​មិន​ចង់​ឲ្យ​ Notification​ FBផ្ញើ​សារ​ចូល​ក្នុង​ E-mailទេ​?


​មិន​ចង់​ឲ្យ​ Notification​ FBផ្ញើ​សារ​ចូល​ក្នុង​ E-mailទេ​?

មាន​ប្រិយមិត្ត​ជា​ច្រើន​ដែល​និយម​លេង​ Facebook ប្រហែល ​ជា​មាន​ការ​ធុញ​ទ្រាន់​​​ នៅ​ពេល​បើក​ប្រអប់​សារ​ម្ដង​ៗពី​ព្រោះ​តែ​នៅ​ពេល​យើង​ Comment ឬ​ចុច​ Like, Dislike ​នៃ​ទំព័រ​ Profile របស់​អ្នក​ណា​ម្នាក់​ទៀត​នោះ​ ឬ​នៅ​ពេល​ដែល​មិត្តភ័ក្ដិ​របស់​យើង​Comment ​លើ​អ្វី​ដែល​ប្រិយមិត្ត​​បាន​សរសេរ​ក្នុង​ទំព័រ​របស់​យើង​ វា​នឹង​​​ផ្ញើ​សារ​ចូល​ក្នុង​ E-mail Address ដែល​យើង​បាន​ជ្រើស​រើស​យក​មក​បង្កើត​គណនេយ្យ​ក្នុង​ Facebook។

តើ ​ប្រិយមិត្ត​ធុង​ទ្រាន់​ទេ​នៅ​ពេល​ដែល​ឃើញ​សារ​ពី​ FB ច្រើន​បែប​នេះ​? តើ​ធ្វើ​យ៉ាង​ម៉េច​ទៅ​ដើម្បី​កុំ​ឲ្យ​មាន​ Notifacation ​របស់​ FB ​ផ្ញើ​សារ​ចូល​ក្នុង​អាសយដ្ឋាន​អ៊ីម៉ែល​របស់​យើង​នោះ​?

នៅ​ក្នុង​ ទំព័រ​គន្លឹះ​ខ្លីៗ​ថ្ងៃ​នេះ​ Sabay នឹង​លើក​យក​​របៀប​ក្នុង​ការ​បិទ​មិន​ឲ្យ​ Notification ​របស់​ FB ផ្ញើ​សារ​ចូល​ក្នុង​ប្រអប់​អ៊ីម៉ែល​របស់​យើង​។ សូម​ស្វែង​យល់​ជា​មួយ​ Sabay ដូច​ខាង​ក្រោម​​។

ដំបូង Sing in គណនេយ្យ​ FB របស់​អ្នក​>ចុច​លើ​សញ្ញា​ Arrow​ខាង​មុខ​ Tab Account >Account Setting

បន្ទាប់​មក​ទៀត​ចុច​លើ​ Notification Tab> នៅ​ពេល​នោះ​ប្រិយមិត្ត​បាន​ឃើញ​តារាង​សម្រាប់​កំណត់​​​មុខ​ងារ​ផ្សេង​ៗ។ ​​បើ​សិន​បើ​មិន​ចង់​ឲ្យ​ FB ផ្ញើ​សារ​ចូល​ក្នុង​ប្រអប់​អ៊ីម៉ែល​របស់​អ្នក​សូម​ ដក​ Tick ទៅ​លើ​​​ជម្រើស​ណា​មួយ​ដែល​អ្នក​មិន​ចង់​ឲ្យ​វា​បង្ហាញ​​ Notification របស់​​ FB​ >Save Change ជា​ការ​ស្រេច​។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s