Facebook នឹងយកថ្លៃប្រើប្រាស់ ១០ដុល្លារ ក្នុង១ខែ ក្នុងឆ្នាំ២០១៣នេះ


Facebook នឹងយកថ្លៃប្រើប្រាស់ ១០ដុល្លារ ក្នុង១ខែ ក្នុងឆ្នាំ២០១៣នេះ

អ្នកប្រើប្រាស់អាចនឹងមិនសប្បាយចិត្ត ក្នុងឆ្នាំថ្មីនេះ បន្ទាប់ពីបានលឺពត៌មាននេះ។ បើយោងតាមគេហទំព័រ Inothernewz ដែលទើបទទួលបានការបែកធ្លាយ នូវពត៌មានផ្ទៃក្នុង បានឲ្យដឹងថា Facebook នឹងចាប់ផ្តើមការគិតប្រាក់ពីអ្នកប្រើប្រាស់ ចំនួន ១០ដុល្លារ ក្នុង១ខែ ចាប់ពីកំឡុងពេលណាមួយ ក្នុងឆ្នាំ ២០១៣ នេះ។
ឯកសារដែល ប្រភពពត៌មាន Inothernewz ទទួលបាន បង្ហាញឲ្យដឹងថា CEO Mark Zuckerberg កំពុងតែប្រឹងប្រែងលើគំរោងការណ៍ យកថ្លៃពីការប្រើប្រាស់ ១០ដុល្លារ ក្នុង១ខែ ដើម្បីបង្កើននូវប្រាក់ចំណូលសំរាប់ ហ្វេសប៊ុក បន្ថែមទៀត។ ហើយការរកប្រាក់ចំណូល ប្រចាំខែនេះ អាចនឹងធ្វើអោយប៉ះពាល់ដល់អារម្មណ៍ របស់អ្នកប្រើប្រាស់ ជាក់ជាមិនខានឡើយ ដោយអ្នកប្រើប្រាស់ជាប្រចាំ មានលើសពី ១ពាន់លាននាក់ នៅជុំវិញពិភពលោក។
យ៉ាងណាមិញ ប្រភពពត៌មានបានបន្ថែមឲ្យដឹងទៀតថា លោក Mark Zuckerberg ជឿជាក់ថាក្រុមហ៊ុនរបស់គាត់ ជាក្រុមហ៊ុនមានការលូតលាស់ដ៏ខ្លាំងក្លាមួយ ដែលគ្មាននរណា អាចបញ្ឈប់បាន។ មានមនុស្សមួយចំនួន ដែលធ្វើការអោយក្រុមហ៊ុនយក្សមួយនេះ បានធ្វើការបដិសេធនូវគំនិតនេះផងដែរ ដែលលោក Zuckerberg ចង់រកចំណូលតាមវិធីនេះ ដើម្បីទប់ទល់នឹង ការមិនអំណោយផល នៃសេដ្ឋកិច្ចពិភពលោក។ ហើយបញ្ហាចំបង ដែលត្រូវប្រឈមមុខនោះ គឺការបាត់បង់នូវអ្នកប្រើប្រាស់ ដ៏ច្រើនសន្ធឹកសន្ធាប់បំផុត ប្រសិនក្លាយជាការពិត ក្នុងត្រីមាសទី២ ឆ្នាំ ២០១៣ ដូចដែលបានបង្ហាញប្រាប់ពីលោក Mark Zuckerberg មែននោះ។
តើប្រិយមិត្តនឹងនូវតែស្មោះត្រង់នឹង Facebook ហើយបន្តប្រើប្រាស់ទៀតដែររឺទេ?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s