៦.​មានឱសថព្យាបាល​រោគ​រលាកថ្លើម C ជាសះ​ស្បើយ​ទាំង​ស្រុង​ហើយ!


តាមស្ថានីយ៍វិទ្យុរុស្ស៊ី​ បានឲ្យដឹងថា បន្ទាប់ពីការសិក្សាស្រាវជ្រាវ​ជាង ២០ឆ្នាំ មក ក្រុមអ្នកវិទ្យាសាស្រ្ត​រុស្ស៊ី បានផលិត​យ៉ាង​ជោគជ័យ​នូវប្រភេទ​ឱសថ​ដែល​អាចព្យាបាល​ជាសះស្បើយ​ទាំងស្រុង​ ចំពោះជម្ងឺរលាកថ្លើម​ប្រភេទ C ក្នុងរង្វង់​មួយខែប៉ុណ្ណោះ។

ឱសថនេះ មានឈ្មោះថា Profetal ហើយក៏ត្រូវ​បានផ្តល់​អាជ្ញាប័ណ្ឌរួចស្រេច​ហើយដែរ។ តាមគំរោង​ក្នុងឆ្នាំ ២០១២ ខាងមុខ​នេះ Profetal នឹងបង្ហាញវត្តមាន​​តាម​បណ្តា​ឱសថ​ស្ថាន។

លោក Alexander Petrov នាយកសហគ្រាស​ឱសថ Ural ដែលជាកន្លែង​សិក្សា​ស្រាវជ្រាវ​ Profetal បានឲ្យដឹងថា សារធាតុសំខាន់​របស់ឱសថ​នេះ គឺ alpha-fetoprotein ដែល​ជាប្រភេទ Protein ពិសេសត្រូវបាន​បង្កើតឡើង​ក្នុង​សរីរាង្គ​មនុស្ស​ស្រី ក្នុង​ដំណាក់កាល​តែមួយដងណានោះប៉ុណ្ណោះ។

សមត្ថភាពនៃសារធាតុនេះ ត្រូវបានអ្នកវិទ្យាសាស្រ្តស្រាវជ្រាវ​ ក្នុង​រយៈពេលមួយវែង​ ហើយក៏បាន​កត់កំគាល់​ថា នេះ​អាចជា​ប្រភេទ​ឱសថ​ដ៏មាន​ប្រសិទ្ធិភាព​មួយ ក្នុងការ​ព្យាបាល​អ្នករងជម្ងឺស្វ័យអង្គបដិបក្ខ (autoimmune disease ភាពធ្វើឲ្យស៊ាំ​នឹងរោគអ្វីមួយ) និង Virus ។

យន្តការសកម្មភាព​របស់ alpha-fotoprotein គឺវាជ្រៀតចូល​នៅក្នុង​កោសិកា​កន្លែង​ដែលមាន​ Virus និង កំចាត់​ Virus ក្នុង​ឈាម។ បន្ទាប់មកឱសថប្រឆាំង Virus កំចាត់​​ចោលដើមហេតុ​បង្កជម្ងឺរលាកថ្លើមប្រភេទ C ទាំងស្រុង​។ លទ្ធផល គឺ​ក្រោយ​រយៈ​ពេល​ ១ខែ អ្នកជម្ងឺជាសះស្បើយ។

ប្រសិទ្ធិភាពដែលបណ្តាវេជ្ជបណ្ឌិត​ រុស្ស៊ីទទួលបាន​ជាមួយនឹង​ប្រភេទឱសថ មានលើសពីនេះ ច្រើនដងទៀត ប្រៀបទៅនឹង​ប្រភេទឱសថដែល​ធ្លាប់បាន​ប្រើ ក្នុងការ​ប្រឆាំង​ជាមួយរោគរលាកថ្លើមប្រភេទ C ។ ការព្យាបាល​ធម្មតាពីមុនមក គឺ​អូស​បន្លាយ​រយៈពេល ១ឆ្នាំ ថែមទាំងត្រូវចំណាយប្រមាណ ១ លាន រ៉ូប ហើយវាគ្រាន់តែ​កំចាត់បានរោគសញ្ញប៉ុណ្ណោះ គឺពុំមែនព្យាបាលឲ្យសះស្បើយពីជម្ងឺឡើយ។

ក្នុងពេលជាមួយគ្នានេះដែរ ការប្រើប្រាស់​ Profetal ធ្វើឲ្យ​កំរិត​អង់ទីគ័រក្នុងឈាម របស់អ្នកជម្ងឺថយចុះ​រាប់សិបដង ហើយ​អ្នកជម្ងឺជាសះស្បើយទាំងស្រុង។ ចំណាយ​នៃការ​ព្យាបាលក៏ធ្លាក់ចុះយ៉ាងច្រើនណាស់ដែរ។

ក្រៅពីនោះ Profetal ក៏អាចត្រូវបានប្រើប្រាស់ ដើម្បី​ព្យាបាល​ជម្ងឺប្រចាំសតវត្ស HIV/AIDS ។ បច្ចុប្បន្ន​អ្នកវិទ្យាសាស្រ្ត កំពុង​ស្ថិតក្នុងដំណាក់កាលដំបូង នៃការសិក្សា សមត្ថភាពព្យាបាល​ជម្ងឺខាងលើរបស់ Profetal ហើយ​ក៏​ទទួល​បាន​នូវ​លទ្ធ​ផល​ជា​វិជ្ជមាន។ ប៉ុន្តែចាំបាច់ត្រូវមានការស្រាវជ្រាវស៊ីជម្រៅជាងមុន ដើម្បីអះអាងពីប្រសិទ្ធិភាពរបស់ Profetal ក្នុងការព្យាបាលឲ្យអ្នកជម្ងឺ HIV/AIDS ៕

(ដកស្រង់ទាំងស្រុងពី ខ្មែរស្ថាបនា)

៧.ស្វែងយល់ពីជំងឺលើសឈាម!

ជំងឺលើសឈាម ត្រូវបានចាត់ទុកជា “ឃាតកស្ងៀមស្ងាត់” ។ មនុស្សម្នាក់នឹងត្រូវចាត់ទុកថា មានជំងឺលើសឈាម បើសិនជាសម្ពាធឈាមផ្នែកខាង លើខ្ពស់ជាង១៤ហើយសម្ពាធឈាមផ្នែកខាង ក្រោមខ្ពស់ជាង៩។ ក្នុងវេជ្ជសាស្ដ្រ សម្ពាធឈាមខាងលើ តំណាងអោយសម្ពាធឈាមស៊ីសស្ដូលិក (systolic pressure) ដែលកើតមានដោយ សារការកន្ក្រាក់ របស់បេះដូងបញ្ជូនឈាមចូល តាមសរសៃឈាមអាកទែរ។ ចំណែកសម្ពាធឈាម ផ្នែកខាងក្រោម គេហៅថា សម្ពាធឈាមឌីយ៉ាស្ដូលិក (diastolic pressure) ដែល ជាសម្ពាធឈាមមុនពេល ការកន្ដ្រាក់របស់បេះ ដូងដើម្បីបញ្ចេញ ឈាមចូលតាមសរសរសៃឈាមអាកទែរ។ ជាទូទៅ គ្រូពេទ្យអានសម្ពាធឈាម ទាំងពីរ។ ឧទាហរណ៍ បើសិនជាសម្ពាធឈាម ខាងលើមានចំនួន ១៤០ ហើយសម្ពាធាឈាម ខាងក្រោមមាន ចំនួន៩០ ពេលនោះ គ្រូពេទ្យ នឹងសរសេរសម្ពាធឈាម ១៤០/៩០ហើយ អានថាសម្ពាធ ឈាម ១៤០លើ៩០។ នៅក្នុងការសន្ទនាធម្មតា បើសិនជាសម្ពាធឈាមមាន ចំនួន ១៤០លើ៩០ គេច្រើន អានត្រឹម តែ១៤លើ៩។

អ្វីទៅហៅថាសម្ពាធឈាម?

សម្ពាធឈាមគឺជារង្វាស់នៃកម្លាំងដែល បុកប៉ះនឹងសរសៃឈាមអាកទែរនៅពេល ដែលបេះដូងច្របាច់ឈាមចេញមក។ ខាងក្រោមនេះគឺជាតួលេខ សម្ពាធឈាមដែលអ្នកត្រូវយល់ដឹងៈ

  1. សម្ពាធឈាមធ្មតា គឺក្រោម១២០លើ៨០
  2. សម្ពាធឈាមត្រៀមកើត ជំងឺលើសឈាមគឺ១២០ទៅ១៣៩សំរាប់ សម្ពាធឈាមស៊ីសស្តូលិកហើយ ៨០ទៅ៨៩សម្រាប់សម្ពាធឈាម ដ្យ៉ាស្តូលិក
  3. អ្នកមានជំងឺលើសឈាម បើសម្ពាធឈាមខ្ពស់ ជាង១៤០លើ៩០ ដើម្បីធ្វើអោយការ ព្យាបាល មានប្រសិទ្ឋភាពនោះគេចំណាត់ថ្នាក់ជំងឺ លើសឈាមជាពីរដំណាក់កាលទៀតគឺ:
    1. ជំងឺលើសឈាម ដំណាក់កាលទីមួយកាលបើ សម្ពាធឈាមស៊ីស ស្តូលិកនៅចន្លោះពី១៤០ទៅ១៥៩ចំណែក សម្ពាធឈាម ដ្យ៉ាស្តូលិក មានពី៩០ទៅ៩៩
    2. ជំងឺលើសឈាមដំណាក់កាលទីពីរ កាលបើសម្ពាធឈាមស៊ីសស្តូលិក ខ្ពស់ជាង១៦០ ហើយដ្យ៉ាស្តូលិក ខ្ពស់ជាង១០

មនុស្សណាខ្លះ ដែលប្រឈមមុខនឹង កើតជំងឺលើសឈាម?

ដោយហេតុថាកត្ដាមួយចំនួន បានរួមចំណែកនាំអោយកើតជំងឺលើស ឈាមនោះវាជាការចាំបាច់ដែលអ្នកយល់ដឹង អំពីកត្ដាទាំង អស់នោះ ដើម្បីចាត់វិធានការបង្ការ និងដើម្បីកែប្រែរបៀប រស់នៅក្នុងបំណង រក្សាសម្ពាធឈាមអោយ ស្ថិតនៅក្នុងកំរិត ធម្មតា។
ជំងឺលើស ឈាមច្រើន កើតឡើង ចំពោះមនុស្សដូច ខាងក្រោមនេះ:

  1. មនុស្សធាត់ៈ បើសិនជាអ្នកធាត់ជ្រុល ឬមានទំងន់លើសពីធម្មតាម នោះ អ្នកគប្បីរកវិធីបញ្ចុះទម្ងន់ ពីព្រោះការលើស ទម្ងន់ឬធាត់ជ្រុល គឺជាកត្ដាហានិភ័យ មួយដែលថាអ្នកអាច នឹងកើតមានជំងឺលើសឈាម។ នៅពេលដែលខ្លួន យើងកាន់តែធាត់ សម្ពាធឈាមនឹង កើនឡើង។ គេគិតថាធាត់ជ្រុល នៅពេលដែលសន្ទស្សន៍ ម៉ាសខ្លួនមនុស្ស ដែលគេសរសេរ កាត់ថាBMI (Body Mass Index)ធំជាង ៣០(គីឡូក្រាមនៅក្នុងមួយម៉ែត្រការ៉េ)។ ចំណែកសន្ទស្សន៍ ម៉ាសខ្លួនចន្លោះពី២៥ទៅ៣០ត្រូវ ចាត់ទុកថាលើសទម្ងន់។

តើគេគិតសន្ទស្សន៍ ម៉ាខខ្លួនតាមរបៀបណា?

