Samsung បង្អួត​អ្វី​ខ្លះ​នៅCES ឆ្នាំនេះ?


ទន្ទឹម​នឹង​ការ​រីក​ចម្រើន​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​របស់​Samsung ក្នុង​ពិព័រណ៍​បច្ចេកវិទ្យា​អន្តរជាតិ​ហៅ​កាត់ ថា CES  ​​​​      រយៈពេល បួន​ថ្ងៃ​ចាប់​ពីថ្ងៃទី ៨ ដល់ ១១ ខែ​មករា ​២០១៣នេះ ក្រុមហ៊ុន​កូរ៉េខាង​ត្បូង​លំដាប់​កំពូល​មួយ​នេះ​បាន​នាំ​យក​បច្ចេកវិទ្យា​ ថ្មីៗ​ជាច្រើន​ដែល​ខ្លួន​សម្រេច​បាន​ទៅ​តាំង​បង្ហាញ។ តើ​បច្ចេកវិទ្យា​ទាំង​នោះ​មាន​អ្វីខ្លះ?

UN85S9000  LED ជា​ទូរទស្សន៍Ultra High-Definition (UHD) ដែល​មាន​អេក្រង់​ធំ និង​ដំបូង​បំផុត​លើ​ពិភពលោក​ទំហំ ៨៥អ៊ីញ។​ សមត្ថភាព​ពិសេស​របស់​UHD កំពុង​បង្អួត​រាង​នៅLas Vegas​ ក្នុង​ពិព័រណ៍​ប្រចាំ​ឆ្នាំ CES នេះ​មាន​កម្រិត​ច្បាស់​រហូត​ដល់​ទៅ ៤ដង​បើ​ធៀប​នឹង​ទូរទស្សន៍​ស្ដើង​ប្រភេទ​ LED ​ធម្មតា ​ថែម​ទាំង​បំពាក់​បច្ចេកវិទ្យា​បញ្ជា ​ដោយ​កាយវិការ ​និង​សំឡេង​ ជំនួស​ឲ្យ​ការ​ប្រើ​តេឡេ​ និង​ចុច​ប៊ូតុង​ ឬ​Touchscreen​ដោយ​ផ្ទាល់​លើ​អេក្រង់។

ទាក់ទិន​នឹង​របក​គំហើញ​ ថ្មី​លើ​ទូរទស្សន៍ ​ប្រធាន​ផ្នែក​ពិព័រណ៍​អេឡិចត្រូនិក​របស់​Samsung លោក​ BK Yoon ​បាន​មាន​ប្រសាសន៍​ថា ​”Smart TV ​របស់Samsung​ទទួល​បាន​ជោគជ័យ​ និង​ការ​គាំទ្រ​ច្រើន ដោយ​បំពាក់​បច្ចេកវិទ្យា​គ្រប់គ្រង​ទូរទស្សន៍​ថ្មីគឺ​ ការ​បញ្ជា​ដោយ​កាយវិការ ​និង​សំឡេង​ ជំនួស​ឲ្យ​ការ​​ប្រើ​ម្រាម​ដៃប៉ះ​ផ្ទាល់”។

ក្រៅពីSmart TV ដ៏អស្ចារ្យ Smart Camera ក៏មានវត្ត​មាន​ជាមួយ​គ្នា​ដែរ។ កាមេរ៉ា​វ័យ​ឆ្លាត នេះ​មាន​ឈ្មោះ​ថា ​Galaxy Camera មាន​កម្រិត​ចាប់​យក​រូបភាព​ទំហំ ​16.3MP​ ប៉ុន្តែមុ​ខ​ងារ​ដទៃ​ដូច​Smartphone ​ស្ទើ​ទាំង​ស្រុង។ ចាប់​យក​គ្រប់​សកម្មភាព ផ្សារភ្ជាប់​ខ្លួន​ជាមួយ​បណ្ដាញ​សង្គម​នានា ចែក​រំឡែករូបភាព​តាម​ប្រព័ន្ធWi-Fi ​ឬ​ប្រព័ន្ធ3G ​(អាចដាក់​ស៊ីមកាត​បាន ហើយ​Support​ រហូត​ដល់​ប្រព័ន្ធ​4G)។ Galaxy Camera ​ត្រូវបាន​បំពាក់ ​ប្រព័ន្ធ​ប្រតិបត្តិការ​Android 4.0​ អតិថិជន​អាចរីករាយ​ទាញយក​កម្មវិធីកម្សាន្ត​ជាច្រើន ដ៏​សម្បូរ​បែប​ពី ​Play Store​ របស់​Google​បន្ថែម​ពី​លើ​មុខងារ​កាមេរ៉ា។

