ព្រះបាទ​អង្គឌួង​ដ៏​ឆ្នើម​នៃ​ជាតិ​ខ្មែរ

ព្រះបាទ​អង្គឌួង​ដ៏​ឆ្នើម​នៃ​ជាតិ​ខ្មែរ​, ម្ចាស់​វណ្ណ​កម្ម​ “​កាកី​” (១៧៩៦-១៨៦០)

112

រៀងរៀប​សេចក្តី​​          ជា​បទ​កា​កគ​តី ​​         ដំណាល​ទំនង
​ស្រី​ជួ​ស្រី​ជា​​                  តាម​បាលី​ចង​           ​ទុកជា​គន្លង​    ​
ក្បួនច្បាប់​តទៅ ។​

​គ្រាន់​មើល​គ្រាន់​មាន​  ​ចិត្ត​ចាំ ប្រៀន​ប្រាណ​ ​ កុំអោយ អាស្រូវ​
កុំ​ត្រាប់​មារ​យា​             ទុកជា​ធ្វើ ត្រូវ             ​​កុំ​ត្រាប់​ចើក​ចូ​វ​    ​
ទុកជា​ស្មោះស្មាន ។​

​កុំ​ត្រាប់​ស្រី​អាស​​        គិតថា​ដ្បិត​ខ្មាស​​          អៀន​រឹង​អស់ ប្រាណ​
កុំ​ត្រាប់​បង្ហិន​​             ថា​មិន សាមាន្យ​​            កុំ​ត្រាប់​សន្តាន​
​មាក់ងាយ​ស្វាមី ។​

​គិតថា​គួរ​ទេ               ​​មិនគួរ ស្និទ្ធស្នេហ៍​          ​រាប់រក​ជា​ប្តី​
មារ​យា​ទាំង​ប្រាំ​         ចូរ​ចាំ​គ្រប់ ស្រី​​               សុទ្ធសឹង​អប្រិយ​    ​
គ្មាន​ល្អ​មួយ​ឡើយ ។​

​គួរ​ត្រាប់​គួរ​ត្រង​​         គួរ​ចាំ​គួរ ចង                ​​គួរ​កុំ​កន្តើយ​
មារ​យា​សុចរិត       ល្អ​ពិតជា​ត្រើយ​ ​           ស្រី​ណា​ត្រាប់ ហើយ​    ​
ហៅ​ប្រសើរ​ស្រី ។​

នេះ​ជាវ​គ្គមួយ​នៃ​ការចាប់ផ្តើម​អត្ថបទ​កំណាព្យ “​ច្បាប់ស្រី​” ដែលជា​ព្រះរាជ​និពន្ធ​របស់​ព្រះបាទ​អង្គឌួង ។​

ឯកសារ​មហា​បុរស និង រាជ​ព​ង្សា​តា​អះអាងថា ព្រះបាទ​អង្គឌួង / អង្គ​ដួង ប្រសូត្រ​នៅ​ថៃ​អាទិត្យ ៩​កើត​ខែ​អាសាធ ឆ្នាំរោង​អដ្ឋស័ក ព​.​ស ២៣៤០, គ​.​ស ១៧៩៦, ម​.​ស ១៧១៨, ច​.​ស ១៦៤៥ នា​ក្រុង​ឧដុង្គ ។​ទ្រង់​ជា​បុត្រ​ពៅ​របស់​ព្រះបាទ​នរាយ​រាមា អង្គអេង និង អ្នក​ម្នាង​រស់ ។ ទ្រង់មាន​ព្រះ​ជេដ្ឋា  (​បងប្រុស​) ៤​អង្គ​គឺ​៖
១-    ព្រះអង្គម្ចាស់ អង្គ​ច័ន្ទ​
២-    ព្រះអង្គម្ចាស់ អង្គ​អឹម​
៣-    ព្រះអង្គម្ចាស់ អង្គ​សួន​
៤-    ព្រះអង្គម្ចាស់ អង្គភឹម​