តាមពិតទៅនោះអ្នកក៏អាច គិតអំពីរសន្ទស្សន៍ម៉ាសខ្លួនដោយ ខ្លួនឯងបានដែរ។ ដើម្បីរកសន្ទស្សន៍ម៉ាស ខ្លួននេះគឺគេគិត តាមវិធីដូចខាងក្រោម:

  1. សន្ទស្សមន៍ម៉ាខខ្លួន=ទម្ងន់ខ្លួនចែកនឹង តម្លៃផលគុណការ៉េ នៃកម្ពស់នោះ។
    ឧទាហរណ៍: បើសិនជាអ្នក មានកម្ពស់១,៦ ម៉ែត្រហើយទម្ងន់៦៥គីឡូក្រាម ពេលនោះអ្នកនឹងមាន សន្ទស្សន៍ម៉ាសខ្លួនឫBMI= ៦៥(ទម្ងន់ខ្លួន): ២,៥៦ (ផលគុណការ៉េ នៃកម្ពស់ខ្លួន១,6x១,៦)=២៥,៣៩ គ្រូពេទអោយ យោបល់ ថា មនុស្សធាត់ ជ្រុលទាំងអស់ដែលមានសម្ពាធ ឈាមខ្ពស់ត្រូវតែសម្រកទម្ងន់។ មនុស្សធាត់មាន គ្រោះថ្នាក់កើតជំងឺលើស ឈាមចំនួន ដល់ទៅ៦ដង ច្រើនជាងមនុស្សដែល មានទំងន់ខ្លួនធម្មតា។ សំខាន់ដែរនោះ បើសិនជា ជាតិខ្លាញ់មក ផ្ដុំនៅម្ដុំក្បាលពោះ ពេលនោះវាកាន់តែធ្វើអោយ ងាយកើតជំងឺលើស ឈាមជាងអ្នកធាត់ដែល ខ្លាញ់ទៅប្រមូលផ្ដុំនៅ ម្ដុំត្រកៀកនិងភ្លៅ។
  2. មនុស្សប្រុសដែល មានអាយុចាប់ពី៤៥ឆ្នាំៈ តាមការអង្កេតជាទូទៅ ជំងឺលើសឈាមអាច កើតមាន ភាគច្រើននៅលើ មនុស្សដែលមាន អាយុចាប់ពី៤៥ឆ្នាំ។ ដូច្នេះនៅពេលដែលអ្នក ឈានដល់វ័យនេះ អ្នកគួរតែពិនិត្យសុខភាព និង សម្ពាធ ឈាមអោយ បានទៀងទាត់។
  3. មនុស្សស្រីដែល មានអាយុចាប់ពី៥៥ឆ្នាំ: មនុស្សស្រីមាន ចំនួនតិចជាងមនុស្សប្រុស នៅក្នុងការកើតមានជំងឺលើស ឈាម។ ប៉ុន្តែនេះមិនមែមន មានន័យថាមនុស្ស ស្រីមិនគួរយកចិត្តទុកដាក់ទៅ លើការថែរក្សាសម្ពាធឈាមឡើយ។
  4. ជនណាដែលមាន សមាជិកគ្រួសារ កើតជំងឺលើសឈាម
  5. មានសម្ពាធឈាម ផ្នែកខាងលើចន្លោះពី ១២០ទៅ១៣៩ និងសម្ពាធឈាមផ្នែកខាង ក្រោមចន្លោះពី ៨០ទៅ៨៩។ កាលណាអ្នកមានសម្ពាធ ឈាមចន្លោះពី១២០ លើ៨០ ទៅ១៣៩ លើ៨៩មានន័យថាអ្នក មានដំណាក់កាល ត្រៀម កើតជំងឺ លើសឈាម។ ដូច្នេះអ្នកងាយ នឹងកើត មានជំងឺលើស ឈាមនេះ។
    កត្ដាផ្សេង ទៀតដែលអាច ធ្វើអោយសម្ពាធ ឈាមកើន ឡើងរួមមានៈ

    1. ការបរិភោគ អាហារប្រៃពេក
    2. ការសេប សុរាច្រើនពេក
    3. ការទទួល ទានជាតិប៉ូតាស្យ៉ូម ពីអាហារមិន បានគ្រប់គ្រាន់
    4. ការមិននហាត់ប្រាណ ឬការធ្វើសកម្មភាព រាងកាយមិនបានគ្រប់គ្រាន់
    5. ប្រើប្រាស់ថ្នាំដែល អាចធ្វើអោយសម្ពាធឈាម កើនឡើង
    6. មានស្ដ្រេស (ភាពតានតឹងអារម្មណ៍)យូរ
    7. ជក់បារី

ជំងឺលើសឈាម ជាញឹកញាប់ ច្រើនកើតនៅ លើពួកស្បែក ខ្មៅជាងនៅលើពួក ស្បែកស – គឺពួកស្បែក ខ្មៅប្រមាណ ជា៣២% ពួកស្បែកស តែ២៣% ទេ។
វាក៏ច្រើនកើត លើមនុស្សចាស់ផងដែរ – ប្រហែលជា៣/៤នៃនារីៗ ដែលមានអាយុចាប់ពី ៧៥ឆ្នាំឡើង និង ជិត២/៣នៃ បុរសៗ ដែលមាន អាយុពី២៤ដល់៧៤ឆ្នាំ ។ នៅសហរដ្ឋអាមេរិក គេបានប៉ាន់ស្មានថា មានអ្នកជំងឺលើសឈាម តែពីរនាក់ប៉ុណ្ណោះក្នុង ចំណោមគ្នាបីនាក់ ដែលបាន ទៅធ្វើការពិនិត្យរករោគសញ្ញា ។ ក្នុងចំណោមអ្នកទាំងនោះ មានតែប្រហែលជា៧៥%ប៉ុណ្ណោះ ដែលបាន ទទួលឱសថ ព្យាបាលហើយមានតែ ប្រហែលជា៤៥%ប៉ុណ្ណោះ ដែលបានទទួល ការព្យាបាលសមស្រប ។

ចំណែកនៅ ប្រទេសកម្ពុជា យើងវិញ មិនមានតួលេខ ផ្លូវការណា មួយ អំពីចំនួន អ្នកកើត ជំងឺ លើស ឈាមនេះឡើយ។ ប៉ុន្ដែ គ្រូពេទ្យដែល បានសម្ភាសន៍ជា ច្រើននាក់អះអាងថា កម្ពុជាមាន អ្នកកើតជំងឺលើសឈាម ក្នុងចំនួន ដ៏ច្រើន។

នៅពេលណា ទើបគេដឹងថា មនុស្សម្នាក់លើស ឈាមឬអត់?

គេបានកំណត់ថាមនុស្សម្នាក់ លើសឈាមបើសិន ជាសម្ពាធឈាមផ្នែកខាង លើចាប់ពី១៤០មីលីម៉ែត្របារ៉ត ឡើងទៅ និង សម្ពាធឈាម ផ្នែកខាងក្រោមមាន ចាប់ពី ៩០មីលីម៉ែត្របារ៉តឡើង ទៅ ចំពោះអ្នកនៅ សម្រាកស្ងៀម ។ តាមពិតទៅ ការកម្រិត កំណត់បែប នេះមិនប្រាកដថា ត្រឹមត្រូវ ទាំងអស់នោះទេ។ គេចាំបាច់ត្រូវពិនិត្យ អោយបាន ច្រើនដងដោយ យ៉ាងតិចបីដង ដើម្បីធ្វើ រោគវិនិច្ឆ័យ ជំងឺលើសឈាមនេះ។

ការលើស ឈាម malignant hypertension

វាគឺជាទម្រង់នៃ ការលើសឈាមធ្ងន់ធ្ងរ មួយ ហើយតម្រូវអោយ មានការសង្គ្រោះ បន្ទាន់ ។គេចាត់ទុកថាជា ការលើសឈាម malignant hypertension នៅពេលសម្ពាធឈាម មានយ៉ាងតិចត្រឹម២១០/១២០ ។ ករណីបែបនេះ កើតមានឡើង តែក្នុងអ្នកលើសឈាម ម្នាក់ក្នុងចំណោម ចំនួន២០០នាក់តែប៉ុណ្ណោះ ។ វាក៏ច្រើនតែកើតមាន ឡើងលើពួក ស្បែកខ្មៅជាង ពួកស្បែកសទៀតដែរ លើមនុស្សប្រុស ច្រើនជាងមនុស្សស្រី និង លើអ្នកដែលនៅក្នុង ក្រុមដែលមាន សេដ្ឋកិច្ច-សង្គមកិច្ចទាប ជាងអ្នកដែល នៅក្នុងក្រុមដែលមាន សេដ្ឋកិច្ច-សង្គមកិច្ចខ្ពស់ ។ ការលើសឈាម malignant hypertension ខុសពីការ លើសឈាម បន្ទាន់ (hypertensive urgency) ត្រង់ដែល វាអាចធ្វើឱ្យលេច ចេញនូវរោគ សញ្ញាធ្ងន់ធ្ងរប្លែកៗ ។ បើសិនជា មិនមានការព្យាបាលទេ ការលើសឈាមនេះ អាចធ្វើឱ្យមនុស្សស្លាប់បាន នៅក្នុងរយៈពេលពី៣ទៅ៦ខែ ។

គេចាត់ទុកជាជំងឺលើស ឈាម hypertensive urgency នៅពេលដែល សម្ពាធឈាមខាងលើ(ស៊ីសស្តូលិក)ខ្ពស់ជាង១៨០និង សម្ពាធឈាមខាង ក្រោម(ឌីយ៉ាស្តូលិក)ខ្ពស់ ជាង១១០ ប៉ុន្តែវា មិនមានលេចលេច ជារោគសញ្ញា(symptoms) អ្វីទេ។

តើនឹងមានអ្វីកើត ឡើងនៅក្នុងខ្លួន យើងនៅពេលមាន ជំងឺលើសឈាម?

នៅទីនេះយើងនិយាយអំពី ការឆ្លើយតបជាស្វ័យប្រវត្តិនៅក្នុងខ្លួន កាលបើមនុស្សម្នាក់មានជំងឺលើស ឈាម។ នៅក្នុងវេជ្ជសាស្ត្រគេហៅ ថាសរីរ:រោគសាស្ត្រ (Physiopathology)។ សំរាប់គ្រូពេទ្យការយល់ ដឹងអំពីសរីរ:រោគសាស្ត្រនេះ មានសារសំខាន់ ណាស់ពីព្រោះវាជួយ ដល់ការសម្រេចចិត្ត ជ្រើសរើសការព្យាបាល ដ៏ត្រឹមត្រូវ និងមានប្រសិទ្ឋភាព។
រូបរាងកាយ មនុស្សមានយន្ដការ ជាច្រើនដែលត្រួត ពិនិត្យការ លើសឈាម។ យន្តការនោះទាក់ទង ទៅនឹងកត្តាបី គឺ:

  1. បរិមាណឈាម ដែលច្របាច់ ចេញពីបេះដូង។
  2. ការផ្លាស់ប្ដូរវិជ្ឈមាត្រ របស់សរសៃ ឈាមអាកទែរ។
  3. ការប្រែប្រួលបរិមាណ ឈាម នៅក្នុងចរន្ដ ឈាមរត់ ។

ដើម្បី បង្កើន សម្ពាធឈាម បេះដូងអាច បូមឈាមចូលមក ច្រើន រួចបាញ់ចេញទៅ យ៉ាងខ្លាំងនិងលឿន ។ សសៃអាកទែរតូចៗ ដែល គេហៅថាអាកតេរីយ៉ូល អាចរួមតូចរួចធ្វើឱ្យឈាមដែល ចេញពីបេះដូង មករត់ កាត់ ទីចង្អៀត ហើយសម្ពាធឈាមត្រូវ កើនខ្ពស់ឡើង ចំពោះបរិមាណ ឈាមដដែល ។

សសៃវ៉ែនដែលនាំ ឈាមចូលមកបេះដូងវិញ អាចនឹងរួមតូច ធ្វើឱ្យចំណុះ ផ្ទុកឈាមរបស់ខ្លួនរួមតូចដែរ ហើយបង្ខំឱ្យ មានឈាមច្រើននៅក្នុងអាកទែរ ។ ជាលទ្នផល ទាំងអស់នេះធ្វើឱ្យសម្ពាធ ឈាមកើនឡើង ។ អាចមានអង្គធាតុរាវ ដទៃទៀតចូលមកបន្ថែមពីលើចំណុះឈាម ធ្វើឱ្យបរិមាណកើនឡើង ហើយ កើនសម្ពាធឈាមឡើងដែរ ។ ផ្ទុយមកវិញ ដើម្បីបន្ថយសម្ពាធឈាម បេះដូងអាចបូមឈាម ចូលមកតិចរួចបាញ់ចេញ ទៅវិញតិចៗនិងយឺតៗ

