ប្រព័…


ប្រព័ន្ធការពារនៅក្នុង Windows 7 ទប់ស្កាត់នឹងមេរោគ

Windows 7 មិនត្រឹមតែមាននូវរូបរាងស្រស់ស្អាត់ប៉ុណ្ណោះទេ ថែមទាំងមាននូវប្រព័ន្ធការពារផ្ទាល់ខ្លួនជាច្រើន ដើម្បីទប់ស្កាត់ពីការវាយប្រហារពីមេរោគបានកាន់តែប្រសើរឡើងជាងWindows ជំនាន់មុនៗទៅទៀត ។
ខាងក្រោមនេះអ្នកអាចស្វែងយល់ពីចំណុចពិសេសដែល Windows 7 មាន៖
លក្ខណៈនៃប្រព័ន្ធការពារមេរោគ
មជ្ឈមណ្ឌលត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាព (The Action Center)

 

Windows 7 Action Center នៅក្នុង Control Panel ជួយបញ្ជាក់ឲ្យអ្នកបានដឹងថា

– Firewall នៅក្នុងកុំព្យូទ័រអ្នកបានដំណើរការ ឬក៏អត់ (turn on)
– កម្មវិធីកម្ចាត់មេរោគនៅក្នុងកុំព្យូទ័របាន up date ហើយ ឬនូវ

– តើ Windows 7 ក្នុងកុំព្យូទ័រអ្នកបានកំណត់ឲ្យដំណើរការ install update automatically ដែរ ឬទេ?

 

បញ្ជាក់៖ កំណត់ឲ្យ install update automatically បានលុះត្រាតែ Windows 7 របស់អ្នកមានច្បាប់ប្រើប្រាស់ត្រឹមត្រូវ (license)
 ការពារឯកសាររបស់អ្នកពីការលួចរបស់ Hackers ឬការបាត់បង់ផ្សេងៗ
Windows 7 បានភ្ជាប់មកជាមួយនឹង វិធីសាស្រ្តក្នុងការការពារឯកសារដោយមាននូវលេខសម្ងាត់ (password) ទៅលើ drive និង មាននូវ Firewall ការពារនូវ network traffic នៅក្នុងកុំព្យូទ័រ លើសពីនេះទៅទៀតវាមាននូវការ backup ឯកសារកាន់តែប្រសើរជាងមុនទៅទៀត ។
BitLocker ការពារឯកសារពីការប៉ុនប៉ងលួចពីមជ្ឈដ្ឋានខាងក្រៅ និង ការបាត់បង់ដោយអចេតនាផ្សេងៗ តាមការប្រើប្រាស់ BitLocker Drive Encryption ដែលវាអាច encrypt Windows hard disk ដើម្បីការពារ ឯកសារផ្សេងៗ លេខសម្ងាត់ និង ទិន្នន័យសំខាន់ៗដទៃផ្សេងទៀត ។

 

Windows Firewall ជួយអ្នក ក្នុងការការពារ hacker និង កម្មវិធីមិនល្អ (malicious software) ដោយសារ firewall កាន់តែមានភាពវៃឆ្លាតជាងមុន និង ងាយស្រួលប្រើប្រាស់ជាងមុន ។

 

Microsoft Backup system
Backup and Restore បង្កើតនូវការថតចម្លង ឯកសារដែលសំខាន់ទុក ដូចនេះពេលដែលអ្នកមានបញ្ហាជាមួយនឹង ឯកសារ (បាត់បង់ ឬ ខូច) អ្នកអាចទាញយកមកពីអ្វីដែលបាន backup នោះ ។

 

ការពារកុំព្យូទ័ររបស់អ្នកពីViruses, Spyware, និង Malwareផ្សេងៗ
Microsoft Security Essentials ជាប្រភេទនៃ Antivirus មួយដែលបង្កើតដោយ Microsoft ដែលអ្នកអាច download យកមកប្រើប្រាស់បានដោយឥតគិតថ្លៃ ឬ អាចមាននៅពេលដែលអ្នកធ្វើការ update Windows ។ កម្មវិធីនេះជួយការពារកុំព្យូទ័រពី viruses, spyware, worms, Trojans និង មេរោគដទៃផ្សេងឯទៀត ។

 

 Windows Defender ជា កម្មវិធីមានស្រេចនៅក្នុង Windows 7 ដែលជួយការពារកុំព្យូទ័រពី pop-up ads, slow performance និង ការពារសុវត្ថិភាពពីការវាយប្រហារពី spyware និង unwanted software ។

 

 ការបន្ថយហានិភ័យផ្សេងៗតាមរយៈការកំណត់សិទ្ធិនៃការប្រើប្រាស់
Windows 7 បានបង្កើតនូវ User Account Control ដែលទប់ស្កាត់នូវកម្មវិធីណាដែលព្យាយាមដំណើរការផ្លាស់ប្ដូរ ឬ ធ្វើការបង្កើននូវសមត្ថភាពផ្សេងៗក្នុងកុំព្យូទ័រដោយគ្មាន ការអនុញ្ញាតពីអ្នក តួយ៉ាងដូចជា នៅពេលដំឡើងកម្មវិធី លុបកម្មវិធីចេញពី Windows និងការបើកប្រើប្រាស់កម្មវិធីមួយចំនួន ។

 

នៅពេលដែលរាល់សកម្មភាពណាមួយខាងដើមចាប់ផ្ដើមដំណើរការវានឹងលេចចេញនូវផ្ទាំង message warning ដើម្បីក្រើនរម្លឹកដល់អ្នក ដើម្បីអនុញ្ញាត ឬ មិនអនុញ្ញាត ។

 

ជួយឲ្យអ្នកគ្រប់គ្រងការប្រើប្រាស់របស់ User ផ្សេងៗ
Windows 7 បានបង្កើតនូវ Parental Controls ដើម្បីគ្រប់គ្រង់ User Account នៅក្នុងកុំព្យូទ័រដូចជា
– ការពារកូនៗរបស់លោកអ្នក ពីការលេង game ដែលអ្នកមិនចង់ឲ្យលេង
– មិនអនុញ្ញាតឲ្យកូនៗរបស់អ្នក ដំណើរការកម្មវិធីណាមួយនៅក្នុងកុំព្យូទ័របាន
– កំណត់រយៈពេល និង ពេលដែលអាចប្រើប្រាស់កុំព្យូទ័របាន

 

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s