គួរ​បញ្ជាក់ថា នៅ​សម័យ​កាលនោះ​ប្រទេស​ខ្មែរ​បាននិងកំពុង​ស្ថិត​នៅក្នុង​ស្ថានភាព​ដុនដាប ក្រោម​ការ​បៀតបៀន​ពី​សំណាក់​ប្រទេស​យួន និង ប្រទេស​សៀម ដែល​ប្រទេស​ទាំងពីរ​នេះ​តែងតែ​មើល​មក​ប្រទេស​ខ្មែរ​ថា​ជា សាច់​១​ដុំ​ដែលជា​កម្មបទ​នៃ​ការដណ្តើម​គ្នា​របស់​ពួកគេ ។​
ព្រះបាទ​អង្គឌួង​ទ្រង់​បាន​យាង​ទៅ​សាង​ព្រះ​ភ្នួ​ស​ជា​សាមណេរ ក្នុង​សំណាក់​ព្រះ​មហាព្រហ្មមុនី នង នៅ​ឆ្នាំមមែ  (​ផ្ទៀង​ជាមួយ​សៀវភៅ​បញ្ជាក់​សករាជ​របស់លោក ភ្លង នួន ត្រូវ​នឹង​គ​.​ស ១៨១១ ) ត្រី​ស័ក គ​.​ស ១៨១០ ។​

សៀវភៅ​អក្សរសិល្ប៍​ខ្មែរ របស់លោក ឃី​ង ហុក​ឌី និយាយថា ព្រះ​អង្គឌួង និង ព្រះ អង្គ​អឹម មានការ​អាក់អន់​ព្រះទ័យ​នឹង​ព្រះអង្គ​ច័ន្ទ ហើយក៏​បាន​ភៀស​ព្រះកាយ​ទៅ​គង់ នៅ​ស្រុក​សៀម​អស់​រយៈពេល​រវាង​១​ទស​ត្ស​រ៍ ។ ឯកសារ​ខ្លះ​និយាយថា ទ្រង់​គង់នៅ​ក្រុង​បាងកក អស់​រយៈពេល​២៧​ឆ្នាំ (​គឺ​ចាប់តាំងពី​ទ្រង់ មាន​ព្រះជន្ម​១៦ រហូតដល់ ៤៣​វស្សា ) ហើយ​ទ្រង់​បាន​ត្រឡប់មក​ស្រុក​ខ្មែរ​វិញ​នៅ​គ​.​ស​១៨៤១ ។​

ដោយ​សន្ធិសញ្ញា​រវាង​យួន និង សៀម នៅ​ខែធ្នូ គ​.​ស ១៨៤៤ បាន​ស្រុះស្រួល​គ្នា​ប្រគល់​រាជបល្ល័ង្ក​ខ្មែរ​មក​ព្រះ​អង្គឌួង ។ ទ្រង់​បាន​រាជាភិសេក​នៅ​ក្រុង​ឧដុង្គ ថៃ្ង​អង្គា​រ៍ ១​កើត ខែផល្គុណ ឆ្នាំមមែ នព្វស័ក ព​.​ស​២៣៩១ ត្រូវ​នឹង​ថៃទី​៧ ខែ​មិនា គ​.​ស ១៨៤៨ ម៉ោង​៧​ព្រឹក ក្នុង​ព្រះ​ជន្មាយុ​៥២ ព្រះវស្សា ដោយមាន​នាម​ថា “ ព្រះបាទ សម្តេច​ស្តេច​ព្រះរាជ​ឱង្ការព្រះ​ហរិរក្ស​រាមា​ឥស្សរាធិបតី​ព្រះ​ស្រី សុរិយោ​ពណ៌ ធម្មិក​វរោត្តម​បរម​សុ​រេ​ន្ទ្រា​មហា​ចក្រពត្រាធិរាជ បរមបពិត្រ​ឋិត​ជា​ឥសូរ​កំពូល​រដ្ឋ​រាស្ត្រ​ឱភាស​ជាតិ​វរវង្ស តម្រង់​ក្រុង​កម្ពុជា​មហា​ឥន្ទបត្ត​នគរ​បវរ​វ​ឌ្ឍ​នា​តិ​រេ​កឯក​រា​ជាខ​ត្តិ ​យា មហា​ធិ​ប​តិ​ន្ទ្រ​វិសុទ្ធិ​ឧ​ត្ត​ម​បរមបពិត្រ​ជា អ​ម្ចាស់ជីវិតលើត្បូង​គ​ង់​ក្នុង​ព្រះ​បរម រាជ​វាំ​ឧដុង្គ​មានជ័យ ” ។​