ព្រមពេលដែលអាកទែរ និងអាកតេរីយ៉ូលរីកធំឡើង ហើយអង្គធាតុរាវដទៃ ទៀតត្រូវបានដកចេញ ពីចំណុះឈាមទៅ ។
យន្ដការទាំងអស់ នេះត្រូវបានត្រួត ពិនិត្យដោយផ្នែក sympathetic division នៃប្រព័ន្ធ autonomous nervous system (គឺជាប្រព័ន្ឋ សរសៃប្រសាទស្វ័យយ័ត្យ) និង ដោយតម្រងនោម ។ ផ្នែក sympathetic division ប្រើប្រាស់មធ្យោបាយ ជាច្រើន ដើម្បីធ្វើឱ្យ សម្ពាធឈាមកើនឡើង ជាបណ្ដោះអាសន្ន នៅក្នុងពេលដែលមាន ការប្រយុទ្ធតទល់ នឹងការគំរាមណាមួយ ។ sympathetic division អាចភ្ញោចក្រពេញអាដ្រេណាល់ ឱ្យបញ្ចេញអ័រម៉ូនអេពីនេហ្វ្រ៉ីន (epinephrine) (អាដ្រេណាលីន-adrenaline) និង ណូរេពិនេហ្វ្រ៉ីន (norepinephrine ) (ណូរ៉ាដ្រេណាលីន-noradrenaline) ) ។ អ័រម៉ូនទាំងអស់នោះ ទៅភ្ញោចបេះដូង ឱ្យកន្ដ្រាក់កាន់តែញាប់ និងខ្លាំងឡើង ឱ្យសរសៃឈាម អាកតេរីយ៉ូលភាគច្រើនរួមតូច និងឱ្យអាកតេរីយ៉ូលមួយ ចំនួន រីកឡើង ។ អាកតេរីយ៉ូលដែលរីក គឺអាកតេរីយ៉ូលនៅត្រង់កន្លែង ដែលត្រូវការឱ្យមានការបូមឈាមចូល មកកាន់ តែច្រើន (ដូចជានៅក្នុង skeletal muscle – សាច់ដុំឆ្អឹង) ។

sympathetic division ក៏ភ្ញោចតម្រងនោម ឱ្យបន្ថយបរិមាណឈាមផងដែរ ។ តម្រងនោមក៏ធ្វើការ ឆ្លើយតបដោយផ្ទាល់ ទៅនឹង សម្ពាធឈាមដែរ ។ កាលណាសម្ពាធឈាម កើនឡើង តម្រង នោម បញ្ចេញ ជាតិ អំបិលនិងទឹកកាន់តែច្រើនឡើង ដែលធ្វើឱ្យចំណុះ ឈាមថយចុះ រួចសម្ពាធឈាម ក៏វិលត្រលប់ មករកសភាព ធម្មតាឡើងវិញ ។ ផ្ទុយទៅវិញ បើកាលណាសម្ពាធ ឈាមថយចុះ តម្រងនោមបន្ថយការ បញ្ចេញ ជាតិអំបិលនិងទឹក ធ្វើឱ្យមាឌឈាមកើនឡើង ហើយសម្ពាធ ឈាមក៏កើន មកធម្មតា វិញដែរ ។ តម្រងនោមអាចធ្វើ ឱ្យសម្ពាធឈាមកើនឡើង ដោយបញ្ចេញអង់ហ្ស៊ីមរេនីន ដែលអាច ធ្វើឱ្យអ័រម៉ូន angiotension II កើនឡើង ។ angiotension II នេះជួយធ្វើឱ្យ សម្ពាធឈាមកើនឡើង ដោយធ្វើឱ្យអាតេរីយ៉ូល រួមតូច និង ដោយការបញ្ចេញ នូវអ័រម៉ូនមួយ ទៀត គឺអាល់ដូស្តេរ៉ូន( aldosterone) ដែលជំរុញឱ្យតម្រងនោមបង្កើនការរក្សាជាតិ អំបិល និងទឹកទុក ទៅវិញ ។

តាមធម្មតា កាលណា មានការផ្លាស់ប្ដូរអ្វីមួយ ដែលបណ្ដាលឱ្យ សម្ពាធឈាមកើនឡើង (ឧទាហរណ៍ដូចជានៅក្នុងពេលធ្វើ សកម្មភាពខ្លាំង ឬមានការរំភើបខ្លាំង) យន្ដការមួយ របស់រូបរាងកាយត្រូវបាន ធ្វើឱ្យមានដំណើរការ ឡើងប្រឆាំងទៅនឹង ការផ្លាស់ប្ដូរនោះ ដើម្បីទប់ទល់សម្ពាធឈាម ឱ្យនៅក្នុងកម្រិតធម្មតាដដែល ។ ឧទាហរណ៍កាល បើមានការកើនឡើងនៃបរិ មាណ ឈាមដែល បាញ់ចេញ ពីបេះដូងមកដោយ អាចនឹងធ្វើឱ្យសម្ពាធ ឈាមកើនឡើងពេល នោះវានឹង ធ្វើឱ្យសរសៃឈាមរីកធំ ឡើង ហើយមានការ បញ្ចេញនូវជាតិ អំបិល និងទឹកកាន់ តែច្រើនឡើង ដោយតម្រងនោមដើម្បី ប្រទាញសម្ពាធឈាមឱ្យ ថយចុះមកវិញ ។

មូលហេតុនៃ ជំងឺលើសឈាម

ជំងឺលើសឈាមភាគ ច្រើនគេមិនដឹងអំពីមូល ហេតុទេ។ ជំងឺលើសឈាមដែល គេមិនស្គាល់មូលហេតុ គេហៅថា ជំងឺលើសឈាម បឋម ឬសារវ័ន្ត (primary or essential hypertension)។ អ្នក លើសឈាម ពី៨៥ទៅ៩០% គឺជាអ្នកលើស ឈាមបឋម ។ ចំពោះ អ្នកទាំងអស់នោះ ការលើសឈាមប្រហែលជា បណ្ដាលមកពីមាន ការរួមផ្សំគ្នានៃ ការប្រែប្រួល នៅក្នុង បេះដូង និងនៅក្នុងប្រព័ន្ធឈាមរត់ ។ ជាក់ស្ដែងដូចជាបរិមាណ ឈាមដែលបាញ់ចេញ ក្នុងមួយនាទី (ដែលគេហៅថា cardiac output) អាចកើនឡើង ហើយមានការរារាំងចរន្តឈាម រត់ដោយសារសរសៃ ឈាមរួមតូច ។ មាឌឈាម ក៏អាចកើនឡើង ផងដែរ ។ គេមិនបានដឹង ច្បាស់អំពីមូលហេតុដែល ធ្វើឱ្យមានការផ្លាស់ប្ដូរ ទាំងអស់នេះឡើងនោះទេ ប៉ុន្ដែវាអាចមាន ការកើតតពូជគ្នា ចំពោះការរួមតូច នៃអាកតេរីយ៉ូល ដែល ជួយធ្វើការត្រួតត្រាលើការ លើសឈាមបាន ។

សម្ពាធឈាមខ្ពស់ ដែលគេស្គាល់មូលហេតុ ច្បាស់ គេហៅថាជំងឺលើស ឈាមថ្នាក់ទីពីរ (secondary hypertension) ។ មានអ្នកលើស ឈាមពី១០ទៅ ១៥%ដែលមាន ជំងឺលើសឈាមថ្នាក់ទីពីរនេះ ។ ដំណើរការមិន ប្រក្រតី របស់តម្រង នោមអាចធ្វើឱ្យ មានការលើសឈាម បាន ព្រោះតម្រងនោម មានតួនាទីសំខាន់ណាស់ នៅក្នុង ការត្រួតពិនិត្យ សម្ពាធឈាម ។ ឧទាហរណ៍ ដូចជាការខូចតម្រង នោមអាចធ្វើឱ្យសមត្ថភាព ទាញយក ជាតិអំបិល និងទឹកពីក្នុងរូបរាងកាយថយចុះ ម្ល៉ោះហើយមាឌ ឈាមត្រូវកើន ឡើង ហើយធ្វើឱ្យ សម្ពាធឈាម កើនឡើងផងដែរ ។ មានអ្នកលើស ឈាមពី៥ទៅ១០%ដែលមានមូល ហេតុមកពីដំណើរ ការ មិនប្រក្រតី របស់តម្រងនោម ។ ដំណើរការមិន ប្រក្រតីនោះរួមមាន ទាំងការរួមតូចសរសៃឈាម តម្រងនោម ( renal artery stenosis ) រលាកតម្រងនោម និងរបួសតម្រងនោម ផងដែរ ។

ការលើសឈាម ថ្នាក់ទីពីរចំនួន១ទៅ២% បណ្ដាលមកពីមូលហេតុមួយ ផ្សេងទៀត ដូចជាដំណើរការបញ្ចេញ អ័រម៉ូនមិនប្រ ក្រតី ឬដោយមក ពីប្រើប្រាស់ឱសថ មួយចំនួន ដូចជាគ្រាប់ថ្នាំពន្យារ កំណើតជាដើម ។

ដំណើរការបញ្ចេញ អ័រម៉ូនមិនប្រក្រតីដែល ធ្វើឱ្យមានការលើសឈាម រួមមានប្រជុំរោគសញ្ញាគូស្ស៊ីង Cushing’s syndrome (ភាពខុស ប្រក្រតីដោយ មានកម្រិតគ័រទីសុលខ្ពស់), hyperthyroidism (ក្រពេញទីរ៉ូអ៊ីត សកម្មខ្លាំងពេក), hyperaldosteronism (ការផលិត ច្រើនខ្លាំងពេកនៃអ័រម៉ូនអាល់ដូស្ដេរ៉ូន ភាគច្រើនដោយមក ពីមានដុះ សាច់នៅក្នុងក្រពេញ អាដ្រេណាល់ណាមួយ) ។ ហើយក៏មានផងដែរប៉ុន្ដែ មិនសូវច្រើនទេ នូវ pheochromocytoma (ការដុះសាច់នៅ ក្នុងក្រពេញអាដ្រេណាល់មួយ និងដែលផលិតអ័រម៉ូន epinephrine និង norepinephrine) ។
ជំងឺក្រិនសរសៃឈាមអាកទែរ ធ្វើឱ្យមានការប៉ះពាល់ដល់ ការត្រួតពិនិត្យ សម្ពាធឈាមក្នុងរាងកាយ ហើយធ្វើឱ្យ ហានិភ័យនៃការ លើស ឈាមកើនឡើង ។ ជំងឺនេះធ្វើឱ្យសរសៃឈាមក្រហមក្លាយទៅជាក្រិន មិនអាចរីកធំបានដើម្បីជួយ ធ្វើឱ្យសម្ពាធឈាម ប្រែមកដូចធម្មតាវិញបាន ។

ភាពធាត់ជ្រុល របៀបរស់នៅមិនសូវ ធ្វើចលនា ស្ដ្រេស (ភាពតានតឹងអារម្មណ៍) ការជក់បារី និងការសេព សុរាច្រើន ពេក ឬការហូបចុកប្រៃពេក ក៏មានតួនាទីមួយនៅក្នុង ការធ្វើឱ្យកើតមានការលើសឈាមផងដែរ ចំពោះអ្នកណា ដែល មានពូជលើសឈាម ។ ស្ដ្រេស តែងតែធ្វើឱ្យសម្ពាធឈាម កើនឡើងមួយរយៈ ក៏ប៉ុន្ដែវានឹងថយចុះមកធម្មតាវិញ កាលណាបាត់ស្ដ្រេសទៅវិញ។ ចំពោះមនុស្សមួយចំនួន ការកើន សម្ពាធឈាម របៀបនេះអាចនឹង ធ្វើឱ្យទៅជាមាន ការលើសឈាម រហូតបាន ទោះជាគ្មានស្ដ្រេសក៏ដោយ ។

ជំងឺលើសឈាមមាន រោគសញ្ញាអ្វីខ្លះ?

ចំពោះមនុស្សភាគច្រើន ការលើសឈាមមិនមាន ធ្វើឱ្យមានរោគសញ្ញាអ្វីទេ ថ្វីបើថាមានការជួនគ្នានៃរោគសញ្ញាមួយចំនួន ដែលគេគិតដោយមិនត្រឹមត្រូវទេថាទាក់ទងគ្នាជាមួយនឹងជំងឺលើសឈាម ដូចជាឈឺក្បាល ហូរឈាមតាមច្រមុះ ខ្យល់ ចាប់ មុខឡើងក្រហម និងអស់កម្លាំង ជាដើម ។ អ្នកមានជំងឺលើសឈាម អាចមានបណ្ដារោគសញ្ញាទាំងអស់នេះ ក៏ ប៉ុន្ដែអ្នកដែលមាន សម្ពាធឈាមធម្មតាក៏មានដូចគ្នាដែរ ។

ជំងឺលើសឈាមធ្ងន់ធ្ងរ និងយូរយារដែលមិនមានការ ព្យាបាល (ជាពិសេសគឺ malignant hypertension) អាចធ្វើឱ្យលេច ចេញនូវរោគសញ្ញាមួយ ចំនួន ព្រោះវាអាចធ្វើឱ្យខូចខួរ ក្បាល ភ្នែក បេះដូង និងតម្រងនោម ។ រោគ សញ្ញារួមមានការឈឺក្បាល អស់កម្លាំង ក្អួតចង្អោរ ដង្ហើមដង្ហក់ រសាប់រសល់ និងស្រវាំងភ្នែក ។ ម្ដងម្កាលការលើសឈាមធ្ងន់ធ្ងរ អាចធ្វើឱ្យខួរក្បាលរីកធំឡើង ហើយធ្វើឱ្យ ទៅជា មានការក្អួតចង្អោរ ឈឺក្បាលខ្លាំង ដេករលីវៗ វង្វេងវង្វាន់, ប្រកាច់ ងងុយដេក និងសន្លប់បាន ។ ករណីបែបនេះ ដែលគេហៅថា hypertensive encephalopathy ទាមទារ ឱ្យមានការព្យាបាល ជាបន្ទាន់ ។

