បញ្ចូលTab ច្រើន​នៅ​លើ​Browser តែ​មួយ​​យ៉ាង​​ម៉េច​ទៅ?


 

បញ្ចូលTab ច្រើន​នៅ​លើ​Browser តែ​មួយ​​យ៉ាង​​ម៉េច​ទៅ?

នៅ ​ពេល​បំបែក Tab ចេញ​ពី Browser ចំនួន​កាន់​តែ​ច្រើន តើ​​ប្រិយមិត្ត​យល់​ថា​មាន​ផល​វិបាក​ក្នុង​ការ​​ផ្លាស់​ប្ដូរ​ពី​Tab មួយ ទៅ​Tab មួយ ដែរ​ឬទេ? ដូច្នេះ​ទំព័រ​នេះ Sabay សូម​លើក​យក​របៀប​បញ្ចូល​ផ្ទាំង Tab ច្រើន​ឲ្យ​មក​នៅ​លើ Browser តែ​មួយ​សម្រាប់​កម្មវិធី Google Chrome និង Mozilla Firefox V13.0.1។  ចង់​ដឹង​ធ្វើ​របៀបណា សូម​អនុវត្ត​តាម​ជំហាន​ដូច​ខាង​ក្រោម៖

សម្រាប់​ប្រិយមិត្ត​ប្រើ Google Chrome៖
ត្រូវ​ប្រាកដ​ថា​យើង​កំពុង​បើក​ប្រើ​កម្មវិធី Google Chrome ហើយ​ដើម្បី Merge បាន​ដំបូង​ត្រូវ​បន្ថែម​កម្មវិធី (Add On) ដែល​មាន​ឈ្មោះ​ថា “Windows To Tabs” ទៅ​លើ Browser ជា​មុន​សិន ។

ជំហាន​ទី១៖ ដើម្បី​ទាញ​យក​កម្មវិធី “Windows To Tabs” សូម​ចុច​លើ​តំណ​ភ្ជាប់​នេះ chrome.google.com
ជំហាន​ទី២៖ សូម​ចុច​លើ​ប៊ូតុង “ADD TO CHROME”

ជំហាន​ទី៣៖ បន្ទាប់​មក​ផ្ទាំង “Confirm New Extension” នឹង​បង្ហាញ, សូម​ចុច​លើ​ប៊ូតុង “Add”

ជំហាន​ទី៤៖ ក្រោយ​ពី​បាន​ធ្វើ​តាម​ជំហាន​ខាង​លើ​រួច នឹង​បង្ហាញ​សារ​បញ្ជាក់​ថា​កម្មវិធី “Windows To Tabs” បាន​បន្ថែម​ទៅ​លើ Browser “Google Chrome” រួច។ ឥឡូវ​នេះ​ប្រិយមិត្ត​អាច​ធ្វើ​ការ​បំបែក​ផ្ទាំង Tabs ហើយ​ក៏​អាច​ទាញ​បញ្ចូល​មក​លើ Browser រួម​គ្នា​តែ​មួយ​វិញ​បាន ដោយ​ចុច​លើ​ប៊ូតុង​ថ្មី​នេះ​នៅ​ផ្នែក​ស្ដាំ​ខាង​លើ​នៃ Browser (Chrome)​ដូច​រូប។

សម្រាប់​ប្រិយមិត្ត​ប្រើ Mozilla Firefox៖
ដូច​គ្នា​នឹង Google Chrome ដែរ ព្រោះ​ថា យើង​ត្រូវ​បើក​ជា​មួយ​កម្មវិធី Firefox ហើយ​ត្រូវ​ទាញ​យក​កម្មវិធី​ដែល​មាន​ឈ្មោះ​ថា “Tab Mix Plus” មក​បន្ថែម​លើ Browser (Firefox) ជា​មុន​សិន។

ជំហាន​ទី​១៖ ដើម្បី​ទាញ​យក​កម្មវិធី “Tab Mix Plus” សូម​ចុច​លើ​តំណ​ភ្ជាប់​នេះ addons.mozilla.org
ជំហាន​ទី​២៖ សូម​ចុច​លើ​ប៊ូតុង “Add to Firefox”

ជំហាន​ទី៣៖ ផ្ទាំង “Software Installation” នឹង​បង្ហាញ, សូម​ចុច​លើ​ប៊ូតុង “Install Now” រួច​ហើយ Restart កម្មវិធី Firefox ជា​ការ​ស្រេច។ ចំណាំ៖ ប្រិយមិត្ត​អាច​ប្រើ shortcut ដើម្បី merge ដោយ​ចុច “Ctrl+Shift+M”។

ក្រោយ​ពី​បាន​អនុវត្ត​តាម​ជំហាន​ខាង​លើ​រួច​មក តើ​ប្រិយមិត្ត​ទទួល​បាន​លទ្ធផល​ម៉េច​ដែរ?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s