ឪពុក​…


M19-z6-full

សៀមរាប​ ៖ ​បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន​តាម​បណ្ដឹង​របស់​ស្ត្រី​ជា​ម្ដាយ​ ​​បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​​ចាប់​រំលោភ​កូន​ស្រី​បង្កើត​ខ្លួន​ឯង​ចំនួន​២​នាក់​បាន​សម្រេច​ជា​ច្រើន​លើក​ច្រើន​សា​រួច​មក​នោះ។

កំលាំង​នគរបាល​អធិការ​ក្រុង​សៀមរាប​សហការ​ជាមួយ​កំលាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ ដោយ​អនុវត្ត​តាម​ការណែនាំ​ចង្អុល​បង្ហាញ​ ពី​សំណាក់​ លោក​ឧត្តមសេនីយ៍ត្រី​​សត ណា​ឌី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ក៏ដូចជា​ការដឹកនាំ ពី​សំណាក់​លោក​វរសេនីយ៍ឯក​ ថង សា​គុណ​ស្នងការ​រង​ និង​ ជា​ប្រធាន ​ការិយាល័យ​កណ្ដាល ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ ដោយ​យោង​តាម​ពាក្យ ​បណ្តឹង​ របស់ ​ឈ្មោះ វុត សា​វី ​ភេទ​ស្រី​អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិ​អរញ្ញ ​សង្កាត់​សៀមរាប​ ក្រុង​សៀមរាប​ ក្នុងករណី​ប្តី​របស់​ខ្លួន​ដែល​ជា​ជនសង្ស័យ​រូប​នេះ​មានឈ្មោះ​ជន ចេក​អាយុ​៣៧​ឆ្នាំមាន​មុខរបរ​រាយសន្ទួច​រស់នៅ​ជាមួយ​ប្រពន្ធ​ភូមិ​សង្កាត់​ខាងលើ​បានធ្វើ​សកម្មភាព​ចាប់រំលោភ សេពសន្ថវៈ​កូនស្រី​បង្កើត​ជា​ជនរងគ្រោះ​ចំនួន​ពីរ​នាក់​មួយ​ឈ្មោះច.ស.វន់​អាយុ​១៤​ឆ្នាំ ពីរ​ឈ្មោះ​ច.ស.​វ៉ៃ​អាយុ​១២​ឆ្នាំ​អស់​រយៈពេល​បី​ខែ​ហើយ​ចាប់ពី​ថ្ងៃទី​០៨ ​ខែ ​មិនា​ឆ្នាំ​២០១២​រហូតមកដល់​ថ្ងៃទី​១៧​ខែកញ្ញា​នេះ​នៅ​វេលា​ម៉ោង​៨​នាទី​ព្រឹក​ពេល​ដែល​ប្រពន្ធ​ត្រឡប់​មកពី​មន្ទីរពេទ្យ​វិញ​ហើយ​ទ្បើង​ទៅ​លើផ្ទះ​ស្រាប់តែ​ឃើញ​ប្តី​របស់​ខ្លួន​កំពង់​លើក​ខោរ​ស្លៀក​ និង​កូនស្រី​ទី​២​ដែល​មាន​អាយុ​១២​ឆ្នាំ​កំពុង​តែ​លើក​សំពត់​ស្លៀក​។ ខណៈ​នោះ​ប្រពន្ធ ឈ្មោះ​វុ​ត សា​វី​ដែល​ជា​អ្នកដាក់ពាក្យ​បណ្ដឹង​ចំពោះ​ប្តី​ខ្លួនឯង​នោះ​ក៏​សង្ស័យ ​និង​បាន​សួរនាំ​រួចមក​ក៏​បាន​រ​ត់​ទៅ​រាយការណ៍​​ជូន​ដល់​សមត្ថកិច្ច​អោយ​ចាប់​ឃាត់ខ្លួន​ប្តី​ដែល​ជា​ជនសង្ស័យ​រូប​នេះ​។

​បន្ទាប់ពី​នាំ​ខ្លួន​ជនសង្ស័យ​ឈ្មោះ​ជន ចេក​អាយុ​៣៧​ឆ្នាំ​ដែល​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ សេពសន្ថវៈ​​កូនស្រី​បង្កើត​ជា​ជនរងគ្រោះ​ចំនួន​ពីរ​នាក់​យក​មក​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ធ្វើការ​សួរចម្លើយ​ ហើយ​ជនសង្ស័យ​បាន​សារភាព​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ សេពសន្ថវៈ​កូនស្រី​បង្កើត​បាន​សំរេច​ជាច្រើនលើក​ច្រើនសា​ពិតប្រាកដ​មែន។ ​

បច្ចុប្បន្ន​ជនសង្ស័យ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ក៏​សាង​សំណុំ​រឿង​និង​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​ខេត្ត​សៀមរាប​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s