បើសិនជាជំងឺលើស ឈាមបណ្ដាលមកពី pheochromocytoma (មានដុះសាច់នៅ ក្នុងក្រពេញ អាដ្រេណាល់) រោគ សញ្ញាអាចរួមមាន ឈឺក្បាលខ្លាំង ព្រួយបារម្ភ ការដឹងខ្លួនថាបេះដូង ដើរញាប់ និងមិនទៀងទាត់ បែកញើសច្រើន ញ័រដៃ ជើង ស្លេកស្លាំង ។ រោគសញ្ញាទាំងអស់នេះ លេចចេញមកពីការបញ្ចេញអ័រម៉ូនអេពីនេហ្វ្រ៉ីន និងណូរេពីនេហ្វ្រីនក្នុង កម្រិតច្រើន ។

កាលណាសម្ពាធ ឈាមក្នុងអាកទែរមានលើសពី១៤០/៩០ បេះដូងរីក ហើយជញ្ជាំងបេះដូងឡើងក្រាស់ ព្រោះ បេះដូងត្រូវប្រឹង កន្ដ្រាក់ច្របាច់ឈាមចេញ ។ ជញ្ជាំងដែលឡើងក្រាស់ទៅជាស្ពឹក មិនដូចនៅក្នុងករណីធម្មតាទេ ។ ជាលទ្ធផលគឺបន្ទប់បេះដូង មិនអាចរីកដូចធម្មតាបានទេ ហើយមានការលំបាកក្នុង ការធ្វើឱ្យមានឈាមពេញ ម្ល៉ោះហើយរឹត តែធ្វើឱ្យបេះដូងប្រឹងធ្វើការឡើងថែមទៀត ។ កាផ្លាស់ប្ដូរនេះអាចធ្វើឱ្យចង្វាក់ កន្ដ្រាក់របស់បេះដូងខុសធម្មតា រួចធ្វើឱ្យ មានការខ្សោយបេះដូង។

គ្រូពេទ្យធ្វើរោគ វិនិច្ឆ័យជំងឺលើស ឈាមតាមរបៀបណា?

គេវាស់សម្ពាធឈាម ក្រោយពីឱ្យអ្នកជំងឺសម្រាក បានចំនួន៥នាទី ។ គេត្រូវវាស់ឡើងវិញម្ដង ទៀតក្រោយពីឱ្យ អ្នកជំងឺនោះងើប ឈរចំនួន២-៣នាទី ជាពិសេសបើអ្នកជំងឺនោះចាស់ ឬមានជំងឺទឹកនោមផ្អែមផង ។ កម្រិតឈាមចាប់ ពី១៤០ /៩០ត្រូវចាត់ទុក ថាខ្ពស់ឫអាចមានជំងឺ លើសឈាមហើយ ក៏ប៉ុន្ដែរោគវិនិច្ឆ័យមិន ត្រូវពឹងផ្អែកលើការវាស់វែងតែម្ដង នោះប៉ុណ្ណោះទេ ។ ជួនកាល ការពិនិត្យឃើញ តួលេខខ្ពស់តែមួយមុខ មិនគ្រប់គ្រាន់សម្រាប់ឱ្យ ធ្វើការវិនិច្ឆ័យទេ ពីព្រោះជួនកាលអំណាន អាច ប្រែប្រួលខ្លាំង ។ បើសិនជាគេវាស់ ទៅឃើញថាមានសម្ពាធ ឈាមខ្ពស់ជាលើកដំបូង គេត្រូវវាស់ឡើងវិញ យ៉ាងតិច ឱ្យបានពីរដងទៀត នៅពីរថ្ងៃបន្ទាប់មក ដើម្បីបញ្ជាក់ថា សម្ពាធឈាមពិតជា នៅតែខ្ពស់ដដែលមែន ។
បើសិនជានៅតែមាន ការសង្ស័យ គេអាចត្រូវធ្វើការ តាមដានសម្ពាធឈាម ក្នុងរយៈពេល២៤ម៉ោង ដោយពាក់ប្រដាប់ វាស់ស្ទង់មួយ នៅនឹងចង្កេះ តភ្ជាប់ ទៅនឹងរង្វាស់សម្ពាធ ឈាមមួយទៀត ពាក់នៅលើដៃ ។ ប្រដាប់នេះ គេប្រើសម្រាប់ តាមដានសម្ពាធ ឈាម ក្នុងរយៈ ពេល២៤ម៉ោង ឬ៤៨ម៉ោង ។ អំណាននឹងបង្ហាញ ឱ្យឃើញអំពីកម្រិតខ្លាំង នៃសម្ពាធឈាម និងអំពីភាពធ្ងន់ធ្ងរផងដែរ ។

ចំពោះអ្នកដែលមាន សរសៃឈាមរឹង (ភាគច្រើនគឺចំពោះមនុស្សចាស់) សម្ពាធឈាម អាចត្រូវបានវាស់មើល ទៅឃើញ ខ្ពស់ជាង ការពិត ។ បាតុភាពនេះ គេហៅថា pseudohypertension ។ ករណីនេះកើត មានឡើងដោយសារសរសៃអាក ទែរនៅ លើដៃឡើងរឹង មិនអាចឱ្យប្រដាប់ វាស់ស្ទង់រឹតពីលើបាន ម្ល៉ោះហើយ វាស់មិនបានត្រឹមត្រូវទេ ។
ក្រោយពីបានពិនិត្យរករោគ សញ្ញារួចហើយ គេត្រូវប៉ាន់ប្រមាណ ផលវិបាកនៃជំងឺលើសឈាម ទៅលើសរីរាង្គមួយចំនួន ជាពិសេសគឺ សរសៃឈាម បេះដូង ខួរក្បាល និងតម្រងនោម ។ វេជ្ជបណ្ឌិតក៏ នឹងពិនិត្យរកផងដែរ នូវមូលហេតុដែល ធ្វើឱ្យមានការលើសឈាមនោះ ។ ចំនួននិងប្រភេទតេស្ដដែល ត្រូវធ្វើនៅក្នុងការពិនិត្យ រកសរីរាង្គដែលខូចខាត និងមូលហេតុ ខុសគ្នាពីអ្នក ជំងឺម្នាក់ទៅអ្នកជំងឺ ម្នាក់ទៀត ។

ជាទូទៅការវាយ តម្លៃសាមញ្ញ លើការលើសឈាម តែងតែមានការ ស្វែងរកប្រវត្ដិជំងឺការត្រួតពិនិត្យររូបរាងកាយ ការថតECG(electrocardiography) ដើម្បីពិនិត្យបេះដូងការធ្វើ តេស្ដឈាម (រួមទាំងការ រាប់គ្រាប់ឈាម ផងដែរ) និង ការធ្វើតេស្ដ ទឹមនោម ។

ការពិនិត្យរូបរាង កាយរួមមាន ការពិនិត្យមើលភាពទន់ របស់ពោះត្រង់ផ្នែកខាង លើតម្រង នោម និងដាក់ stethoscope ស្ដាប់ សម្លេង (គឺសម្លេងឈាម ដែលរត់កាត់អាកទែរ ដែលរួមតូច) លេចចេញ ពីអាកទែរដែលនាំឈាម មកឱ្យតម្រងនោម ។
ស្រទាប់ រេទីនរបស់ភ្នែក (គឺភ្នាសស្ដើងថ្លា នៅផ្នែកខាងក្រោយ គ្រាប់ភ្នែក) គេពិនិត្យដោយ ophtalmoscope ។ គឺជាកន្លែងតែមួយគត់ដែល វេជ្ជបណ្ឌិតអាចពិនិត្យមើល ឃើញអំពីផលវិបាក នៃការលើសឈាម មកលើអាតេរីយ៉ូល ។ គេ សន្និដ្ឋានថា អ្វីដែលកើតមាន លើអាកតេរីយ៉ូល នៃរេទីនវាបានកើតមាន ដូចគ្នានៅលើអាកតេរីយ៉ូល ឯទៀតៗដែរ នៅក្នុងរាង កាយមនុស្ស ក៏ដូចជានៅក្នុងតម្រងនោម ។ ដោយកំណត់បាន អំពីកម្រិតនៃការខូចខាត របស់រេទីន វេជ្ជបណ្ឌិតអាចធ្វើ ការចាត់ថ្នាក់ នៃភាពធ្ងន់ធ្ងររបស់ ជំងឺលើសឈាមបាន ។

គេប្រើ stethoscope ដើម្បីស្ទាប ស្ទង់សម្លេងបេះដូង ។ សម្លេងប្លែក មួយរបស់បេះដូង អាចនឹងស្តាប់ឮ ដែលបញ្ជាក់ ប្រាប់ឱ្យដឹងថាចាប់ មានការផ្លាស់ ប្ដូរនៅក្នុងបេះដូង ដោយសារការ លើសឈាមហើយ ។ មានសម្លេងនេះ កើត ចេញឡើងដោយ សារថតខាងលើ(atrium)និង ខាងឆ្វេងរបស់បេះដូង ត្រូវកន្ដ្រាក់ខ្លាំងជាងធម្មតា ដើម្បីរុញឈាមឱ្យ ទៅបំពេញបន្ទុក នៅ ពេលដែល ថតខាងក្រោម(ventricule) និង ខាងឆ្វេងរបស់បេះដូង រឹងខំប្រឹងបាញ់ឈាមចេញទៅ ក្នុងចរន្ដ លើកលែង តែទៅ កាន់សួត ។

ECG អាចរកការផ្លាស់ ប្ដូរក្នុងបេះដូងបាន ជាពិសេសបើសិន ជាមានការរីក ។ ការផ្លាស់ប្ដូរនេះ អាចពិនិត្យរកឃើញ ដោយ ECG ទោះបីជានៅក្នុង ដំណាក់កាល ដំបូងៗក៏ដោយ ។

ការខូចតម្រងនោម អាចពិនិត្យរកឃើញ ដោយសារការពិនិត្យ ទឹកនោម និងការធ្វើតេស្ដឈាម ។ ការធ្វើតេស្ដទឹក នោមអាច ឱ្យរកឃើញ ការខូចតម្រងនោម ដំបូងៗបាន ។ វត្ដមាននៃកោសិកាឈាម និងអាល់ប៊ុយមីននៅក្នុងទឹកនោម (គឺជាប្រូតេ អ៊ីនដែលមាន ច្រើនជាងគេនៅក្នុង ឈាម) ជាការបញ្ជាក់ថា មានការខូចតម្រងនោមហើយ ។ រោគសញ្ញានៃការ ខូចតម្រង នោម (ដូចជាភាពល្ហិតល្ហៃ មិនចង់ហូបអាហារ អស់កម្លាំង) នឹងលេចចេញឱ្យឃើញ បានតែកាលណាតម្រង នោមបាន ខូចខាតអស់៧០-៨០% រួចទៅហើយ ។

បើសម្ពាធឈាមមាន កាន់តែខ្លាំងលើអ្នកជំងឺដែលកាន់ តែក្មេង គេត្រូវខិតខំស្វះស្វែងរកមូល ហេតុ ឱ្យកាន់តែខ្លាំងដែរ បើ ទោះបីថា គេអាចរកឃើញលើអ្នក ជំងឺតែចំនួន១០%ក៏ដោយចុះ ។ ការពិនិត្យអាច មានរហូតទៅដល់ការ ប្រើកាំរស្មីអ៊ិក និងការធ្វើ radionuclide imaging នៃតម្រងនោម និងការផ្គត់ផ្គង់ឈាមឱ្យ ផងដែរ ។ ហើយ និងធ្វើតេស្ដទឹកនោម រកវត្ដមានអ័រម៉ូន មួយចំនួន ដូចជា epinephrine, aldosterone និង cortisol ជាដើម ។

មូលហេតុអាចត្រូវបញ្ជាក់ ឡើងបានដែរដោយសារ ពិនិត្យឃើញមានភាពខុសធម្មតា លើរូបរាងកាយ ឬដោយរោគសញ្ញា ដែលលេចចេញឡើង ។ ឧទាហរណ៍ដូចជា សម្លេងនៅក្នុងអាកទែរ ដែលនាំឈាមទៅកាន់ តម្រងនោមអាចជាសញ្ញាប្រាប់ ថាមាន renal artery stenosis (អាកទែរតម្រង នោមរួមតូចចង្អៀត) ។

ការរួមផ្សំគ្នានៃ រោគសញ្ញាផ្សេងៗ អាចជាសញ្ញា ប្រាប់ថាមាន អ័រម៉ូន epinephrine និង norepinephrine ខ្ពស់ ដែលបង្កើតឡើង ដោយ pheochromocytoma ។ គេធ្វើរោគវិនិច្ឆ័យ pheochromocytoma ដោយរកឃើញវត្ដមាន នៃសមាសភាគ របស់អ័រម៉ូនទាំងអស់នោះនៅក្នុងទឹក នោម ។

មូលហេតុដោយកម្រមួយ ចំនួនទៀតរបស់ជំងឺ លើសឈាមអាចពិនិត្យមើលឃើញ ដោយការធ្វើតេស្ដសាមញ្ញៗ មួយចំនួន ។ ឧទាហរណ៍ដូចជា វាស់ជាតិប៉ូតាស្យូមនៅក្នុងឈាម ដែលអាចឱ្យគេដឹង បានអំពី hypersdosteronism ។

ការព្យាបាល ជំងឺលើសឈាម

ការលើសឈាម បឋមមិនអាចធ្វើការ ព្យាបាលបានទេ ប៉ុន្ដែអាចត្រូវធ្វើការ តាមដានត្រួតពិនិត្យបាន ដើម្បីបង្ការការក្លាយទៅ ជាស្មុគស្មាញ ។ ពីព្រោះថាការលើស ឈាមគ្មានរោគសញ្ញាទេ ។ វេជ្ជបណ្ឌិតមិនចង់ធ្វើការព្យាបាលណាដែលនាំឱ្យមាន ផលវិបាក បន្ទាប់បន្សំទេ ឬដែលធ្វើឱ្យ ប៉ះពាល់ដល់ជីវភាពរស់នៅរបស់អ្នកជំងឺ។ មុននឹងគេផ្ដល់វេជ្ជបញ្ជាឱ្យ ប្រើឱសថ ណាមួយ គេត្រូវខិតខំរក វិធានការជំនួសផ្សេងៗទៀត។

តើគួរសម្រកទម្ងន់ដូចម្តេច ដើម្បីកាត់បន្ថយការលើសឈាម?

