LG Optimus ទូរស័ព្ទ​ថតរូប​ដោយ​ប្រើ​សំឡេង


គ្រាន់​តែ​និយាយ​ពាក្យ LG, Kimchi, Cheese, Smile រឺ Wisky នោះ​ទូរស័ព្ទ​LG Optimus L9 នឹង​ដំណើរការ​មុខងារ​​កាមេរ៉ា ថត​យក​រូបភាព​ដោយ​ស្វ័យប្រវត្តិ។

តម្លៃ​ប្រហែល ៣៨០ ដុល្លារ​អាមេរិក​នៅ​ហាង​លក់​ទូរស័ព្ទនានា

បច្ចេកវិទ្យា ​ថ្មី​ចុងក្រោយ​នេះ បាន​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​មនុស្ស​សម័យ​ថ្មី ហើយ​ក៏​កំពុង​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​និយម​ប្រើ​ទូរស័ព្ទ​ ទំនើបៗ​ទូទាំង​ពិភពលោក​នោះ​ដែរ។

ក្រៅ​ពី​បច្ចេកវិទ្យា​ខាង​លើ LG Optimus L9 ក៏​បាន​បំពាក់​មុខងារ​ពិសេស​ជាច្រើន​ទៀត​រួម​មាន Qtranslator សម្រាប់​បកប្រែ​ភាសា​បាន​ដល់​ទៅ ៦៤ ភាសា ដោយ​ប្រើ​កាមេរ៉ា​ថត​យក​រូបភាព​ឬ​ស្គេន​អក្សរ​នៃ​ភាសា​ណាមួយ បន្ទាប់​មក​បកប្រែ​ទៅ​ភាសា​មួយ​ទៀត​យ៉ាង​ងាយស្រួល តាម​រយៈ​បច្ចេកវិទ្យា Optical Character Recognition (OCR)។ មុខងារ My Style Keypad មាន​អត្ថប្រយោជន៍​សម្រាប់​អ្នក​ប្រើប្រាស់​ដែល​ត្រូវ​ការ​ប្ដូរ​ទម្រង់​ ក្ដារ​ចុច ទៅ​តាម​ដៃ​ដែល​ចង់​ប្រើ ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​វាយ​អក្សរ​ដោយ​ប្រើ​ដៃ​តែ​ម្ខាង (ឆ្វេង​ឬ​ស្ដាំ) ឬ​ប្រើ​ដៃ​ពីរ។

LG Optimus L9 ក៏​មាន​កម្មវិធី QuickMemoTM ដែល​គេ​ភ្ជាប់​នៅ​លើ LG Optimus 4X HD, LG Prada, និង LG Optimus L ស៊េរី ដែល​អាច​ថត​យក​រូប​អេក្រង់ និង​សរសេរ​ឬ​គូស​ចំណាំ និង​ចែក​រំលែក​តាមរយៈ​ប៊្លូធូស, សារ, អ៊ីម៉េល, ហ្វេសប៊ុក ឬ​កម្មវិធី​សន្ទនា​កម្សាន្ត​នានា​ជាដើម។

ក្រៅ​ពី​នេះ LG Optimus L9 បំពាក់​ដោយ​អេក្រង់ IPS ពណ៌​ធម្មជាតិ​ទំហំ4.7 អ៊ីញ, CPU 1GHz Dual-Core, RAM 1GB, អង្គចងចាំ​ចំនួន4GB, កាម៉េរា​ទំហំ 8MP, ថ្ម​ទំហំ 2150 mAh SiO+ នឹង​ដំណើរការណ៍​ដោយ​ប្រព័ន្ធ Android Ice Cream Sandwich 4.0.4 ព្រម​ជាមួយ​មុខងារ​សំខាន់ៗ​ជាច្រើន​ទៀត។

ទូរស័ព្ទ LG Optimus L ស៊េរី​ បាន​ដាក់​លក់​តាំង​ពី​ដើម​ឆ្នាំ2012មក ឥឡូវនេះ LG Optimus L9 ជា​ទូរស័ព្ទ​ស៊េរី L ថ្មី​ចុងក្រោយ​បំផុត ក៏​បាន​បង្ហាញ​ខ្លួន​ជា​ថ្មី​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា ជាមួយ​តម្លៃ​លក់​ប្រហែល ៣៨០ ដុល្លារ​អាមេរិក៕

យ៉ាងម៉េចដែរ មិត្តយុវវ័យចាប់អារម្មណ៍ទូរស័ព្ទ L ស៊េរី ម៉ូដែលថ្មី​របស់ LG នេះ​ដែរឬទេ?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s