ព្រះ​មហេសី​របស់​ព្រះអង្គ​ដែល​ឯកសារ​នានា​រៀបរាប់​ច្រើន​បំផុត គឺ​អ្នក​ម្នាង​អង្គ​ប៉ែន ឬ​ព្រះ​បរម​រាជ​នី​ប៉ែន (​ត្រូវ​យួន​សំលាប់​ដោយ​ពន្លិចទឹក​នៅពេលដែល យួន​បាន​ឃុំឃាំង​បុត្រី​ទាំង​៤​របស់​ព្រះអង្គ​ច័ន្ទ​ចោទថា​ក្បត់​ដោយសារ ព្រះ​មាតា​របស់​ព្រះ​នាង បាន​ទៅប្តឹង ស្តេច​សៀម ) ជា​បុត្រី​ច្បង​របស់​ព្រះអង្គ​ច័ន្ទ ដែលជា​ព្រះរាម  (​បងប្រុស​) របស់​ព្រះអង្គ ។ ហេតុនេះ ទ្រង់ និង មហេសី​ត្រូវជា​ព្រះ​បិតុលា​(​ឪពុកមា​, ពូ​) និង ព្រះ​ភ​គ្គនី (​ក្មួយ​ស្រី​) បង្កើត​នឹង​គ្នា ។ ប៉ុន្តែ តាម​ការរៀប​រាប់រប​ស់​អ្នកអង្គម្ចាស់​ក្ស​ត្រី​អង្គឌួង ណិ​ម សូ​ហ្វី​ន ទាយាទ​មួយអង្គ​នៃ​ត្រកូល​អង្គឌួង​បាន​ប្រាប់ cen.com.kh កាលពី​ខែមករា ២០០៩​ថា​ព្រះករុណា​អង្គឌួង​មាន​អ្នក​ម្នាង​១៥​អង្គ និង​មាន​បុត្រា​-​បុត្រី​២១​អង្គ ក្នុងនោះ​ព្រះរាជ បុត្រ​១០​អង្គ និង​ព្រះរាជ​បុត្រី​១១​អង្គ (​អាន​អត្ថបទ “​មហា​គ្រួសារ​ព្រះបាទ​អង្គឌួង​” ក្នុង​ទំព័រ​អ្នកប្រាជ្ញ ជន​ល្បី​របស់ cen.com.kh) ។​

ទោះជា​យ៉ាងនេះ​ក្តី​មានតែ​បុត្រា​៣​អង្គ​ប៉ុណ្ណោះ​របស់​ទ្រង់​ដែល​គេ​រលឹក ដល់​ច្រើន​គឺ​៖
១- ព្រះអង្គម្ចាស់​ច្រឡឹង ហើយ ទ្រង់​ប្រទាន​នាម​ថា “​ព្រះអង្គម្ចាស់​រាជា​វ​តី​” ឬ  “​ព្រះអង្គ​វ​តី​” ។ លុះ​ពេល​ទៅ​សាង​ផ្នួស​ក្នុង​គណៈធម្មយុត្តិកនិកាយ នៅ​ប្រទេស​សៀម មាន​នាម​បញ្ញត្តិ​ថា​“​នរោត្តម​ភិក្ខុ​”  (​គឺ​ព្រះមហាក្សត្រ​ព្រះបាទ នរោត្តម ), ជា​ព្រះរាជបុត្រ​ជាមួយ​អ្នក​ម្នាង​អង្គ​ប៉ែន ឬ​ព្រះ​បរម​រាជ​នី​ប៉ែន (​ឯកសារ​ខ្លះ​សរសេរថា​បែន មិនមែន​ប៉ែន​ទេ​) ។​
២- ព្រះអង្គម្ចាស់ សំអោក (​ឯកសារ​ខ្លះ​សរសេរថា​សំ​អេង​) លុះ ព្រះជន្ម​បាន​១៣​វស្សា ទ្រង់​ប្រទាន​នាម​ថា​“​ស៊ី​សុ​វ​ត្តិ​” (​គឺ​ព្រះមហាក្សត្រ ស៊ី​សុ​វ​ត្តិ​), ជា​ព្រះរាជបុត្រ​ជាមួយ​ព្រះ​បរម​អ​ច្ឆ​រិ​យា​អប្បរ​ពៅ ។​
៣- ព្រះអង្គម្ចាស់ សំ​អ៊ូ​(​ឯកសារ​ខ្លះ​ថា​សំបូរ​) លុះ​បាន​ព្រះជន្ម​១២ វស្សា​ទ្រង់​ប្រទាន​នាម​ថា​“​ស៊ីវ​ត្ថា​”, ជា​ព្រះរាជបុត្រ​ជាមួយ​ព្រះ​ម្នាង​ខាំ​។​