អ្នកជំងឺលើសឈាមដែល ធាត់ត្រូវសម្រក ទម្ងន់ចេញ ។ ការស្រកទម្ងន់ត្រឹមតែ ៥គីឡូក្រាមអាចធ្វើឱ្យសម្ពាធឈាម ថយចុះ បាន ។ ចំពោះអ្នកដែលធាត់ ហើយមានទឹកនោមផ្អែមផង ឬមានកម្រិតកូលេស្ទេរ៉ុលខ្ពស់ ត្រូវប្ដូររបបហូបចុកដើម្បីកាត់ បន្ថយហានិភ័យលើ ជំងឺបេះដូង និងសរសៃឈាម ។ អ្នកជក់បារីត្រូវឈប់ជក់ ។

បើអ្នកធ្លាប់ផឹកសុរា អ្នកគួរកាតើបន្ថយត្រឹមកម្រិតណា?

ការកាត់បន្ថយការហូប សុរានិងអំបិល (ប៉ុន្ដែត្រូវរក្សា ការហូបមានជាតិកាល់ស្យូម ម៉ាញេស្យូម និងប៉ូតាស្យូម ឱ្យនៅ ដដែល) អាចជួយមិនចាំបាច់ឱ្យ ប្រើឱសថព្យាបាលការ លើសឈាមបាន ។

ត្រូវបន្ថយការហូបសុរា។ ស្រាបៀរមិនត្រូវផឹកលើស ពីពីរកំប៉ុងនៅក្នុងមួយថ្ងៃ។ ស្រាទំពាំងបាយជូរត្រូវ នៅក្រោម២៣៥មីលីលីត្រ។ ស្រាត្រឹម ៨អោន្ស វីស្គី ឬលីគ័រត្រឹម៦០មីលីលីត្រ ២។ អំបិល ត្រូវហូបតិចជាង២ក្រ ក្នុង១ថ្ងៃៗ ឬសូដ្យូមក្លរីតក្រោម៥ក្រ ។

ការហាត់ប្រាណ និងសកម្មភាពរាងកាយ

ការហាត់ប្រាណក្នុង ធាតុអាកាសល្អបន្ដិច បន្ដួចក៏អាចជួយបានដែរ ។ អ្នកដែលមានការ លើសឈាមបឋមមិនចាំបាច់រឹត ត្បិត សកម្មភាពអ្វីទេ ដរាបណាមានការត្រួតពិនិត្យ សម្ពាធឈាមជាប្រចាំ ។ ការហាត់ប្រាណជាប់ អាចជួយកាត់បន្ថយសម្ពាធ ឈាម និងទម្ងន់បាន ហើយជួយឱ្យបេះដូង ដើរបានល្អ និងមានសុខភាព ល្អជាទូទៅបាន ។

អាហារដែលអាច ជួយបញ្ចុះសម្ពាធឈាម

អាហារដែលអាចអាចកាត់បន្ថយ សម្ពាធឈាមរួមមាន បរិភោគផ្លែឈើ និងបន្លែដែលមាន ប្រយោជន៍ នៅក្នុងការកាត់បន្ថយ សម្ពាធឈាមអោយ បានច្រើនដូចជាអាហារ ដែលសម្បូរដោយវីតាមីនសេប៉ូតាស្យ៉ូម និងកាល់ស្យូមពិសេសខ្ទឹមស និងស៊ីលែរី។ ត្រីជាអាហារមួយទៀត ដែលអ្នកលើសឈាមត្រូវ តែបរិភោគ។បរិភោគត្រីដូចជាត្រី
មីខារែល ត្រីសាលម៉ុងត្រីសាដាញ ត្រីហេរីងអោយបាន យ៉ាងតិចបីដង នៅក្នុងមួយសប្តាហ៍។

ត្រូវកាត់បន្ថយការបរិភោគ អាហារដែលមាន ជាតិប្រៃ។ កាត់បន្ថយការផឹកស្រាបៀរអោយមក នៅត្រឹមមួយ ទីពីរកំប៉ុងនៅក្នុងមួយថ្ងៃ។ បើសិនជាអ្នកធាត់ចូរ អ្នកសម្រកទម្ងន់។
អាហារដែល សម្បូរជាតិសូដ្យូមមាន និងគ្រឿងស្រវឹងនឹងធ្វើអោយ ឡើងសម្ពាធឈាម។ ដូច្នេះអ្នកគួរចៀសវាង។

បន្លែសេលេរីអាច បញ្ចុះសម្ពាធឈាម

សេលេរី(celery) ត្រូវបានគេប្រើដើម្បី ព្យាបាលជំងឺលើស ឈាម ជាយូរមកហើយ។ អ្នកឯកទេសខាង ឪសថវិទ្យានិយាយ ថាសេលេរីនេះ មានលក្ខណះពិសេស ជាងគេនៅក្នុង ការបញ្ចុះ សម្ពាធឈាម។

សារធាតុនៅក្នុងបន្លែសេលេរី ដែលអាចបញ្ចុះ សម្ពាធឈាមនោះគឺជា សារធាតុម្យ៉ាងឈ្មោះ3-n-butyl phthalide ដែលផ្តល់ ខ្លិនដល់បន្លែសេលេរីនេះ ដែរ។គេបានដឹងអំពីប្រសិទ្ឋិភាព របស់វាបន្ទាប់ពី គេបាន ពិសោធន៍ទៅលើសត្វកណ្តុរ។
បន្លែនេះមានប្រសិទ្ឋភាព បញ្ចុះសម្ពាធឈាមដោយ កាត់បន្ថយអ័រម៉ូនដែលនាំអោយ មានភាពតានតឹងអារម្មណ៍។ ដូច្នេះគេអោយយោបល់ថា វាមានប្រសិទ្ឋភាពបំផុត ចំពោះអ្នកមានជំងឺលើស ឈាមដែល ទាក់ទងនឹងភាពតានតឹង ផ្នែកអារម្មណ៍។

ខ្ទឹមសជួយ បញ្ចុះសម្ពាធឈាម

អ្នកជម្ងឺលើសឈាមត្រូវបាន ណែនាំអោយបរិភោគខ្ទឹមសអោយ បានច្រើន។ យោងទៅតាមសៀវភៅអាហារ ជាថ្នាំ ដ៏អស្ចារ្យនោះ បានអោយដឹងថាគេបានធ្វើពិសោធន៍ ទៅលើផលប្រយោជន៍ខ្ទឹមសទៅលើការបញ្ចុះ សម្ពាធឈាម។ គេរកឃើញថាសម្ពាធ ឈាមរបស់មនុស្ស ដែលបរិភោគខ្ទឹមស បានចុះ ពីចំនួន១៧១លើ១០២មក នៅត្រឹម១៥២លើ៨៩បន្ទាប់ពីពួកគេបរិភោគ ខ្ទឹមសរយះពេលបីខែ។ វាមានប្រសិទ្ឋភាពបញ្ចុះ សម្ពាធឈាមបាន ដោយសារតែវាមាន សារធាតុម្យ៉ាងហៅថា adenosine ដែលធ្វើអោយ សរសៃឈាមរីក។

វេជ្ជបណ្ឌិតច្រើនតែឱ្យ អ្នកជំងឺលើសឈាមធ្វើ ការត្រួតពិនិត្យសម្ពាធ ឈាមដោយខ្លួនឯង នៅផ្ទះ ។ ការត្រួតពិនិត្យ សម្ពាធ ឈាមដោយ ខ្លួនឯងអាចជម្រុញអ្នក ជំងឺឱ្យអនុវត្ដតាមវេជ្ជបញ្ជា នៅក្នុងការពាបាលខ្លួន ។

ការព្យាបាលដោយឱសថ

ឱសថដែលគេប្រើក្នុង ការព្យាបាលការ លើសឈាម គេហៅថា antihypertensive ។ ដោយមានឱសថនេះ ជាច្រើន ការត្រួតពិនិត្យ សម្ពាធឈាមអាចត្រូវបាន អនុវត្ដលើមនុស្សគ្រប់រូបបាន ក៏ប៉ុន្ដែការព្យាបាលត្រូវយោល ទៅតាមអ្នកជំងឺម្នាក់ៗ ។

ការព្យាបាលមានប្រសិទ្ធភាព កាន់តែ ខ្ពស់កាលណាមានការ ប្រាស្រ័យទាក់ទង និងកិច្ចសហការល្អរវាង វេជ្ជបណ្ឌិត និង អ្នកជំងឺនៅក្នុង ការព្យាបាលនោះ ។

គោលបំណងនៃការ ព្យាបាលដោយប្រើ antihypertensive អាស្រ័យទៅតាមថា តើមានភាព ខុស ធម្មតា អ្វីខ្លះ ។ ចំពោះ អ្នកជំងឺ ភាគច្រើន ការបញ្ចុះសម្ពាធ ឈាមខាងក្រោម(diastolic pressure)មកនៅទាប ជាង៧០គឺមានសុវត្ថិភាព ។ ចំពោះអ្នកជំងឺ ដែលមាន ជំងឺសរសៃឈាម បេះដូង (coronary artery disease ) ឬការឈឺចុកចាប់ទ្រូង (angina ) សម្ពាធឈាម ខាង ក្រោមមិន ត្រូវទាបជាង៨០ទេ ។ ចំពោះអ្នកដែល មានជំងឺទឹកនោមផ្អែមវិញ ត្រូវឱ្យសម្ពាធ ឈាមទាបជាង១៣០/៨០ ។ មនុស្សចាស់ត្រូវមាន សម្ពាធ ឈាមទាប ជាង១៤០/៩០។

ឱសថ antihypertensive ធ្វើការកាត់បន្ថយសម្ពាធ ឈាមដោយយន្ដការខុសៗគ្នា ដោយហេតុនោះ គេអាចធ្វើការព្យា បាល ជាយុទ្ធសាស្ដ្របាន ។ ចំពោះអ្នកជំងឺខ្លះ វេជ្ជបណ្ឌិតប្រើវិធីព្យាបាល ជាជំហានៗ គឺចាប់ផ្ដើមជាមួយឱសថមួយ រួច ទើបបន្ថែមឱសថ មួយទៀតបើសិន ជាមានការចាំបាច់ ។ ចំពោះអ្នកជំងឺដទៃទៀត វេជ្ជបណ្ឌិតគិតថាការ ប្រើវិធីបន្ដបន្ទាប់ ជាការល្អ ។ ចេញវេជ្ជបញ្ជាឱ្យ ប្រើឱសថមួយសិន រួចបើគ្មានប្រសិទ្ធភាពទេ ទើបឱ្យប្រើឱសថមួយទៀត ។ មុននឹង សម្រេចជ្រើសរើសយក ឱសថណាមួយ វេជ្ជបណ្ឌិតតែងតែពិចារណា ទៅដល់កត្ដាផ្សេងៗ ដូចជាអាយុ ភេទ សញ្ជាតិ សភាពនៃការ លើសឈាម វត្ដមាននៃលក្ខណ្ឌ ផ្សេងទៀត ដូចជាមានទឹកនោមផ្អែម ឬកម្រិតកូលេស្តេរ៉ុលខ្ពស់ លទ្ធភាពនៃ ផលវិបាកបន្ទាប់បន្សំ ដែលមានខុសៗ គ្នាពីឱសថមួយទៅឱសថមួយទៀត ជាដើម ។ ហើយ និងតម្លៃរបស់ឱសថ និង តេស្ដចាំបាច់ផងដែរ ដើម្បីរក មើលផលវិបាក បន្ទាប់បន្សំ ។

