Mr. Bean បា​ន​ជួយស​ង្គ្រោះ​ជីវិត​អ្នក​ដំណើរ​ ជា​ច្រើន​អ្នក


លោក​ Rowan ​Atkinson ​ដែល​គេនិ​យ​ម​ហៅគា​ត់​ថា ​Mr. Bean ​ដែល​ជា​តារា​កំប្លែង​ស្ងួត​ យ៉ាង​មាន​ប្រជា​ប្រិយ​ភាព​បំផុត ​ថ្មីៗ​នេះ​រូប​លោក​បាន​ជួយ​សង្គ្រោះ​អ្នក​ដំណើរ​ក្នុង​យន្ត​​ហោះ​​ជា​ច្រើន ​អ្នក ខណៈ​ពេល​ហោះ​ហើរ​ ដោយ​សារ​អ្នក​បើក​យន្ត​ហោះ​បា​​​ន​សន្លប់។​

Mr. Bean​ ​បាន​ធ្វើ​ដំណើរ​ពី M​ombasa ទៅ​កាន់​ Nairobi ​ក្នុង​ប្រទេសគេ​ន​យ៉ា ជា​​មួយ​ក្រុម​គ្រួសារ​របស់​គាត់​ តាម​យន្ត​ហោះឯ​ក​ជន​មួយ ​ស្រាប់​តែ​ពេល​នោះ​ អ្នក​បើក​បរ​យន្ត​ហោះ បា​ន​សន្លប់​មិន​ដឹង​ខ្លួន​ លើ​អាកាស​កំពស់ ៤​៨៧៧ ម៉ែត្រ  ទើប​តារា​កំប្លែង​រូប​នេះសំ​រេច​ចិត្ត​បញ្ឈប់​យន្ត​ហោះ​ ដែល​កំពុង​ដាំក្បាល​ពី​លើ​ចុះម​ក​ដី ​ទោះ​បីជា​គាត់​គ្មាន​បទ​ពិសោធន៍​ជា​មួយ​ការ​បើក​យន្ត​ហោះ​ក៏​ដោយ។​ ប្រពន្ធ​គាត់​ឈ្មោះ​ថា ​Sunetra ​បាន​ព្យាយាម​ដាស់​អ្នក​បើក​យន្ត​ហោះ​ឲ្យ​ដឹង​ខ្លួន​ ដោយ​កា​រ​អង្រួន​ និង​ជះ​ទឹក​ដាក់​គាត់ ​ខណៈ​ពេល​ដែល​ប្តី​របស់​គាត់​កំពុង​ទទួល​ខុសត្រូវ​ទាញ​ចង្កូត​​យន្តហោះ​។ ​សំណាង​ល្អ ​អ្នក​បើក​យន្ត​ហោះក៏​ដឹង​ខ្លួន​នៅ​ពី​រ​បី​នាទី​ក្រោយ ​ហើយ​ក៏​បាន​ធ្វើ​កា​រចុះច​ត​ដោយ​សុវត្ថិ​ភាព។ ​ពួក​គេ​បាន​ប្រសិទ្ធិ​នាម​គាត់​ថា​ ពី​វិស្វក​រ​អគ្គីស​នីម្នាក់ ​ក្លាយ​ទៅជា​តា​រា​កំប្លែង​ម្នាក់ ​និង​ថែម​ទាំង​ក្លាយ​ទៅ​ជា​អ្នក​សង្គ្រោះ​ជីវិ​ត​ម្នាក់​ទៀតផ​ង។​​

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s