BMW HP4 ស៊េរី​២០១៣ កម្លាំង ១០០០សេសេ


ដើម្បី​អបអរ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ២០១៣ខាង​មុខ​នេះ​ក្រុមហ៊ុន​ផលិត​ម៉ូតូ​របស់​អាល្លឺម៉ង់ BMW Motorrad បាន​បញ្ចេញ​ឲ្យ​ឃើញ​នូវ​ម៉ូតូ​ស្ព័រ​ដ៏​ទំនើប​មាន​រហស្សនាម​ថា BMW HP4ដែល​មាន​កម្លាំង​ម៉ាស៊ីន​រហូត​ដល់​ទៅ ១ពាន់​សេសេ។

ចង្កឹះ ​លេខ ប្រាំ​មួយ​លេខ ហ្វ្រាំង​បូម​មុខ​ក្រោយ ​ស៊ី​ប្រេង​ជិត ៦លីត្រ​ក្នុង​រយៈ​ចម្ងាយ ១០០គីឡូម៉ែត្រ ស៊េរី​ទំនើប​ដែល​រចនា​ឡើង​សម្រាប់​យុវវ័យ​អ្នក​មាន ព្រោះ​គ្រាន់​តែ​តម្លៃ​ចេញ​ពី​រោងចក្រ (តម្លៃ​មិន​ទាន់​គិត​ពន្ធ​នាំ​ចូល) ជិត ២ម៉ឺន​ដុល្លារ​ទៅ​ហើយ។

BMW HP4 ស៊េរី ២០១៣ តម្លៃ​ចេញ​ពី​រោងចក្រ ១៩ ៩៩០ដុល្លារ​អាមេរិក

លក្ខណៈសម្បត្តិ៖

  • ម៉ាស៊ីន : Water-cooled in-line 4cylinder
  • ទំហំ​ស៊ីឡាំង : ៩៩៩សេសេ
  • កម្លាំង​ថាមពល : ១៩៣សេះ
  • កម្លាំង​រមួល : ១១២ ញ៉ូតុន -ម៉ែត្រ
  • ចង្កឹះ​លេខ : ៦លេខ
  • ហ្រ្វាំង​មុខ : ប្រភេទ​ថាស​ភ្លោះ​ទំហំ ៣២០ម.ម
  • ហ្រ្វាំង​ក្រោយ : ថាស​ទោល​ទំហំ ២២០ម.ម
  • បណ្ដោយ : ២,០៥៦ម.ម
  • ទទឹង : ៣២,៥ម.ម
  • ​​​​​កម្ពស់​កែប : ៨២០ម.ម
  • ទម្ងន់​ទទេ : ១៦៩គីឡូក្រាម
  • ចំណុះ​ធុង​ប្រេង : ១៧,៥លីត្រ
  • អត្រា​ស៊ីប្រេង : ៥,៨៨លីត្រ​ក្នុង ១០០គីឡូម៉ែត្រ
  • ល្បឿន​អតិបរមា : ២១០គីឡូម៉ែត្រ​ក្នុង ១ម៉ោង
  • តម្លៃ : ១៩ ៩៩០ ដុល្លារ​អាមេរិក (តម្លៃ​ចេញ​ពី​រោងចក្រ​នៅ​អាមេរិក)។

ទាំង​នេះ​ជា​លក្ខណៈ​សម្បត្តិ​របស់​ម៉ូតូ BMW HP4 នៅ​លើ​ទីផ្សារ​អាមេរិក។

Leave a comment