បើមានលេចសញ្ញា មិនប្រក្រតី នៅពេលប្រើ់ឳសថបញ្ចុះ សម្ពាធ ឈាមអ្នកជំងឺត្រូវឆាប់ ប្រាប់គ្រូពេទ្យ អ្នកជំងឺភាគ ច្រើន អាចទ្រាំទ្រ នឹងការប្រើថ្នាំតាម វេជ្ជបញ្ជា ដោយពុំមានបញ្ហាទេទេ។ ក៏ប៉ុន្ដែគ្រប់ឱសថ antihypertensive ទាំងអស់សុទ្នតែមាន ផលវិបាកបន្ទាប់បន្សំ ។ ដូច្នេះ បើកាលណាឃើញមាន ផលវិបាកបន្ទាប់បន្សំ នាមួយលេច ចេញឡើង អ្នកជំងឺត្រូវ រាយការណ៍ ប្រាប់វេជ្ជបណ្ឌិតភ្លាម ដើម្បីឱ្យពិនិត្យមើលកម្រិត ប្រើឡើងវិញ ឬឱ្យប្ដូរឱសថចេញ ។ តាមធម្មតា ឱសថ antihypertensive គេត្រូវប្រើជាប់រហូតឥត ឈប់ ដើម្បីឱ្យអាចត្រួតពិនិត្យ សម្ពាធឈាមបាន ។

ប្រភេទឳសថព្យាបាលជំងឺលើសឈាម

ឱសថដែលគេ ច្រើនឱ្យប្រើមុនគេគឺ thiazide diuretic ។ Diuretic ធ្វើឱ្យសរសៃឈាម រីកធំឡើង ដោយ ធ្វើអោយបរិមាណ ជាតិទឹក ថយចុះដែលជា លទ្ឋផល គឺសម្ពាធឈាមធ្លាក់ចុះដែរ។ វាក៏ជួយតម្រង នោមនៅក្នុង ការបញ្ចេញអំបិល និងទឹកចោល ។ សកម្មភាព ដោយ thiazide diuretic ក៏ធ្វើឱ្យមាន ការបញ្ចេញប៉ូតាស្យូម តាមទឹក នោមទៅផងដែរ ជួនកាលគេត្រូវ លេបប៉ូតាស្យូម ឫក៏ឳសថ diuretic ដែលមិនធ្វើអោយ ប៉ូតាស្យូមថយចុះឫកើនឡើង (potassium-sparting diuretic) នៅក្នុងពេល ដែលប្រើ ឳសថ thiazide diuretic ។ តាមធម្មតា គេមិនដែលប្រើ potassium-sparting diuretic តែម្នាក់ឯងទេ ពីព្រោះ វាមិនមានប្រសិទ្ធភាពគ្រប់ គ្រងសម្ពាធ ឈាម។ ក៏ដូចជាមិនដែលប្រើ thiazide diuretic តែម្នាក់ឯងដែរ ។ បើទោះជាយ៉ាង ណាក្ដី potassium-sparting diuretic spironolactone អាចត្រូវបាន ប្រើតែឯង។diuretic មានប្រយោជន៍ ខ្លាំងណាស់ចំពោះពួកស្បែកខ្មៅ មនុស្សចាស់ អ្នកដែលធាត់ និង អ្នកដែលមានជំងឺ ខ្សោយបេះដូង(heart failure) ឬជំងឺខ្សោយ តម្រងនោមរ៉ាំរ៉ៃ( chonic kidney failure)។

ឱសថពពួកadrenergic blockers

ឱសថព្យាបាលជំងឺលើស ឈាមមួយក្រុមទៀតហៅ ថាក្រុម adrenergic blockers រួមមាន alphablockers, bea-blockers និង peripherally acting adrenergic blockers ។ ឱសថទាំងអស់នេះមាន សកម្មភាពទៅលើ sympaphetic division ពោលគឺ ចំណែករបស់ ប្រព័ន្នខួរក្បាល ដែលធ្វើការឆ្លើយតបភ្លាមៗទៅនឹង ជម្ងឺស្ដ្រេសដោយធ្វើឱ្យសម្ពាធ ឈាមកើនខ្ពស់ឡើង ។ គេច្រើនប្រើ beta- blockers ជាងគេ ចំពោះ ពួកស្បែកស, ក្មេងៗ ,អ្នកដែលមាន ជំងឺគាំងបេះដូង( heart attack)ចង្វាក់បេះដូងលឿន និងការឈឺ ទ្រូងដែល បណ្តាលមក ពីឈាមទៅចិញ្ចឹមបេះដូងមិនគ្រប់(angina pectoris)ឬ អ្នកដែលមាន ឈឺក្បាល ប្រកាំង ។ មនុសចាស់មានហានិភ័យ ខាងផលវិបាកបន្ទាប់បន្សំច្រើនជាងគេ ។

ឱសថcentrally acting alpha-agonists

ឱសថ centrally acting alpha-agonists ធ្វើឱ្យសម្ពាធឈាមចុះទាប ដោយប្រើយន្ដការប្រហាក់ ប្រហែលនឹង adrenergic blockers ដែរ ។ ដោយបានភ្ញោចរេសិបទ័រ (receptor)មួយចំនួននៅតំបន់ផ្នែកខាងក្រោយ(brain stem) ក្នុងខួរក្បាល ឱសថនេះរារាំងផលវិបាក បន្ទាប់បន្សំរបស់ sympathetic division នៃប្រព័ន្ធខួរក្បាល ។ ក៏ប៉ុន្ដែសព្វថ្ងៃនេះ គេមិនសូវនិយម ប្រើឱសថទាំង អស់នេះទេ ។

ឱសថ angiotension-converting enzyme (ACE) inhibitors វាធ្វើឱ្យសម្ពាធឈាម ថយចុះបានមួយចំណែកដោយ ធ្វើឱ្យ អាកតេរីយ៉ូលរីកធំ ។ ឱសថ នេះធ្វើឱ្យអាកតេរីយ៉ូលរីកធំឡើង ដោយរារាំងការកកើតនៃ angiotension II ដែលធ្វើឱ្យ អាកតេរីយ៉ូល រួមតូច ។ ជាពិសេសគឺវារារាំង សកម្មភាពរបស់ angiotension-converting enzyme ដែលធ្វើឱ្យ angiotension I ប្ដូរទៅជា angiotension II ។ ឱសថនេះល្អជាពិសេស ចំពោះអ្នកដែលមានជំងឺ សរសៃ ឈាមបេះដូង( coronary artery disease) ឬអ្នកមានជំងឺខ្សោយបេះដូង( heart failure) ពួក ស្បែក ស ក្មេងៗ អ្នកដែលមានប្រូតេអ៊ីន ក្នុងទឹកនោមដោយ សារមាន ជំងឺតម្រងនោមរ៉ាំរ៉ៃ( chronic kidney disease) ឬជំងឺតម្រងនោមបណ្តាល មកពីទឹកនោមផ្អែម( diabetic kidney disease) និងអ្នកដែលមានបញ្ហា អសមត្ថភាពផ្លូវភេទ( sexual dysfunction) ជាផលវិបាក បន្ទាប់បន្សំនៃឱសថ antihypertensive ណាមួយទៀត ។

ឱសថ angiotension II blockers

ឱសថ angiotension II blockers ធ្វើឱ្យសម្ពាធឈាមថយ ចុះតាមយន្ដការដូចគ្នាទៅ នឹងក្រុម angiotension-converting enzyme (ACE) inhibitors ដែរ ។ ឱសថនះរារាំងសកម្មភាព របស់ angiotension II ដែល ធ្វើ ឱ្យអាក តេរីយ៉ូលរួមតូច ។ ដោយយន្ដការនេះ មានលក្ខណៈ ផ្ទាល់ជាង ក្រុម angiotension II blockers អាចធ្វើឱ្យមានផល វិបាកបន្ទាប់បន្សំមួយចំនួន ។

ឱសថ calcium channel blockers

ឱសថ calcium channel blockers ធ្វើឱ្យអាកតេរីយ៉ូលរីក ឡើងតាមយន្ដការមួយខុស ពីខាងលើ ។ ឱសថ នេះសំខាន់ ណាស់ចំពោះពួកស្បែកខ្មៅ មនុស្សចាស់ អ្នកដែលមានការឈឺទ្រូង( angina pectoris) មាន ចង្វាក់បេះដូងលឿន( rapid heart rate) ប្រភេទខ្លះ ឬមាន ឈឺក្បាលប្រកាំង ។ មានរបាយការណ៍ថា អ្នកជំងឺដែលប្រើ short-acting calcium channel blockers អាចនឹងត្រូវ ស្លាប់បានដោយសារគាំងបេះដូង( heart attack) ក៏ប៉ុន្ដែក្មានរបាយការណ៍ បែបនេះចំពោះ long-acting calcium channel blockers ទេ ។

ឱសថ direct vasodilatators

ឱសថ direct vasodilatators ធ្វើឱ្យសរសៃឈាមរីកឡើង តាមយន្ដការមួយបែបផ្សេង ទៀត ។ ប៉ុន្ដែគេមិនដែលប្រើ ឱសថក្រុមនេះតែម្នាក់ឯង នោះទេ គឺគេច្រើនតែឱ្យវាបន្ថែម ជាឱសថទីពីរ កាលណាឱសថទី១ មិនអាចធ្វើឱ្យសម្ពាធឈាម ថយចុះឱ្យបានគ្រប់គ្រាន់ ។

ការព្យាបាលការ លើឈាមថ្នាក់ទីពីរ

គេធ្វើការព្យាបាលមូលហេតុដែល ធ្វើឱ្យមានការលើសឈាម ។ ការព្យាបាល តម្រងនោម ជួនកាល អាចធ្វើឱ្យសម្ពាធឈាម ត្រលប់មកដូចធម្មតាវិញបាន ឬបើហោចណាស់ធ្វើឱ្យវាថយចុះដែរ ។ ដូច្នេះ antihypertensive therapy មានប្រ សិទ្នភាពខ្លាំងជាង ។ សសៃអាកទែរដែលរួមតូច អាចត្រូវធ្វើឱ្យរីកធំបានដោយ ដាក់បញ្ចូល a balloon tripped catheter រួចផ្លុំ balloon ឱ្យប៉ោងឡើង ( angioplasty) ។ ជួនកាលទៀត គេអាចវះកាត់សរសៃ បើកផ្លូវថ្មី(bypass surgery) ដែលនាំឈាម ទៅតម្រងនោះទេ ។ ការវះកាត់នេះអាចធ្វើឱ្យការលើសឈាម ជាទៅបានដែរ ។ ការដុះសាច់ដែលធ្វើឱ្យ សម្ពាធឈាមកើន ដូចជា pheochromocytoma ជាដើម ត្រូវធ្វើការវះ កាត់ យកចេញ ។

ភាពប្រញាប់បន្ទាន់

Hypertensive urgencies អាចព្យាបាលដោយ ប្រើ clonidine ដែលជា adrenergic blocker មួយបែប ដែលប្រើតាមមាត់ ។ គេក៏មានឱ្យ ឳសថក្រុម calcium channel blockerឈ្មោះ nifedipine ដែរ ដាក់ឱ្យ រលាយក្រោមអណ្ដាត ប៉ុន្ដែវាមិនសូវ មានសុវត្ថិភាពទេ ។

នៅក្នុង Hypertensive emergencies ដូចជា malignant hypertension និង hypertensive encephalopathy ជាដើម គេត្រូវធ្វើឱ្យសម្ពាធឈាម ថយចុះជាបន្ទាន់យ៉ាងលឿន ។ ឱសថដែលគេប្រើ ដើម្បីធ្វើឱ្យ សម្ពាធឈាមថយចុះភ្លាមៗ ដូចជា nitroprusside ឬ ត្រូវប្រើ labetalol ចាក់បញ្ចូលតាមសរសៃវ៉ែន ។ បើសិនជាពិនិត្យឃើញមាន សរសៃប៉ោង(aneurysm) គេចូល ចិត្ដប្រើ labetalol ជាង ។

