iPhone 5 មិន​ខ្សោយ​​ដូច​​ចចាម​អារ៉ាមទេ?


តាម​សំដី​អ្នក​វិភាគ​មួយ​រូប​ថ្មីៗ​នេះ បាន​បង្ហាញ​ក្ដី​រំពឹង​ទុក​របស់​ខ្លួន​ថា Apple អាច​លក់ iPhone 5 បាន​រហូត​ដល់ ៣៥លាន​គ្រឿង​ច្រើន​ជាង iPhone 4 និង 4S ទៅ​ទៀត​ សម្រាប់​ត្រីមាសទី៤​ឆ្នាំ២០១២ ដែល​នេះ​ស្ដែង​បញ្ជាក់​ឱ្យ​ឃើញ​ថា iPhone 5 មិន​ខ្សោយ​ដូច​ដែល​មតិមហាជន​បាន​គិត​នោះ​ទេ។

បន្ទាប់​ពី​មាន​លេចឮ​សំដី​វិភាគ​មួយ​ចំនួន​បាន​លើក​ឡើង​កន្លង​មក​ថា iPhone 5 នឹង​ស្រូប​ទាញ​ប្រជាប្រិយភាព​ក្នុង​ការ​លក់​ចេញ​បរិមាណ​ទាប​ជាង iPhone ជំនាន់​មុនៗ (iPhone 4/4S) មក​ដល់​ខណៈ​ពេល​នេះ ស្រាប់​លេច​ចេញ​នូវ​ការ​វិភាគ​មួយ​ផ្សេង​ទៀត​បាន​លើកឡើង​ផ្ទុយ​គ្នា​ស្រឡះ​ ថា ការ​លក់ iPhone 5 នឹង​ទទួល​បាន​លទ្ធផល​ល្អ​ជា​វិជ្ជមាន​បាន ៣៥លាន​គ្រឿង​ច្រើន​ជាង iPhone 4 និង iPhone 4S ដែល​មាន​រៀង​គ្នា​ត្រឹម ៩,៥លាន​គ្រឿង និង ៧,៣លាន​គ្រឿង​នៅ​ត្រីមាស​ចុង​ក្រោយ​ឆ្នាំ២០១២ ទៅ​វិញ។

បរិមាណ ​នាំ​ចេញ iPhone ទាំង​បី​ស៊េរី (4/4S/5) ​រយៈពេល ៣​ខែ​ចុងក្រោយ​ក្នុង​ឆ្នាំ ២០១២​នេះ​មាន​ចំនួន ៥២លាន​​គ្រឿង​ គឺ​កើន​ជាង​​តួលេខ​លក់ កាល​ពី​ត្រីមាស​ទី៣ ឆ្នាំ២០១២ ដល់​ទៅ ៩៣%។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ថ្មីៗ​នេះ Samsung បាន​ប្រកាស​ពី​តួលេខ​លក់​ស៊េរី smartphone កំពូល​របស់​ខ្លួន​ដែល​មាន​ត្រកូល Galaxy S (S/SII/SIII)ថា​លក់​បាន ១០០លាន​គ្រឿង​ហើយ​ដែល​ចាប់​រាប់​ពី​ពេល​ចាប់បដិសន្ធិ Galaxy S ដំបូង​នៅ​ខែ​ឧសភា​ឆ្នាំ២០១០ មក​ទល់​នឹង​ពេល​នេះ។ បើ​គិត​ទៅ smartphone ត្រកូល iPhone នៅ​តែ​ខ្លាំង​ជាង Galaxy ព្រោះ​ចំណាយ​ពេល​ត្រឹមតែ ១ឆ្នាំ​ក្នុង​ឆ្នាំ២០១២​ប៉ុណ្ណោះ​គេ​វិភាគ​តួលេខ​លក់​មាន​រហូត ១៤០លាន​គ្រឿង​ច្រើន​ជាង smartphone ត្រកូល Galaxy ដែល​ចំណាយ​ពេល​យូរ​ជាង​ដល់​ទៅ ២ឆ្នាំ ៥ខែ​ទៅ​ហើយ។

កាល ​ពី​សប្ដាហ៍​មុន មាន​លេច​ចចាមអារ៉ាម​មក​ថា Apple នឹង​កាត់​បន្ថយ​បរិមាណ​កុម្ម៉ង់​ទិញ​កញ្ចក់​អេក្រង់​ iPhone ពី​ដៃ​គូ​ផ្គត់ផ្គង់​ខ្លួន LG និង Sharp ដោយ​សារ iPhone 5 ហាក់​ទទួល​បាន​ប្រជាប្រិយភាព​មិន​ខ្លាំង​ដូច​ការ​រំពឹង​ទុក។ មក​ដល់​ខណៈ​ពេល​នេះ​ព័ត៌មាន​ដែល​បាន​លើកឡើង​នេះ​ដូច​ជា​នៅ​ពុំ​ទាន់​ ច្បាស់លាស់​នៅ​ឡើយ​ទេ។

តើ​ការ​វិភាគ​ពីពេល​មុន និង​ក្រោយ​នេះ​មួយ​ណា​អាច​ជឿជាក់​បាន​ទៅ?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s