ឡើង​សោយរាជ្យ​ភ្លាម ព្រះបាទ​អង្គឌួង​បាន​រើ​បម្រាស​ពី​ការត្រួតត្រា​ពី​សំណាក់​ប្រទេស​យួន និង ប្រទេស​សៀម ហើយ​បានចាប់ផ្តើម​បង្កើត​ទំនាក់ទំនង​ជាមួយ​ប្រទេស​បារាំង ។ ទ្រង់​មិនមែនជា​ក្សត្រ​ដែល​គិតតែ​ពី​រឿង​ស្រីស្នំ កាង​អំណាច កាប់​ចាក់ ធ្វើសង្គ្រាម​ផ្ទៃក្នុង​ដូចជា​ក្សត្រ​មួយចំនួន​ឡើយ ។ ព្រះ​អង្គជា​ក្សត្រ​តាំងនៅ​ក្នុង​ព្រះពុទ្ធ សាសនា​យ៉ាង​មាំ ។ ទ្រង់មាន​រាជបំណង​ឱ្យ​មន្ត្រី​ទាំងអស់​រក្សាសីល​៥ ឬ សីល​៨ គ្រប់គ្នា​តាម​លទ្ធភាព និង និស្ស័យ​រៀងៗ​ខ្លួន ហើយ​ទ្រង់​ក៏​ជា​ក្សត្រ​រក្សាសីល​យ៉ាង​ខ្ជាប់ខ្ជួន និង ព្រះ​សណ្តាប់​នូវ​ធម្មទេសនា​ដែល​សំដែង​ដោយ​ព្រះសង្ឃ​ក្នុង​ព្រះបរមរាជវាំង យ៉ាង​ទៀងទាត់​នៅ​រាល់​ថៃ្ង​ឧបោសថ​ផងដែរ ។ ទ្រង់​សំណូមពរ​ផង​មន្ត្រី​ខ្ញុំ​រាជការ​ឱ្យមាន​ចិត្តមេត្តា​សន្តោស ប្រោសប្រណី​ចំពោះ​ផង​រាស្ត្រ​និករ ក៏ដូចជា​ស្មូម​យាចក អ្នកក្រខ្សត់ ទុរគត ទន់ខ្សោយ និង សព្វ​សត្វ​ទាំងពួង ។ ប្រជារាស្ត្រ​ក្រីក្រ និង ព្រះសង្ឃ អាចមក​ទទួល​អាហារ​ស្រស់ស្រូប និង ឆាន់​បាន​រាល់​ថៃ្ង ។ ហេតុនេះ​ទើប​សុវត្ថិភាព​បានកើត ឡើងវិញ​លើ​ផ្ទៃ​នៃ​នគរ ធ្វើអោយមាន​សន្តិភាព ស្ថេរភាព​ជា​ចិ​រកា​ល ជាហេតុ​នាំឱ្យ​ផង​រាស្ត្រ​និករ​មានឱកាស បង្កបង្កើន ភោគផល​បាន​សំបូរ​សប្បាយ​ឡើងវិញ​មួ​យក​ម្រឹត ។​

នៅ​ឆ្នាំមមែ នព្វស័ក គ​.​ស ១៨៤៨ ទ្រង់​បាន​បញ្ជា​ឱ្យ​បោះពុម្ព​ក្រដាស់ប្រាក់​សម្រាប់​ចាយវាយ​ជំនួស ប្រាក់​សាច់  មតិ​ខ្លះ​យល់ថា ដោយសារ​ព្រះអង្គ​មាន​ទំនាក់ទំនង​ជាមួយ​បារាំង ទើប​បារាំង​បាន​ប្រមូល​មាស ពេជ្រ និង ប្រាក់​ដឹកជញ្ជូន​ទៅ​ប្រទេស​គេ​រលោះ​ពី​ប្រទេស​ខ្មែ ទើប​ទ្រង់​បញ្ជា​ឱ្យចេញ​ក្រដាស់ប្រាក់​នេះ ហើយក៏​គឺជា​ក្រដាស ប្រាក់​មុនដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ផងដែរ ។ ក្រដាសប្រាក់​នោះ​ទ្រង់​ព្រះរាជ​បញ្ញត្តិ​ឱ្យ​ដាក់ពាក្យ​ថា “​ព្រះ​នគរ​ក្រុង​កម្ពុជា​ធិបតី​” មាន​ពុទ្ធសករាជ​, ចុល្លសករាជ នៅត្រង់​ផ្ទៃ​កណ្តាល​ម្ខាង មាន​រូប​ប្រាសាទអង្គរវត្ត ហើយ​ម្ខាង​ទៀត​មាន​រូប​ហង្ស ។​