ការព្យាករណ៍ពីការវិវត្ដន៍នៃជំងឺ

ការមិនបានព្យាបាលការលើស ឈាមអាចធ្វើឱ្យអ្នកជំងឺមានហានិភ័យ ជាមួយនឹងការកើតជំងឺបេះដូង (ដូចជាខ្សោយបេះដូង គាំងបេះដូង ឬ ការស្លាប់ទាន់ហន់ដោយ សារបេះដូង(sudden cardiac death ) ) , ជំងឺខ្សោយតម្រងនោម ឬដាច់សរសៃឈាមនៅ ក្នុងខួរក្បាល ទាំងនៅវ័យក្មេងនៅឡើយបាន ។

ការលើសឈាមគឺជាកត្ដាធំមួយ នៅក្នុងការធ្វើឱ្យកើតមានជំងឺដាច់ សរសៃឈាមខួរក្បាល។ ហើយវាក៏គឺជាកត្ដាហានិភ័យ មួយក្នុងចំណោមកត្ដាទាំង បីដែលធ្វើឱ្យមាន ជំងឺបេះដូង ដែលគេអាចផ្លាស់ប្ដូរបាន (កត្ដាពីរទៀតរួមមាន ការជក់បារី និងការមានកូលេសស្តេរ៉ុលខ្ពស់ ក្នុងឈាម) ។

ការព្យាបាលដែលធ្វើឱ្យសម្ពាធ ឈាមថយចុះអាចកាត់បន្ថយ គ្រោះថ្នាក់នៃជំងឺដាច់សរសៃ ឈាមខួរក្បាល និងខ្សោយបេះដូង បានជាច្រើន ។ ការព្យាបាលនោះក៏ត្រូវកាត់បន្ថយគ្រោះថ្នាក់នៃជំងឺគាំងបេះដូង ផងដែរ ថ្វីបើថាមិនបានខ្លាំង ក៏ដោយ ។ បើសិនជាគ្មានការព្យាបាលទេ អ្នកដែលមាន malignant hypertension មិនដល់៥%ទេ ដែលអាចនៅ រស់បានរហូតដល់១ឆ្នាំ ៕

ប្រភពអត្ថបទ

  1. Center for Disease Control and Prevention, USA
  2. Merk Manual of Medical Information
  3. The South Beach Heart Program

(ដកស្រងពីសុខភាព)

៨.​​ ផឹកថ្នាំ​អាស្ពៀរីន​១គ្រាប់​ក្នុង​១ថ្ងៃ​​ជួយ​ការពារ​រោគ​មហារីក​ពោះ​វៀន​ និង​រោគ​ផ្សេងៗ

តាម​ការ​ស្រាវជ្រាវ​​អស់​រយៈ​ពេល​២០​ឆ្នាំ របស់​ក្រុម​អ្នក​វិទ្យា​សាស្រ្ត​​​​​​មកពី​មហា​វិទ្យាល័យ​​អក់ហ្វដ​ ដ៏ល្បីឈ្មោះ​របស់​អង់គ្លេស​ បាន​បង្ហើប​​​ឲ្យ​​ដឹង​ពី​លទ្ធផល​នៃ​​ការសិក្សា​​​ថា ផល​ប្រយោជន៍​​នៃ​ការផឹក​ថ្នាំ​​អាស្ពៀរីន ក្នុង​បរិមាណ​តិចតួច​ជា​ប្រចាំ (១គ្រាប់​ក្នុង​១ថ្ងៃ) អាច​ការពារ​​រោគ​ផ្សេងៗ​បាន​ ២៤% និង​កាត់បន្ថយ​អាត្រា​បាត់​បង់​ជីវិត​នៅ​សល់​ត្រឹម​ ៣៥%ប៉ុណ្ណោះ។

​​​        ក្រុម​អ្នក​វិទ្យាសាស្រ្ត​ខាងលើ​បាន​​ពោល​ឲ្យ​ដឹង​ទៀត​ថា ទោះ​បីជា​ការ​ផឹក​ថ្នាំ​អាស្ពៀរីន​ជាប្រចាំ​ អាច​នឹងកើត​អាការៈ​ជម្ងឺ​តិចតួច​ដូចជា ​ធ្វើ​ឲ្យ​​ឈាមរាវឡើង​ក្តៅ ងាយ​ហូរឈាម​​ចេញ​ ពេល​មាន​របួស​​យ៉ាង​ណាក៏ដោយ ក៏​មិន​ជា​បញ្ហាដែរ ដោយ​សាស្រ្តាចារ្យ​ ភីធើ ​មក​ពីមហា​វិទ្យា​ល័យ​ខាង​លើ បាន​បញ្ជាក់​ប្រាប់​ថា ពេល​នេះ ថ្នាំ​អាស្ពៀរីន​ វា​មាន​គុណ​ប្រយោជន៍​ច្រើន ដោយ​គ្រាន់​តែ​ផឹក​ថ្នាំ​នេះ ១គ្រាប់​​ក្នុង​១ថ្ងៃ គឺ​​វា​អាច​ជួយ​ការពារ​រោគ​មហារីក​ពោះ​វៀនបាន​យ៉ាង​ប្រសើរ ហើយ​នៅ​ថ្ងៃ​អនាគត វា​នឹង​អាច​ជួយ​ការពារ​បាន​រោគ​មហារីកផ្សេងៗ​ ក្រៅ​ពីនេះ​បាន​ថែម​ទៀត​ផង៕

(ដកស្រង់ពីខ្មែរស្ថាបនា)។

8.ចំណុចរំលឹកបងប្អូនដើម្បីបង្ការពេលរដូវផ្តាសសាយមកដល់?

វីរុសផ្តាសសាយ តែងតែយារយីសុខភាពបងប្អូនជាប្រចាំ ជាពិសេស​ នៅរដូវភ្លៀង,ពេលមានបំលាស់ប្តូរសីតុណ្ហភាព…ហើយយើងក៍មិនអាចព្យាបាលវាអោយជាដាច់ស្រលះបានដែរ

ព្រោះវាបង្កឡើងដោយវីរុស។

ខាងក្រោមនេះជាវិធីមួយចំនួនដើម្បីជាចំនេះដឹងដល់បងប្អូនពេលជួបប្រទះផ្តាសសាយ៖
១.​​ សំរាកនៅផ្ទះពេលអ្នកមានជំងឺផ្តាសសាយ

​ អ្នកគួរសំរាកនៅក្នុងផ្ទះនៅពេលដែលអ្នកមានជំងឺនេះ ពីព្រោះដើម្បីចៀសវាងការឆ្លងរាលដាលទៅកាន់មិត្តភក្តិនិងមនុស្សរួមអាជីព។ ម្យ៉ាងទៀតការសំរាកនៅផ្ទះវាអាចជួយប្រព័ន្ធភាពស៊ាំក្នុងរាងកាយយើងក្នុងការទប់ទល់នឹងការ

រាតត្បាតរបស់វីរុសនេះផងដែរ៕
២.​​ ផឹកទឹកអោយបានច្រើនដើម្បីបំពេញជាតិទឹកដែលបានបាត់បង់

អ្នកគួរផឹកទឹកអោយបានច្រើនដើម្បីជួយទប់ស្កាត់នឹងការបាត់បង់ជាតិទឹកពីក្នុងខ្លួន៕
៣. ប្រើប្រាស់ថ្នាំបន្ថយការឈឺចាប់

ប្រសិនបើរាងកាយយើងទទួលរងការឈឺចាប់ឆ្អឹងឆ្អែង បងប្អូនអាចប្រើប្រាស់ថ្នាំបន្ថយវាបានដូចជា Acetaminophen(Paracetamol) ឬ Ibuprofen។ ហាមប្រើ Aspirin ចំពោះមនុស្សអាយុក្រោម១៧ឆ្នាំពេលផ្តាសសាយ ព្រោះវាអាចបង្កជាជំងឺ Reyes ។
៤. ការប្រើប្រាស់ទឹកអំបិល

ខ្ពល់មាត់ជាមួយនឹងទឹកអំបិល(NaCl) ២ ទៅ៣ដងក្នុង១ថ្ងៃដើម្បីបន្ថយអាក្ការះឈឺបំពង់ករ។ បើមានតឹងច្រមុះពិបាកដកដង្ហើម រឺក៍ឈឺច្រមុះយើងអាចប្រើទឹកអំបិលបន្តក់ចូលច្រមុះដើម្បីពង្រាវស្លេស(សំបោ)និងការពារច្រមុះ

ផ្នែកខាងក្នុងបាន១ផ្នែកដែរ៕
៥. កុំភ្លេចប្រើវីតាមីន

ប្រើវីតាមីន C, D, Niacin និង Thiamin។

វីតាមីន ​C ជួយបង្ការគ្រុនញាក់, បន្ថយមិនអោយគ្រុនញាក់ធ្ងន់ធ្ងរ,​ បន្ថយរយះពេលគ្រុន…ហេតុនេះវីតាមីនC អាចជួយទប់ស្កាត់និងបង្ការផ្តាសសាយ។

វីតាមីន D និង Niacin មាននាទីប្រឆាំងនឹងវីរុសផ្តាសសាយ។

Thiazin (Vitamin B) ជួយអោយប្រព័ន្ធភាពស៊ាំរាងកាយមាំមួនក្នុងការទប់ស្កាត់វីរុសផ្តាសសាយផងដែរ។

សំគាល់៖   មុនហ្នឹងប្រើប្រាស់ឱសថអ្វីមួយគួរពិគ្រោះជាមួយគ្រូពេទ្យជាមុន៕

៩.​ យល់ដឹងអំពីឱសថ​​ដែល​​អាច​​​ព្យាបាល​ជម្ងឺៈ “រលាកថ្លើមប្រភេទ C” និង ព្យាបាល​ “AIDS”

នៅចុងខែ​​តុលា ២០១១ រុស្ស៊ី​បានប្រកាស​ពីការ​រកឃើញ​ឱសថ​ដែលព្យាបាល​រោគរលាកថ្លើម​ប្រភេទ C ឈ្មោះថា Profetal ។ ថ្មីៗនេះ លើ​មធ្យោបាយ​ផ្សព្វផ្សាយ​សាធារណៈ​ បានចុះផ្សាយ​ជាបន្តបន្ទាប់​។ នោះក៏ជាឱសថ​ព្យាបាល​ជម្ងឺ AIDS ដ៏​កាច​សា​ហាវ​ផងដែរ។

​​​​សាស្រ្តាចារ្យ​ Serguei Rodionov ដែលជាអ្នករកឃើញ​ Profetal ដំបូង គឺវេជ្ជបណ្ឌិតយោធា​​ ធ្លាប់ធ្វើការ​នៅ Novosibirsk, Tomsk Perme ហើយបច្ចុប្បន្ន​ គឺនៅ Ekatherinburg បានប្រើប្រាស់​ពេល​វេលា​ស្ទើតែ​១ជីវិត ដើម្បីសិក្សាស្រាវជ្រាវ​ពី alphaprotein (AFP) បានធ្វើបទសម្ភាសជាមួយ​កាសែត Rossiskaya gazeta នៅថ្ងៃទី០៣ វិច្ឆិកា ២០១១ អំពីការរក​ឃើញរបស់​ខ្លួនថាៈ

ការសិក្សា​ AFP ដែលជាប្រភេទប្រូតេអ៊ីន​ យកចេញពីគភ៌មក បានចាប់ផ្តើម​ជាងកន្លះសតវត្សមុនម្លេះ។ ពេលនោះ ខ្ញុំ​រួមជាមួយ​លោកគ្រូរបស់ខ្ញុំ​​ដែលបានស្លាប់​ គឺបណ្ឌិត​សភា Nicolai Vixilievich អនុប្រធាន​វិទ្យាស្ថានមហារីក​នៅ Tomsk បាន​មានចំណាប់​អារម្មណ៍​ទៅលើ​ការស្រដៀងគ្នា​ នៃដំណាក់កាល ៣ គឺៈ ការរីកចំរើន​នៃដុំពក, ការរីកចំរើន​នៃគភ៌ និង ការបង្កើតឡើងវិញ។

លោកឲ្យដឹងថាៈ​ មានស្រ្តីអ្នកវិទ្យាសាស្រ្ត​ស្វីសម្នាក់ គឺ Minx បានធ្វើការ​ពិសោធន៍​ដូចតទៅៈ គាត់​យកកណ្តុរស ១ក្បាល​ និង​ ខ្មៅ ១ក្បាល។ គាត់បាន​ឲ្យកណ្តុរស មានគភ៌ និង​បង្កឲ្យកណ្តុរខ្មៅ​មានដុំពក​១។ គាត់ភ្ជាប់​កោសិកាដុំពក ទៅក្នុងគភ៌​របស់​កណ្តុរស។ កោសិកា​​ទាំងអស់នោះ នឹងមិន​សាហាវ​ទៀត​ឡើយ។ កណ្តុរមួយ​ដែលពណ៌ស លាយខ្មៅ បានចាប់កំណើត។ មូលហេតុ​ គឺអាស្រ័យ​ដោយប្រូតេអ៊ីន AFP គ្រប់គ្រង​​បានកម្មវិធីតំណពូជ។ ប្រសិន​បើកោសិកា​មានជម្ងឺនោះ AFP នឹង “ចុចកុងតាក់” បណ្តាលឲ្យហ្សែន​ងាប់ តាមកម្មវិធី​ដែលបង្កើតឡើង ហើយ​កោសិកា​នោះ​ នឹង​ត្រូវសម្លាប់។

