សុខភាព


សុខភាព និងសម្រស់

១.​ វិធី​បំបាត់​ស្នាម​កន្ទួល​ក្រោយ​ពេល​​កោរ​​រោម

ស្នាម​កន្ទួល​ដែល​បន្សល់​ក្រោយពេល​កោរ​រោម ​អាចធ្វើ​បាត់បង់​ភាព​ទាក់ទាញ​របស់​អ្នក​។ តើ​អ្នក​ធុញទ្រាន់​នឹង​ស្នាម​កន្ទួល​ទាំងនោះ​ដែរ​ឬទេ​? ប្រសិនបើ​អ្នក​ចង់​បំបាត់​ស្នាម​ទាំងនោះ សូម​អនុវត្តតាម​វិធី​យ៉ាង​ងាយស្រួល​ខាងក្រោម​៖

១. ដំបូង អ្នក​កោរ​រោម​ដូច​ធម្មតា​តាម​ដែល​អ្នក​កោរ​រាល់ដង

២. បន្ទាប់មក យក​កន្សែង​តប់​កន្លែង​កោរ​នោះ​តិចៗ​រហូត​ទាល់តែ​ស្ងួត មិន​ត្រូវ​ដុស​ឬ​ជូត​ឱ្យ​ស្ងួត​នោះទេ

៣. ចុងក្រោយបង្អស់ អ្នក​គ្រាន់តែ​យក​ថ្នាំ​បំបាត់​ក្លិន (deodorant) មក​លាប​លើ​កន្លែង​នោះ ជា​ការ​ស្រេច​។

២. វិធីបំបាត់ក្លៀកខ្មៅ៖​

ជាធម្មតា បញ្ហា​ក្លៀក​ខ្មៅ​បណ្តាលមកពី​ការ​កោរ​រោម​ដែល​បង្ករ​ឱ្យ​រលាក​ស្បែក​។ ប្រសិនបើ​អ្នក​មាន​បញ្ហា​នេះ អ្នក​អាច​អនុវត្ត​តាម​វិធី​ដូចខាងក្រោម​ដើម្បី​ជួយ​ធ្វើឱ្យ​ស្បែក​ក្លៀក​ របស់​អ្នក​ស​ឡើងវិញ​។

១. សាកល្បង​ប្រើ​ថ្នាំ​វីតាមីន​ចម្រុះ ព្រោះ​បញ្ហា​ក្លៀក​ខ្មៅ​អាច​បណ្តាលមកពី​រាងកាយ​ខ្វះ​សារធាតុចិញ្ចឹម​។

២. យក​ក្រូចឆ្មារ​មួយ​ចំណិត​មក​ដុស​ថ្នមៗ​ត្រង់​ក្លៀក ជា​រៀងរាលថ្ងៃ រហូត​ពណ៌​ក្លៀក​ចាប់ផ្តើម​ប្តូរ​។

៣. សាកល្បង​លាយ​ទឹកឃ្មុំ​ជាមួយ​ទឹក​ក្រូចឆ្មារ​និង​ស្ករស ហើយ​យក​ទៅ​កម្តៅ​។ បន្ទាប់​មក​ទុកឱ្យ​ត្រជាក់​ហើយ​លាប​ត្រង់​ក្លៀក​។ ធ្វើបែបនេះ ៣ ទៅ ៥ ដង​ក្នុង​មួយ​សប្តាហ៍​ជួយ​ធ្វើឱ្យ​ក្លៀក​របស់​អ្នក​ស​ឡើង និង​ជួយ​ឱ្យ​ស្បែក​ទន់​។

៤. អ្នក​មិន​គួរប្រើ​ថ្នាំ​បំបាត់​ក្លិន​ក្លៀក​នោះទេ ព្រោះ​ថ្នាំ​ប្រភេទ​នេះ​មួយ​ចំនួន​គឺជា​មូលហេតុ​ដែល​បង្ករ​ឱ្យ​ក្លៀក​ឡើង​ខ្មៅ​។

៣.​ ត្រូវធ្វើយ៉ាងណាពេលរលាក?