ទ្រង់​កសាង​នគរ​ឱ្យមាន​ការរីកចំរើន​គ្រប់​វិស័យ​ទាំង​ផ្នែក សេដ្ឋកិច្ច , រដ្ឋបាល , ស្ថាបនា​ស្ពាន​ថ្នល់ ,​ព្រះអង្គ​បានចេញ​រាជបញ្ជា​ឱ្យ​បន្ថយពន្ធ​ដា​ផ្សេងៗ  កសាង​កំពែង​ការពារ​នគរ និង ហេដ្ឋារចនាសម្ព័ន្ធ​នានា បង្វែរ​នគរ​ឱ្យ​ឈម​ទៅរក​វឌ្ឍនភាព​តាមបែប​ប​ស្ចឹ​ម​ប្រទេស  ។ ទ្រង់​បាន​បង្កើត​រចនាសម្ព័ន្ធ​នានា សម្រាប់ បង្ក្រាប​ចោរកម្ម និង ឧក្រឹដ្ឋ​កម្ម ។
នៅ​ឆ្នាំ​១៨៤៨ ទ្រង់​បាន​បង្កើត​សាលា​តុលាការ​ឧទ្ធរណ៍ ដែលជា​តុលាការ​ឧទ្ធរណ៍​មុនដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ ហើយ​ទ្រង់​គង់​ជា​ព្រះអធិបតី​ដោយផ្ទាល់​នៅក្នុង​តុលាការ​នេះ ។ ចាប់ពី​ឆ្នាំ​១៨៥៣​មក ទ្រង់​បាន​បញ្ជា​ឱ្យ​ចាប់ផ្តើម​ពិនិត្យ​សេ​រើ​ជាទូទៅ នូវ​មាត្រា​ច្បាប់​នានា ដោយ​ព្រះអង្គ​បាន​យាង​ចូលប្រឡូក​ដោយផ្ទាល់ និង យ៉ាងសកម្ម​ផង ។​

លោក ហង់​រី មូ​តូ ជា​ជនជាតិ​បារាំង​បានធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា ហើយ​បាន​ជួបនឹង ព្រះ​អង្គឌួង បាន​សរសេរ​ពិ​ព័ណ៌នា​ព្រះអង្គ​ថា  ព្រះជន្ម​ប្រមាណ​៦០​ព្រះវស្សា មាន​ព្រះកេសា  (​សក់​) ខ្លី ទាប់​ក្រអាញ​។ ទឹក​ព្រះភ័ក្ត្រ​បង្ហាញ​ប្រាជ្ញាញាណ​វាងវៃ និង មាន​សមាន​ចិត្តល្អ​…  ។ ទ្រង់​ចំណាយ​រាជទ្រព្យ​ជាច្រើន​ដើម្បី​ស្ថាបនា ផ្គត់ផ្គង់ និង បណ្តុះបណ្តាល​ព្រះពុទ្ធសាសនា​ដែល​រង​ការ​ខ្ទេចខ្ទាំ ដោយសារ​សង្គ្រាម​នានា មាន​សង្គ្រាម​បៀតបៀន​ពី​ប្រទេស​វៀតណាម និង ប្រទេស​សៀម​ជាដើម ។​