សាស្រ្តាចារ្យ​ ROdionov និង​គ្រូរបស់ខ្លួន គឺជនដំបូង​ដែលប្រើប្រាស់​ AFP ដើម្បី​ព្យាបាល​មហារីក​ ក៏ដូច​ជារោគ​ខូចប្រព័ន្ធ​ការពារ​សរីរាង្គ។ បន្ទាប់មកពួកគេ​បាន​ប្រមូលផ្តុំ​រយៈពេល ៣ឆ្នាំ ស្រាវជ្រាវ​ទៅលើរោគ​​រលាកថ្លើម​ ហើយក៏​ទទួលបានលទ្ធផល​ដ៏ល្អប្រសើរ។

AFP មានលក្ខណៈ​អស្ចារ្យមួយទៀត គឺពេល​ដេលគេ​បញ្ចូល​​សារធាតុ​ប្រូតេអ៊ីននេះ នៅក្នុង​សរីរាង្គ នោះ Virus នឹងត្រូវច្រានចេញពី​កោសិកា ដែលវារស់នៅ​ ទោះបី​ជា Virus រលាកថ្លើម C , Virus HIV ឬ Virus បង្កជម្ងឺ​ herpes។ គ្រោះថ្នាក់​នៃការឆ្លង​ Virus ទាំងនេះ នៅត្រង់​ថា វាស្ថិតនៅក្នុងកោសិកា​ ហេតុនេះ ឱសថ​ប្រឆាំង Virus មិន​អាចប៉ះពាល់​វាបាន។ ពេលដែល Virus ត្រូវបាន​បញ្ចេញ​ចេញ​ពីកោសិកា​ (បច្ចុប្បន្នពុំទាន់​បកស្រាយ​​បានពីយន្តការ​ដោយសារអ្វី) វានឹងត្រូវ​ឱសថ​កំទេច​មេរោគ​ សំលាប់។

តាមសាស្រ្តាចារ្យ​ Rodionov ទ្រឹស្តីបទដែលោក​លើកឡើង​​ ក៏ត្រូវ​បានអះអាង​ដូចគ្នា​នៅអាមេរិក។ ទារកដែល​ឪពុក​ម្តាយមានផ្ទុក HIV នោះ វាក៏មាន HIV តែគ្រាដែល​គភ៌​​មានអាយុ ៣ខែ ដំបូង​ នោះគឺពុំដែលរកឃើញ​ Virus HIV ទេ ព្រោះ​ថា នៅដំណាក់កាលនោះ កំរិត​ PH នៃ AFP ខ្ពស់ណាស់ ហើយប្រូតេអ៊ីន​នេះ វា​រុញច្រាន​ HIV ចេញ​ពីកោសិកា។

សាស្រ្តាចារ្យ Rodionov បានរំលឹក​ពីលទ្ធផល​ដំបូង​នៃការ​ព្យាបាល​ជម្ងឺរលាកថ្លើម C: ប្រសិនបើព្យាបាល​តាម​វិធីសាស្រ្ត​ចាស់ គឺប្រើប្រាស់​ Interferon នោះត្រូវចំណាយពី ៦០.០០០ រ៉ូប- ៧០.០០០ រ៉ូប ហើយប្រើរយៈពេល១ឆ្នាំ តែបើព្យាបាល​តាមឱសថ​ AFP គឺអស់ប្រមាណ​ ៤៥.០០០ រ៉ូប ក្នុងរយៈពេល ១ខែ។

ប៉ុន្តែក្នុង​ការព្យាបាល​ឱសថ Profetal គេបាន​ពិនិត្យ​ឃើញប្រការគួរឲ្យ​ជក់ចិត្តមួយគឺៈ

“យើងខ្ញុំបាន​ព្យាបាល​ឲ្យអ្នកជម្ងឺ​ដែលមាន ​ Virus ២ គឺៈ Virus រលាកថ្លើម C ផង និង HIV ផង។ វាជារឿងច្រើនជួបប្រទះ។ ក្រោយរយៈពេល​ ១ខែ Virus HIV បាត់អស់រលឹង រីឯបរិមាណ​អង្គបដិបក្ខ​ថយចុះ​ ១០០ ដង”។

បើតាមសាស្រ្ត Rodionov នេះ គឺជាគំឃើញ “ចៃដន្យ​ទាំងស្រុង”។ រឿងដែលឱសថមួយ​អាចព្យាបាល​​ជម្ងឺច្រើន ជារឿង​ធម្មតា។ ឧទាហរណ៍ ដំបូងថ្នាំ Aspirin គេប្រើ​សំរាប់​ព្យាបាល​ផ្តាសាយ​ និង​បន្ថយការឈឺចាប់ តែក្រោយ​មក ទើប​រកឃើញ​ប្រិសិទ្ធិភាព​ដ៏អច្ចារ្យ​របស់វា ក្នុងការបង្ការ​ និង​ព្យាបាល​ជម្ងឺមួយចំនួន​របស់បេះដូង។

ពេលខ្លះ​ ប្រសិទ្ធិភាព​បន្ទាប់បន្សំ​ វាក្លាយ​ជាប្រសិទ្ធិភាព​ស្នូលថែមទៀតផង។ នោះគឺ​ករណី​របស់​ Viagra ដំបូង​ត្រូវបាន​គេសិក្សា​ ដើម្បី​ព្យាបាល​ជម្ងឺ​សម្ពាធឈាមឡើងខ្ពស់​ តែវា​ធ្វើ​ឲ្យគេ​មួរម៉ៅ​ ព្រោះ​ការ “ឡើងរឹង” នៃប្រដាប់ភេទ។ គេបានប្រែក្លាយ​វាទៅជាឱសថ​ជួយដល់អ្នកអសមត្ថភាពផ្លូវភេទ។ ហេតុនេះ មិនចាំចាប់​និយាយច្រើន​ឡើយ ព្រោះវាយោងតាម​គោលការណ៍​តែមួយ គឺ​ “បណ្តេញ” Virus ចេញពីកន្លែង​ជ្រកកោន គឺកោសិកា​ រួចសម្លាប់ចោលតែម្តង។ ដូច្នេះ វាជារឿង​មិនពិបាកយល់ទេ៕

​​                    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​(ឱសថ Profetal ព្យាបាលទាំងជម្ងឺរលាកថ្លើមប្រភេទ C និង អេស៍ (AIDS))

​​​​​​                                               (សាស្រ្តាចារ្យ​ Serguei Rodionov)

​​​​​​​​(ដកស្រង់ពីខ្មែរស្ថាបនា).

១០.យល់ដឹងអំពីជំងឺរលាកខ្នែងពោះវៀនរឺពោះវៀនដុះខ្នែង(Appendicitis) និងតួនាទីរបស់ខ្នែងពោះវៀន(Appendix)

មិនគួរកាត់ខ្នែងនេះចេញទេនៅពេលដែលវាមិនទាន់មានបញ្ហា!

ខ្នែងពោះវៀននេះស្ថិតនៅផ្នែកខាងក្រោមជាប់ពោះវៀនធំ។​ វាមាននាទីចូលរួមក្នុងតំណើរការផលិតកោសិកា Lympho ដើម្បីជួយដល់ប្រពន្ធ័

ភាពស៊ាំរបស់សារពាង្គកាយយើងហើយខ្នែងនេះគឺប្រៀបបានទៅនឹងកូនថងមួយ

សំរាប់ផ្ទុកពពួកបាក់តឺរីមានប្រយោជន៍ដល់ប្រពន្ធ័រំលាយអាហារ,

ជាពិសេសនៅក្នុងករណីរាកធ្ងន់ធ្ងរធ្វើអោយប្រពន្ធ័រំលាយអាហារបាត់បង់យាង

ច្រើនពពួកបាក់តឺរីមានប្រយោជន៍គឺបានខ្នែងនេះហើយជួយផ្គត់ផ្គង់ឡើងវិញធ្វើអោយ

ប្រពន្ធ័រំលាយអាហារដំណើរការល្អឡើងវិញមិនតែប៉ុណ្ណោះវាក៍បានជួយការពារ

ទប់ទល់នឹងការជ្រៀតចូលរបស់ពពួកមេរោគបាក់តឺរីបង្ករោគផងដែរ៕

                                                               (រូបខ្នែងពោះវៀន)

ទោះជាយាងនេះក្តីក៍មានទស្សនះមួយចំនួនលើកឡើងថាគួរតែកាត់ខ្នែងនេះ

ចេញមុនពេលដែលវាបង្កបញ្ហាដល់យើង។ ការខ្នែងពោះវៀនមិនទាន់មានជំងឺនេះជាធម្មតាគេអនុវត្តន៍ចំពោះពពួកមនុស្ស

ដែលធ្វើការឆ្ងាយពីមន្ទីរពេទ្យដូចជា៖ ចុះសមុទ្រយូរថ្ងៃ, រស់នៅលើកោះដាច់ស្រយាលគ្មានមន្ទីរពេទ្យ រឺការងារផ្សេងៗដែលគ្មានមន្ទីរពេទ្យនៅក្បែរ………….

មូលហេតុ(Causes)ដែរបង្កជាពោះវៀនដុះខ្នែង៖

ជាធម្មតាគឺបណ្តាលមកពីខ្នែងពោះវៀន(appendix)​មានបញ្ហាស្ទះបណ្តាលមកពីសមាសធាតុរឹងក្នុងលាមកធ្លាក់ចូលទៅក្នុងខ្នែងពោះវៀនជា

ហេតុធ្វើអោយខ្នែងនេះឆ្លងរោគនាំអោយរលាកតែម្តង។ បើមិនព្យាបាលទាន់ពេលទេនោះវានឹងធ្លាយអាចបង្កបញ្ហាកាន់តែធ្ងន់ធ្ងរឡើងៗ៕

រោគសញ្ញា(Symptoms)ជំងឺពោះវៀនដុះខ្នែង៖

ជាធម្មតាគឺឈឺជុំវិញផ្ចិតនិងតំបន់ខាងក្រោមផ្ចិតផ្នែកខាងស្តាំ(ខាងឆ្វេងក៍មានដែរតែតិចតួច) គួបផ្សំជាមួយនិងធុញនឹងបរិភោគអាហារ ក្តៅខ្លួន។ ចង់ក្អួត,​ក្អួត,​ រាករូសអាចមានរឺមិនមានតែបើមានគឺកាន់តែធ្វើអោយការវិនិច្ឆ័យជំងឺនេះកាន់តែច្បាស់ឡើង៕​

រោគវិនិច្ឆ័យ(Diagnosis):

ដើម្បីដឹងច្បាស់គេត្រូវធ្វើតេសមួយចំនួនដូចជា៖

-តេសឈាម(Blood Test)

-ពិនិត្យទឹកនោម(Urine Test)

-ថតកាំរស្មី អ៊ិច(X–Ray)

-តេសដោយរលកសូរសំលេង(Ultrasound)

-ថត​​ Computed tomography

– CT scan រឺ CAT scan

ព្យាបាល(Treatment)ពោះវៀនដុះខ្នែង

ជាទូទៅគឺត្រូវវះកាត់ខ្នែងពោះវៀននោះចេញ។ មានពីវិធីក្នុងការវះកាត់ខ្នែងពោះវៀន៖

1. វះបើកមុខ(Laparotomy Surgery)៖បច្ចុប្បន្នគេមិនសូវនិយមប្រើទេដោយអ្នកជំងឺត្រូវសំរាកមន្ទីរពេទ្យយូរថ្ងៃ៕

2 thoughts on “៦.​មានឱសថព្យាបាល​រោគ​រលាកថ្លើម C ជាសះ​ស្បើយ​ទាំង​ស្រុង​ហើយ!

  1. I discovered your “៦.​មានឱសថព្យាបាល​រោគ​រលាកថ្លើម C ជាសះ​ស្បើយ​ទាំង​ស្រុង​ហើយ! | ♥បេះដូងខ្មែរ♥” page and noticed you could have a lot more traffic. I have found that the key to running a website is making sure the visitors you are getting are interested in your subject matter. There is a company that you can get traffic from and they let you try it for free. I managed to get over 300 targetted visitors to day to my website. Check it out here: http://voxseo.com/traffic/

  2. You need targeted traffic to your website so why not try some for free? There is a VERY POWERFUL and POPULAR company out there who now lets you try their traffic for 7 days free of charge. I am so glad they opened their traffic system back up to the public! Check it out here: http://nsru.net/fdse

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s