ទូរ​ទឹកកក​LCD ​ម៉ាកT9000 ​ក៏​ជា​ទិន្នផល​ថ្មីដែរ។ ជាមួយ​ទូរ​ទឹកកក​ម៉ូដែល​ថ្មី សន្លាង​នេះ​ មាន​បន្ទប់​ធំទូលាយ​ អាច​ក្លាសេ​ឥវ៉ាន់​បាន​ច្រើន។ អ្វីដែលពិសេសនេះគឺ​ សូម្បី​តែ​ថត ​(ថ្នើរក្រោម)​ ក៏​អាច​បំលែង​ពី​ភាព​ត្រជាក់​ទៅ​ជា​កក​បាន​ដែរ។
ងាកមក​មើល​ម៉ាស៊ីន​បោកគក់ ​ដែល​មាន​ទំហំផ្ទុក​ ៥ម៉ែត្រគូប​ អាច​សំលៀកបំពាក់​បាន​កាន់​តែច្រើន​ជាង​មុន។ ម៉ាស៊ីន​ជំនួយ​ការ​មេផ្ទះ​ក្នុង​ការ​សំអាត​សំលៀក​បំពាក់​នេះ​មាន​ឈ្មោះ​ថា ​Top ​Loader​ Washing​ Machine ​WA50F ។  ​WA50F​បានអភិវឌ្ឍន៍​បច្ចេកវិទ្យា​លាងសំអាត​ កាន់​តែ​ស្អាត​ និង​អស្ចារ្យ​ជាង​មុន បូករួម​ទាំង ការឌីហ្សាញ​ប៊ូតុង​បញ្ជារាល់​មុខងារ​និមួយ​យ៉ាង​ច្បាស់​នៅ​ខាង​ក្រៅ។

ទិដ្ឋភាព​booth Samsung នៅ​ពិព័រណ៍​CES អន្តរជាតិ ២០១៣

ងាក ​មកជួប​ជាមួយ​លោក ​Gwihan Lee ​នាយក ​Samsung ​អេឡិចត្រូនិក​ប្រចាំឥណ្ឌូចិន​(កម្ពុជា​និងឡាវ) ជុំវិញ​សមិទ្ធផល​ដែលSamsung​ យក​ទៅ​បង្អួត​នៅ​ពិព័រណ៍អន្តរជាតិ​CES នេះ​ដែរ បាន​មាន​និយាយ ​ថា“Samsung ​នៅ​តែ​ប្រកាន់ លើ​ជំហរ បង្កើត​ថ្មី ច្នៃប្រឌិត​ថ្មី ដើម្បី​ជួយជម្រុញ​និង​សម្រួល​ដល់​តម្រូវ​ការ និង​ការ​រស់​នៅ​ប្រចាំថ្ងៃ​របស់​ មនុស្ស​ជុំវិញ​សាកល​លោក​ តាម​រយៈ​បច្ចេកវិទ្យា​ដែល​យើង​រក​ឃើញ។ ថ្វីត្បិត​តែ​តិចណូឡូជី​ថ្មី​មួយ​ចំនួន ដែល​បង្ហាញ​នៅ CES សហរដ្ឋអាមេរិក មិនទាន់​មាន​នៅ​កម្ពុជា ប៉ុន្តែ​យើង​បាន​បញ្ជូន​អ្នកសារព័ត៌មាន ខ្មែរ​មួយ​រូប ទៅ​យក​ព័ត៌មាន ក៏​ដូច​ជា​ធ្វើ​តេស្ដសាក​ល្បង នូវ​អ្វី​ដែល​អស្ចារ្យ​ទាំង​នោះ មុន​មក​ដល់​កម្ពុជា”។

CES ​មកពី​ពាក្យ​ថា Consumer Electronics Show​ ជា​ពិព័រណ៍​ពាណិជ្ជ​កម្ម​ស្ដី​ពី​ផលិតផល​បច្ចេកវិទ្យា​អន្តរជាតិ ប្រចាំ​ឆ្នាំ ធំជាង​គេ​លើ​ពិភពលោក ដែល​រៀបចំ​ឡើង​ដោយ​សមាគម ​Consumer Electronic Association ។ ​សមាគម CEA ​រៀបចំ​ពិព័រណ៍​បច្ចេកវិទ្យា​នេះ​ឡើង ក្នុង​ខែមករា​ រៀងរាល់​ឆ្នាំ​នៅ Las Vegas សហរដ្ឋអាមេរិក។ សម្រាប់​ឆ្នាំ ២០១៣នេះ​ CES​ មាន​រយៈ​ពេល​បួន​ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី ​៨ ដល់ ១១ ខែមករា៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s