ថៃ្ង​១២​មេសា គ​.​ស ១៨៥៣ ទ្រង់​បាន​បញ្ជា​រាជ​ប្រតិភូ ដឹកនាំ​ដោយ​ឧកញ៉ា​យមរាជ​ម៉ុក និង ឧកញ៉ា​ចក្រី មាស ធ្វើដំណើរ​ទៅ​ទីក្រុង​បាងកក​ដើម្បី​ស្នើសុំ​ស្តេច​សៀម ព្រះ​ចៅ ចម​ក្លាវ ឱ្យ​ប​ញ្ជួ​ន​បណ្ឌិត​សង្ឃ​ខ្មែរ​ព្រះនាម​ប៉ាន និង គម្ពីរ​ព្រះ​ត្រៃបិដក​១​ចប់​ផង​មក​ស្រុក​ខ្មែរ​វិញ ។ ស្តេច​សៀម​មាន​ព្រះទ័យ​ត្រេកអរ​ណាស់​ដោយ​សង្ឃឹមថា នឹង​បាន​បន្ត​ជះឥទ្ធិពល​វប្បធម៌​របស់​សៀម​មក​ក្នុង​ផ្នត់គំនិត​ខ្មែរ​តាមរយៈ ព្រះពុទ្ធសាសនា​ធម្ម យុ​ត្តិ​ក​និកាយ ។ បណ្ឌិត​សង្ឃ​ពុទ្ធសាសនា​ខ្មែរ ព្រះនាម​ប៉ាន និង ព្រះ​ត្រៃបិដក​១​ចប់ មាន​សែសិប​ភាគ​ត្រូវបាន​ហែរ​ហម​ជាពិសេស ចូលមក​តាម​ខេត្តកំពត ដោយមាន​ទាំង​ព្រះសង្ឃ​៨​អង្គ និង បរិ​ស័​ទ្ធ​មួយចំនួន និង ព្រះគ្រូ​របស់​ភិក្ខុ​បណ្ឌិត​សង្ឃ​ប៉ាន​ផង បាន​មកដល់​ក្រុង​ឧដុង្គ នៅ​ថៃ្ង​២៨ ខែមករា ឆ្នាំ​១៨៥៥ ។ ហេតុនេះ​ព្រះពុទ្ធសាសនា​គណៈ​ធម្មយុត្ត បានមក​ប្រតិ​ស្ថ​នៅលើ​ទឹកដី​ខ្មែរ ដោយ​មួយផ្នែក​ជា​មធ្យោបាយ​ដែល​ស្តេច​សៀម​ប្រើ​ដើម្បី​ជះឥទ្ធិពល​លើ​ស្មារតី ខ្មែរ​ចាប់ពីពេលនោះ ។ មិនយូរប៉ុន្មាន​ភិក្ខុ​ប៉ាន ត្រូវបានតែងតាំង​ជា​សម្តេចព្រះសង្ឃរាជ​គណៈ​ធម្មយុត្តិ ។​

ទ្រង់​មិនមែនជា​ក្សត្រ​ប្រតិពល​តែ​នៅក្នុង​រាជកិច្ច​ប៉ុណ្ណោះ​ទេ ទ្រង់​ថែម​ទាំ​ជា​អ្នក​ស្នេហា​អក្សរសាស្ត្រ​ជាតិ និង តែងតែ​យក​ព្រះទ័យ​ទុកដាក់​លើកស្ទួយ​អក្សរសាស្ត្រ​ជាតិ​ជាខ្លាំង ។ ព្រះ​មាតា​របស់​ព្រះអង្គ គឺ​អ្នក​ម្នាង​រស់ ត្រូវបាន​ទ្រង់​តែងតាំង​ជា សម្តេច ព្រះ​វរ​រាជិនី​ខ​ត្តិ​យាវ​ង្ស​សិរី​សេដ្ឋោ​វរោត្តម​បរម​វ​រា​តុល្យ​សកល មង្គល​បរមបពិត្រ ដោយ សារ​ទ្រង់មាន​គុណបំណាច់​ក្នុងកា​ទំនុកបំរុង​កវីនិពន្ធ​ទាំងឡាយ មាន​កវី​សន្ធរម៉ុក ជា ដើម ។ ទ្រង់​បាន​ចាត់ចែង​ឱ្យ​កវី​ទាំងឡាយ​តែង​និពន្ធ​នូវ​សាស្ត្រាល្បែង​ផ្សេងៗ​ជា ពាក្យកាព្យ ។​

