២ និង  ដែល​បាន​ជាប់​លេខ​២​នៅក្នុង​ការប្រឡង​អក្សរសាស្ត្រ​នៃ​ក្រសួង អប់រំ​ជាតិ ឬ រង្វាន់​ឥន្ទ្រ​ទេវី ឆ្នាំ​១៩៦៧ ដូច ដែល​លោក​បានបញ្ជាក់​នៅក្នុង​សេចក្តី​ផ្តើម​នៃ​សៀវភៅ បុប្ផា​ខ្មៅ​នោះ​ស្រាប់ ។​

លោក​បាន​បោះពុម្ពផ្សាយ​ស្នាដៃ​ទី​២​នេះ ហើយ​ក៏បាន​ដកស្រង់យក​អត្ថបទ​កំណាព្យ​ខ្លះ​ពី​ស្នាដៃ​ទី​១​របស់លោក​មក បញ្ចូល​ជាមួយ​ផង ។​
១- សាមគ្គី សុចរិត យុត្តិធម៌         មនុស្សធម៌ សីលធម៌ ធម៌ ច្រើនណាស់​
សរសេរ​ហូរហែរ លើ​ក្រដាស    ស្តាប់ឮ​ក្រៃ​ក្រាស​ក្នុង​សម្តី ។​
២- ធម៌​នេះ​ចេញមុខ អើត​មាត់ទ្វារ   បង្ហាញ​ឫកពា ស្រស់​ប្រឹម​ប្រិ​យ​
រាប់រក​មិត្តភាព រក​មេត្រី          សេពគប់​ប្រណី គប់​ករុណា ។​
៣- ខាងក្នុង​ទឹកប្រាក់ វាស​ប្បាយ    លួច​សើច​ក្អាកក្អាយ ចំអក​ថា​
អា​ប្រាក់ ! អញ​នេះហើយ​ខ្លាំងក្លា  សោយរាជ្យ​ចេស្តា លើ​ក្បាលមនុស្ស ។​
នេះ​ជា​អត្ថបទ​កំណាព្យ​ឈ្មោះថា សំណើច​ចំអក​នៃ​ទឹកប្រាក់ នៅក្នុង​សៀវភៅ បុប្ផា​ខ្មៅ និពន្ធ​កំណាព្យ​នៅ​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​១៩៦៥ នាទី​ក្រុងភ្នំពេញ ។​

លោក គយ សារុន កើត​នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​១៩៤០ នៅ​សង្កាត់​លំចង់ ស្រុក​សំរោង​ទង ខេត្តតាកែវ (​សព្វថ្ងៃ​កាត់​ចូលទៅ​ខេត្តកំពង់ស្ពឺ​) ។ ឆ្នាំ​១៩៤៩ លោក​បាន​សិក្សា​នៅ​សាលា​ចាក់អង្រែ លុះ​ឆ្នាំ​១៩៥៥ បាន​ចូល​សិក្សា​នៅ​សាលា​វិទ្យាល័យ​ព្រះ ស៊ីសុវត្ថិ ។ ឆ្នាំ​១៩៦០ លោក​ធ្វើជា​គ្រូបង្រៀន​នៅ អនុវិទ្យាល័យ​តាកែវ ហើយ​បាន​ក្លាយជា​សាស្ត្រាចារ្យ​នៅ​វិទ្យាល័យ​តាកែវ​នៅ​ឆ្នាំ​១៩៦៥ ។ ៣ ឆ្នាំក្រោយ មក លោក​បាន​ផ្លាស់​ទៅធ្វើជា​គ្រូ​នៅ​អនុវិទ្យាល័យ​កន្ទួត​ដែលជា​ស្រុកកំណើត របស់លោក​វិញ ហើយ​នៅ​ឆ្នាំ ១៩៧១ លោក​បាន​ជាប់​ជា​អធិការរង​នៅ​ខេត្ត ឧ​ត្ត​រ​មានជ័យ ។ នៅ​ក្រប​ខាងក្រោយ​នៃ​សៀវភៅ កើតជា​មនុស្ស​នេះ លោក​បាន​បញ្ជាក់ថា លោក​ធ្លាប់បាន​បង្រៀន​មុខវិជ្ជា​ខ្មែរ​ថ្នាក់មធ្យមសិក្សា និង ធ្វើជា​សិក្សាភិរក្ស​ផងដែរ ។ កវី គយ សារុន បាន​អនិច្ចកម្ម​នៅ​ឆ្នាំ​១៩៧៥ ពោលគឺ​ក្នុង​អាយុ​៣៥ ឆ្នាំ ។​

រហូតមកដល់​ពេលនេះ​ពួក​អ្នកសិក្សា​ទាំងឡាយ​អាច​រកឃើញ​ស្នាដៃ​របស់លោក​ចំនួន​៤​គឺៈ
១- ជីវិត​និស្សិត ជាប់​លេខ​៣​រង្វាន់ កុ​សមៈ​ផ្នែក​អក្សរសាស្ត្រ ឆ្នាំ​១៩៥៩
២- បុប្ផា​ខ្មៅ ជាប់​លេខ​២ រង្វាន់​ឥ​ន្ត្រ​ទេវី ផ្នែក​អក្សរសាស្ត្រ ឆ្នាំ​១៩៦៧
៣- កើតជា​មនុស្ស​នេះ ជាប់​លេខ​៣ ( ដែល​ក្នុងពេលនោះ​ពុំមាន​អ្នក​ជាប់​លេខ​២ និង​
​លេខ​១ ) រង្វាន់​ក្រម​ង៉ុ​យ ( ដែល​កាល​មុន​មាន​ឈ្មោះថា រង្វាន់​ឥ​ន្ត្រ​ទេវី ) ឆ្នាំ​១៩៧១
៤- បេះដូង​សម្រាប់​ស្រលាញ់​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s