ឆ្នាំ ២០១២ ប្រាក់ចំណូលIntel ដាំ​ក្បាល​​ចុះ


ក្រុមហ៊ុន​ផលិត Chip អ៊ីនតែល (Intel) បាន​ប្រកាស​ឲ្យ​សាធារណៈ​ជន​​ដឹង​ថា​ ក្នុង​​​ឆ្នាំ២០១២​ខ្លួន​រក​ប្រាក់​ចំណូល​សរុប​បាន ៥៣,៣ ពាន់​លាន​ដុល្លារ​អាមេរិក​ បើ​គិត​ជា​ភាគរយ​គឺ​ធ្លាក់​ចុះ ១,២% ធៀប​នឹង​​ឆ្នាំ ២០១១ មាន​ចំនួន ៥៤ពាន់​លាន​ដុល្លារ​អាមេរិក។

ប្រាក់ ​ចំណូល ៥៣,៣ពាន់​លាន​ដុល្លារ​នេះ Intel ទទួល​បាន​​ប្រាក់​ចំណេញ​ចំនួន ១១ ពាន់​លាន​ដុល្លារ។ ដូច្នេះ​មាន​ន័យ​ថា​ប្រាក់​ចំណូល​ Intel ឆ្នាំ​នេះ​គឺ​​ដាំ​ក្បាល​ចុះ ១៥%​ បើ​ប្រៀប​ធៀប​នឹង ២០១១ មាន​ចំនួន ១២,៩ ពាន់​លាន​ ដុល្លារ​អាមេរិក។

ជុំ​វិញ​ការ​ធ្លាក់​ចុះ​តិច​តួច​នេះ​លោក Stacy Smith ប្រធាន​មន្ត្រី​ផ្នែក​ហិរញ្ញវត្ថុ​របស់ Intel បាន​និយាយ​​ថា​លោក​មិន​មាន​ការ​អាក់​អន់​ចិត្ត​នោះ​ទេ ព្រោះ​ថា​បញ្ហា​នេះ​ក្រុម​ហ៊ុន​​ធ្លាប់​បាន​រំពឹង​ទុក​ជា​មុន​រួច​បាត់​ទៅ​ ហើយ។ មិន​​តែ​ប៉ុណ្ណោះ​ក្រុមហ៊ុន​ក៏​បាន​បង្ហាញ​តួលេខ​ប្រាក់​ចំណូល​ប្រចាំ​ ត្រីមាស​ទី ៤ ឆ្នាំ ២០១២ ផង​ដែរ​គឺ​មាន​​ចំនួន ១៣,៥ពាន់​លាន​ដុល្លារ​និង​ប្រាក់​ចំណេញ ២,៥លាន​ដុល្លារ​អាមេរិក​​។

ក្រុមហ៊ុន ​ផលិត​បន្ទះ Chip ​អាមេរិកIntelចាប់​បដិសន្ធិ​ឡើង​ក្នុង​ឆ្នាំ ១៩៦៨និង​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង Senta Claraរដ្ឋ​កាលីហ្វញ៉ា​សហរដ្ឋ​អាមេរិក។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Intel មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​ខ្លួន​ ធ្លាក់​តួលេខ​នៃ​ប្រាក់​ចំណូល​នោះ​ទេ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s