ព្រះបាទ អង្គឌួង ក៏​គឺជា​រាជកវី​និពន្ធ​ដ៏​មាន​ទេពកោសល្យ​យ៉ាង​ឆ្នើម​ផងដែរ ។ ជាក់ស្តែង​កំណាព្យ ច្បាប់ស្រី បាន​ក្លាយជា​គន្លង​នៃ​អាកប្បកិរិយា​របស់​ស្ត្រី​ខ្មែរ​ទូទាំង​នគរ ចាប់តាំងពី​សម័យកាល​នោះ​រហូតមកដល់​បច្ចុប្បន្ន​នេះ ទោះ​គេ​មិនបាន​ចាំ​រត់មាត់​គ្រប់គ្នា​ក្តី ក៏​អត្ថន័យ​កំណាព្យ​ដ៏​មាន​ពាក្យពេចន៍ ជួន​រណ្តំ​ណែងណង​នោះ នៅតែ​ស្ថិត​ជា​ខ្លឹម​សារសំខាន់​នៃ​នារី​ខ្មែរ​ដដែល ។ នាង​កាកី ជា​តួអង្គ​ឯក​ស្រី​នៅក្នុង រឿង​កាកី ជា​រាជនិពន្ធ​របស់​ព្រះបាទ​អង្គឌួង​នោះ បាន​ក្លាយជា​ពាក្យ​ដែល​ខ្មែរ​គ្រប់រូប​យល់បាន​យ៉ាង​ងាយ​ថា ជា​តំណាងអោយ​ស្ត្រី​រូបល្អ ប៉ុន្តែ​មានចិត្ត​ចើក​សាវា ។​
​កាយ​កើត​អស្ចារ្យ​​           អំពី​ផ្កា​កា​-​               ណិ​កា​សោភី
​ភក្ត្រា​សោភ័ណ​             ដូច​ចន្ទ្រ​បូណ៌មី ​​      សក់​ដូច​ភម រី​
​រលើប​ខ្មាញ់​ខ្មៅ ។​

​នលាដ​ពិលាស​ ​          ដូច​ពពិល​មាស​ ​       ទុំ​ទែង​ឆ្អិនឆ្អៅ
​មើល​មាត់​ញញឹម ​​       ប៉​ប្រឹម​ឥត​សៅ​​          ខឹម​ខិ​ន​កាន់ នៅ​    ​
សំដី​សមសួន ។​
​ថ្ពាល់​ទាំងសងខាង  ​  ដូច​ផ្លែ​មាក់ប្រាង​  ​    បំព្រង​ផង់​ផូ​រ​នា
សា​សម​សល់​  ​            ដូច​កល​គំនូរ​  ​         ជាង​ចេះ​គន់គូរ​    ​
សួន​សម​សោភា ។​

​ធ្មេញ​ខ្មៅ​រលីក​ ​           រលង់​ប៉​ផ្លេក​               ​ដូច​នឹ​ល​រតនា
ក​កប​ល្អ​លន់​   ​           គួរ​គន់​ដូច​នា​   ​           ត្របក បទុមា​    ​
រាយ​រីក​ស្រស់​ថ្មី ។​

ចិញ្ចើម​ខ្មាញ់​ខ្មៅ​    ​កោង​កប​កល​កៅ​-    ​ទ័​ណ្ឌ​ទន់​ស្រស់​ស្រី​
នេត្រ​នាង​ថ្លា​ជ្រះ​     ​ស្រឡះ​រា​គី​              ​ដូច​កល​រស្មី​
​កញ្ចក់​ជ្រះថ្លា ។​

​កបក​មូលក្លំ​  ​          ផ្នត់​បី​ជាន់​សម​       ​  ស្មា​សោត​សោភា​
គាង​គូ​សម​ទ្រង់​   ​    គន់​ត្រង់​ហត្ថា​   ​       ដូច​ដៃ​ឯ​រា​
​វ័​ណ​វិសេស​សម ។​

​មរាម​ទន់​តូច​       ​  រាង​រៀវ​ឆ្មារ​ដូច​      ​   បន្លា ក្លៀ​ង​ក្លំ​
ក្រចក​លាស់​ច្រាង​   ​ស​ស្រាង​ហា​ក់ស​-     ​ម្បុ​រ​កែវ អ្នក​ខំ​
​ខាត់​ខឹម​យល់​យង់ ។​

ដោះ​ក្បំ​ត្រចើល​    ​ត្រចះ​គួរ​មើល​    ​ដូច​ផ្កា​សត្ត
បង្ក័ជ​កប​ក្រពុំ​         ​មូលក្លំ​ផូរផង់​      ​រាងរៅ​រៀវ​ច -​
​ង្កេះ​កប​ពិស ។​

ជើង​សោត​សសូល   ​ដូច​ចេកមាស​មូល       ​សម​សព្វ​ឥតបី
​អ្នកណា​មួយ​មាន​      ​ដូច​ប្រាណ​កាកី​           ​ល្អ​អស់ ឥន្ទ្រិយ​    ​
ឥត​ឯ​មាន​ទាស់ ។​