ប្រសិនបើ​អ្នក​មិន​ប្រយ័ត្ន​ហើយ​ធ្វើឱ្យ​រលាក​នោះ អ្នក​គួរ​អនុវត្ត​តាម​វិធីសាស្ត្រ​ដូចខាងក្រោម​៖

​ពន្លត់ភ្លើង​៖ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​មុន​បង្អស់ ​គឺ​បញ្ឈប់​ដំណើរ​នៃ​ការ​រលាក​។ ត្រាំ​កន្លែង​រលាក​ជាមួយ​នឹង​ទឹក​ត្រជាក់​រយៈពេល ១៥-៣០​នាទី ប៉ុន្តែ​មិន​ត្រូវ​ប្រើ​ដុំ​ទឹកកក​ឬ​ទឹកកក​នោះទេ វា​ធ្វើឱ្យ​រលាក​កាន់តែខ្លាំង​។

​ទឹក​ត្រជាក់​៖ ប្រសិនបើ​អ្នក​រលាកមាត់​ដោយ​ការបរិភោគ​អាហារ អ្នក​ត្រូវ​លាង​សម្អាត​មាត់​របស់​អ្នក បន្ទាប់​មក​ខ្ពុរមាត់​ជាមួយ​ទឹក​ត្រជាក់​រយៈពេល ៥ ទៅ ១០​នាទី និង​ចៀសវាង​ការបរិភោគ​ឬ​ភេសជ្ជៈ​ក្តៅ​រយៈពេល ២ ទៅ ៣​ថ្ងៃ​។

​រុំ​កន្លែង​រលាក​៖ ក្រោយពេល​កន្លែង​រលាក​ត្រជាក់​និង​លាង​ស្អាត​ហើយ អ្នក​ត្រូវ​យក​ក្រណាត់​ស្អាត​និង​ស្ងួត​មក​រុំ​វា​ថ្នមៗ​ឱ្យ​ជិត​។

​បន្ទាប់​មក​មិន​ធ្វើ​អ្វី​ទាំងអស់​៖ ក្នុង​រយៈពេល ២៤​ម៉ោង ដំបូង អ្នក​ត្រូវ​ទុក​ឱ្យ​វា​ចាប់ផ្តើម​ដំណើរការ​ជា​សះស្បើយ​ដោយ​ខ្លួន​វា​។

​ជួយ​ឱ្យ​ឆាប់​សះ​៖ ២៤​ម៉ោង ក្រោយមក អ្នក​ត្រូវ​លាង​សម្អាត​កន្លែង​ត្រូវរបួស​ថ្នមៗ​ដោយ​ប្រើ​សាប៊ូ ម្តង​ក្នុង​មួយថ្ងៃ បន្ទាប់​មក​ជូ​តវា​ឱ្យ​ស្ងួត​និង​រុំ​វា​វិញ​។

​ព្យាបាល​ដោយ​ប្រទាល​កន្ទុយក្រពើ​៖ ២ ទៅ ៣​ថ្ងៃ ក្រោយមក យក​ប្រទាល​កន្ទុយក្រពើ​ស្រស់​មក​បិត​លើ​កន្លែង​រលាក ឬ​ប្រើ​ថ្នាំ​ប្រទាល​កន្ទុយក្រពើ​ដែល​មាន​លក់​នៅ​ឱសថស្ថាន​។ វា​មាន​ជាតិ​ស្ពឹក​ដែល​ជូ​យ​ធ្វើឱ្យ​របួស​មិនសូវ​ឈឺ​។

​វីតាមីន E៖ ពេល​ដែលរ​បួស​ចាប់ផ្តើម​ជា​ហើយ អ្នក​អាច​ប្រើ​ទឹក​វីតាមីន E មក​លាប​ពីលើ​របួស ព្រោះ​វា​អាច​ជួយ​បង្ការ​មិនឱ្យ​មាន​សល់​ស្លាកស្នាម​៕

4 . សំណើច​ ​ឱសថ​បំបាត់​ការ​ឈឺ​ចាប

ការ ​ស្រាវជ្រាវ​ថ្មី​របស់​អង់គ្លេស​បាន​បង្ហាញ​កាល​ពី​ម្សិលមិញ​ថា ការ​សើច​ច្រើន​​មាន​ប្រសិទ្ធភាព​ដូច​​ឱសថ​ក្នុង​ការ​បំបាត់​ការ​ឈឺចាប់​។

