Note III អេក្រង់ជាង​ ៦អ៊ីញ!


ថ្មីៗ​នេះ​មាន​លេច​ចេញ​ព័ត៌មាន​ជុំវិញ Galaxy Note ជំនាន់​ថ្មី​របស់ Samsung ដែល​មាន​ឈ្មោះ​ថា Galaxy Note III មក​ថា នឹង​បំពាក់ CPU ជំនាន់​ចុងក្រោយ Exynos 5 Octa  និង​មាន​អេក្រង់​ទំហំ ៦,៣អ៊ីញ​ធំ​ជាង Galaxy Note ជំនាន់​មុនៗ។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី​គេហទំព័រ redmondpie នៅ​ថ្ងៃ​នេះ។

គេ​ល្បី​ថា​វា​នឹង​បំពាក់​បន្ទះ chip ថ្មី​ដែល​ក្រុមហ៊ុន​បាន​​ប្រកាស​នៅ​ក្នុង​ព្រឹត្តិការណ៍ CES 2013 ដែល​ទើប​កន្លង​ផុត​ទៅ​ថ្មីៗ​នេះ​ថ្ងៃ​ទី១១ មាន​ឈ្មោះ​ថា Exynos 5 Octa ដែល​មាន CPU 8 Core (Dual Quad-core Exynos ល្បឿន 1.8GHz) ជួយ​បង្កើន​ល្បឿន​ដំណើរការ​បាន​លឿន​ជាង Exynos 4។ លក្ខណៈ​សម្បត្តិ​របស់ GS Note III មួយ​ទៀត​ដែល​ប្រភព​បាន​អះអាង​នោះ​គឺ​វា​មាន​អេក្រង់​ទំហំ ៦,៣អ៊ីញ​ធំ​ជាង GS Note ជំនាន់​មុនៗ (Note ទំហំ៥,៣អ៊ីញ, Note II ទំហំ ៥,៥អ៊ីញ)។ ហើយ​គេ​ជឿ​ថា chip ថ្មី​នេះ​ក៏​នឹង​បំពាក់​នៅ​លើ Galaxy S IV ផង​ដែរ។ ចំណែក​ឯ OS គឺ​ប្រើ Android 4.2 Jelly Bean ឬ​អាច​ប្រើ v5.0 Key Lime Pie និង​មាន​វិមាត្រ (បxទទxកម្រាស់)= (១៦០ម.មx៨៦,៩ម.មx៩,១ម.ម) ខុស​ពី Note II ដែល​មាន (១៥១ម.មx៨០,៥ម.មx៩,៤ម.ម)។

ក្រុមហ៊ុន ​អេឡិចត្រូនិក​យក្ស​កូរ៉េ​ខាង​ត្បូង​មួយ​នេះ ហាក់​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​សម្បើម​នៅ​អំឡុង​១ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​សារ​តែ​ផលិតផល smartphone ក៏​ដូច​ជា tablet ស៊េរី​ក្រោយ​របស់​ខ្លួន​ទទួល​បាន​ប្រជាប្រិយភាព​ពី​បណ្ដា​អ្នក​ប្រើប្រាស់​ យ៉ាង​ច្រើន​លើ​ពិភពលោក។ ជាក់​ស្ដែង​មាន​ដូច​ជា​ត្រកូល Galaxy Note ដែល​ជា​ប្រភេទ Phablet (smartphone កូន​កាត់ tablet) ទទួល​បាន​ការ​ពេញ​និយម​ប្រើ​ខ្លាំង​រយៈពេល ២ខែ​ចេញ​លក់​ដំបូង​បាន ៥លាន​គ្រឿង​ទៅ​ហើយ។

គេ​ឃើញ phablet ជំនាន់​ក្រោយ Note II នេះ​បាន​យក​ឈ្នះ​បំបែក​កំណត់ត្រា​លក់​ដាច់​ច្រើន​ជាង Galaxy Note ជំនាន់​ដំបូង​របស់ Samsung ដល់​ទៅ ៣លាន​គ្រឿង​ ខណៈ Galaxy Note រយៈ​ពេល ២ខែ​ដូច​គ្នា​អាច​វាយលុក​ទីផ្សារ​បាន​ត្រឹម​តែ ២លាន​គ្រឿង​។

Samsung នា​ពេល​បច្ចុប្បន្ន​នេះ​ហាក់​ក្លាយ​ជា​ដៃ​គូ​ប្រកួតប្រជែង​ធំ​បំផុត​លើ​ ផលិតផល smartphone ជា​មួយ Apple ដែល​ក្នុង​ខណៈ​ពេល​នេះ​សុទ្ធ​តែ​បាន​យក​ចិត្ត​ទុក​ដាក់​ខិតខំ​ពង្រឹង​ សក្ដានុពល hardware យ៉ាង​ខ្លាំង​រៀងៗ​ខ្លួន​ដែល Apple ល្បី​ជិត​ចេញ iPhone 5S នៅ​អំឡុង​ខែ​មិនា ហើយ Galaxy S IV ក៏​ប្រហែល​នឹង​ចេញ​នៅ​អំឡុង​ពេល​នោះ​ផង​ដែរ។

បើ​តាម​ប្រភព​ដក​ស្រង់​បាន​គូស​បញ្ជាក់​ថា Galaxy Note III នេះ​រំពឹង​នឹង​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​នៅ​ចុង​ឆ្នាំ ២០១៣​នេះ​ហើយ៕

ចុះ​ប្រិយមិត្ត​វិញ យល់​ថា​រវាង Galaxy S IV និង iPhone 5S មួយ​ណា​នឹង​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​ជាង​គេ?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s