​សមសួន​ទាំងគ្រប់​    ​ស្រួច​ស្រី​ស្រស់​សព្វ​      សម្បុរ​ឡើង​ច្បាស់​
ដូច​មាស​នព​គុណ​     ​ល្អ​លន់​ពេក​ណាស់​       ​មើល​មិនមាន ទាស់​    ​
គ្រប់​ភ្នែក​ស្រួច​ស្រេច ។​

កប​កាយ​ក្រអូប​     ​ទោះ​ទាំង​រាង​រូប​        ​ប្រហើរ​ពុំ​ដាច់
រក​ផ្កា​គ្រឿង​អប់​       ​ឈ្ងុយ​ឈ្ងប់​សព្វ​សាច់​     ​ពិដោរ​បណ្តាច់​
​បណ្តូល​អស់​ស្រី ។​

​នេះ​ជា​កំណាព្យ​សរសើរ​សម្ផស្ស​នាង​កាកី ក្នុង​រឿង​កាកី ។​

ទ្រង់​ចូល​ទីវ​ង្គ​ត់​នៅ​ថៃ្ង​សុក្រ ៥​កើត ខែកត្តិក ឆ្នាំវក ទោស័ក ព​.​ស ២៤០៤ ត្រូវ​នឹង​ថៃទី​១៩ តុលា គ​.​ស ១៩៦០ វេលា​ម៉ោង ៤ និង ៥ នាទី​រសៀល ក្នុង​ព្រះ​ជន្មាយុ​៦៥ ព្រះវស្សា ។ ព្រះរាជ​ពង្សាវតា បាន​បញ្ជាក់ថា​មុនពេល​ព្រះអង្គ​ចូល​ទីវ​ង្គ​ត ព្រះអង្គ​បាន​ផ្តែផ្តាំ​អោយ​ពន្លះ​ព្រះ​មំសៈ  (​សាច់​) របស់​ទ្រង់​អោយ​ជា​ទាន​ដោយ​មានបន្ទូលថា “​បើ​ខ្ញុំ​សោយ​ទីវ​ង្គ​ត់ទៅ ឱ្យ​វះ​ពន្លះ​ព្រះ​មំសៈ​ខ្ញុំ​ឱ្យទាន​សត្វទ្វេបាទ (​សត្វ​ជើង​ពីរ​) និង សត្វចតុបាទ (​សត្វ​ជើង​បួន​) សត្វ​អដ្ឋ​បាទ  (​សត្វ​ជើង​ប្រាំបី​) បរិភោគ​ជា​អាហារ​ចុះ​” ។​
ព្រះអង្គ​មាន​បុត្រ​២​អង្គ​ដែល​បាន​ឡើង​សោយរាជ បន្ត​ព្រះ​អង្គជា​បន្តបន្ទាប់​គឺ ព្រះ បាទ​នរោត្តម និង ព្រះបាទ​សី​សុវត្ថិ ៕

9 thoughts on “ព្រះបាទ​អង្គឌួង​ដ៏​ឆ្នើម​នៃ​ជាតិ​ខ្មែរ

  1. Where does Saffron come from?? It arises from the rose crocus sativus,
    which blossoms in the fall, generating aromatic, light
    pink blossoms. Regrettably only the three little feminine parts
    of the place can be used in making Saffron. As a result of this, Saffron is known to function as most expensive extract in the world, pure saffron extract with satiereal selling for over $300 an ounce.

    Possibly because flowers are taken 75,000 by it to produce one pound of Saffron extract.
    Spain grows 70% of the planets supply as a side harvest on family farms. It has been produced the same method for more than 100 years http://pinterest.com/pin/450641506434027035/.

  2. They also know where to find the treasure boxes along
    the way. You don’t need a list or website, and you can often do it for free. There are many business tools that you will have to use if you want to make money online work from home business.

  3. After having a bowel movement, you may still feel incompletely voided.
    Since we have grownup thinking that cancer is irreversible,
    and therefore fatal. Another problem that affects the pancreas is pancreatic cancer.

  4. It is important to note that all medical weight loss technology and reports regarding Saffron
    Extract’s power to control hunger and suppress hunger are supported with Satiereal compound buy saffron extract.

  5. It’s very important to note that all health-related weight-loss technology and reports regarding Saffron Extract’s ability to control hunger and restrain hunger are recognized with Satiereal compound buy
    saffron extract.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s