៤. ចេកបំបាត់ ស្រ្តេស

ចេក​ជា​អាហារ​ដ៏​សំបូរ​ទៅ​ដោយ​ជីវជាតិ​បំប៉ន​សំខាន់​ៗ​សម្រាប់​សុខភាព​ អ្នក។ ក្រៅ​ពី​ផ្ទុក​នូវសារជាតិ Fructooligosaccharides ​(FOS) ដែល​អាច​កាត់​​​​បន្ថយ​ជាតិ ​ខូឡេសស្តេរ៉ូល​ និង​​បន្ថយ​គ្រោះ​ថ្នាក់ ​ដោយ​ជំងឺ​បេះដូង ចេក​ក៏​ផ្ទុក​នូវ​សារជាតិ​ចិញ្ចឹម​ដែល​ជួយ​កាត់​បន្ថយ​ស្ត្រេស​ផង​ដែរ​។

អត្ថបទ​ដក​ស្រង់​​មួយ​របស់​ទស្សនាវដ្ដី ជីនីស​ប៊ីយូធី (Genius Beauty) បាន​ផ្សាយ​ថា​​ ចេក​មាន​ផ្ទុក សារជាតិ ទ្រីពថូផាន​ (Tryptophan) ដែល​ជួយ​ផលិត សេរ៉ូតូនីន (Serotonin) ឬ​អ័រម៉ូន ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​រីក​រាយ។​ ការ​ផលិត​នេះ​ មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​សប្បាយនិង​ ស្ថិរភាព​អារម្មណ៍។

ចេក ​ក៏​មាន​ផ្ទុក​វីតាមីន​​ B ដែល​ជួយ​គ្រប់គ្រង​ប្រព័ន្ធ​អារម្មណ៍​​របស់​អ្នក។ ដូច្នេះ​​ ការ​ញ៉ាំ​អាហារ​អាច​ធ្វើ​ឲ្យ​រាង​កាយ​អ្នក​មាន​អារម្មណ៍​ថា​ធូរ​ស្បើយ​។

ដោយ​ឡែក ​​ប៉ូតាស្យូម ដែល​ផ្ទុក​ដោយ​ចេក​ អាច​ជួយ​សម្រួល​ដល់​​ចង្វាក់​បេះដូង ដូច្នេះ​ធ្វើ​ឲ្យ​ការ​បញ្ជូន​អុកស៊ីហ្សែន​ដល់​ខួរ​ក្បាល​មាន​ភាព​រលូន។ វា​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ព្រោះ​ពេល​ដែល​អ្នក​មាន​អារម្មណ៍​តាន ​តឹង​ ចង្វាក់​បេះដូង​នឹង​លោត​ខុស​ពី​ធម្មតា៕

៥.​ នៅឆ្នាំ២០១៤ ឱសថណាដែលលក់ដាច់បំផុតគឺ…??

Avastin ផលិតផលរបស់ក្រុមហ៊ុន Roche(USA) ។ ថ្នាំនេះជាថ្នាំល្បីបង្គួរប្រើសំរាប់ព្យាបាលជំងឺមហារីកនឹងក្លាយជាថ្នាំលក់ដាច់នាំមុខគេ

នៅឆ្នាំ២០១៤ ដោយយោងតាមសារពត៌មាន Reutersបានផ្សាយអំពីតារាងរៀបលំដាប់ថ្នាំដែលលក់ដាច់បំផុតតាមការប៉ាន់ស្មានរបស់ខ្លួន។

ប្រភេទថ្នាំចាក់ដណ្តើមបាន%ច្រើនជាងគេ ជាពិសេសគឺពពួកថ្នាំព្យាបាលមហារីក និងរលាកសាច់ដុំ។ ចំណែកនៅក្នុងឆ្នាំ២០១១,​ ២០១២ នេះថ្នាំដែលឈរលំដាប់ខ្ពស់ជាងគេគឺ Lipitor និង​ Plavix ។ Lipitor ជាថ្នាំបន្ថយ Cholesterol នៅក្នុងឈាម…

ខាងក្រោមនេះជាតារាងតាមការប៉ាន់ស្មានរបស់ Reuters :

  • ១០ថ្នាំដែលលក់ដាច់បំផុតនៅឆ្នាំ២០១៤៖

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s