Ultrabook Lavie X ស្ដើង​ជាង​គេ​លើ​លោកពី NEC


ថ្មីៗ​នេះ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជប៉ុន NEC បាន​បង្ហាញ ultrabook ស៊េរី​ថ្មី​ចុង​ក្រោយ​របស់​ខ្លួន​កម្រាស់​ស្ដើង​ជាង​គេ​លើ​លោក​ដែល​មាន​កម្រាស់​ត្រឹម​តែ ១,២៨ស.ម តែ​ប៉ុណ្ណោះ ហើយ​បាន​បំពាក់​ CPU ជំនាន់ទី ៣ របស់ Intel Core i7 ល្បឿន 1.9GHz។ វា​មាន​ឈ្មោះ​ថា Lavie X

ជា ​ការ​ពិត​ណា Apple Macbook Air មាន​រូបរាង​យ៉ាង​ស្រស់​ស្អាត​រួម​ជា​មួយ​នឹង​លក្ខណៈ​សម្បត្តិ​ល្អៗ​ដូច​ជា ដំណើរការ​បាន​លឿន, មាន​សមត្ថភាព​ធ្វើ​ការ​បាន​ល្អ​ជាង​ស៊េរី​មុន មិន​តែ​ប៉ុណ្ណោះ​វា​ថែម​ទាំង​មាន​រូបរាង​ស្ដើង និង​ស្រាល​ទៀត​ផង​ដែល​ជា​លក្ខណ​ពិសេស​បង្ក​ភាព​ងាយស្រួល​ដល់​អ្នក​ ប្រើប្រាស់​យក​តាម​ខ្លួន។

តែ​ទោះ​ជា Macbook Air ស្ដើង​យ៉ាង​ណា ក៏​មិន​ស្ដែង​ដូច ultrabook ដែល​ទើប​ចេញ​ថ្មី​របស់ NEC Lavie X ឡើយ​ដែល​ម៉ូដែល​នេះ​មាន​កម្រាស់​ស្ដើង​ជាង Macbook Air (១,៧៣ស.ម) ដែល​មាន​ត្រឹមតែ (១,២៨ស.ម) ប៉ុណ្ណោះ។ មិន​តែ​ប៉ុណ្ណោះ​ស៊េរី​ថ្មី​នេះ សាក​ថ្ម​រហ័ស​ដោយ​ចំណាយ​ពេល​ត្រឹម​តែ ១ម៉ោង​បាន​ប្រហែល ៨០% ហើយ​ពេល​ពេញ​ប្រើ​បាន​រយៈពេល ៧ម៉ោង។ លក្ខណៈ ពិសេស​មួយ​ទៀត គឺ​នៅ​ពេល sleep បើក​មក​វិញ​ចំណាយ​រយៈពេល​យ៉ាង​ខ្លី​ត្រឹមតែ ២វិនាទី​ប៉ុណ្ណោះ។

ក្រៅ​ពី​មាន​កម្រាស់​ដ៏​ស្ដើង​ហើយ Lavie X ក៏​នៅ​មាន​លក្ខណៈ​សម្បត្តិ​ខ្ពស់ៗ​មួយ​ចំនួន​ដែរ​រួម​មាន៖
– អេក្រង់ LED backlit full HD ទំហំ ១៥,៦អ៊ីញ (1920x1080px)
– CPU ជំនាន់​ទី៣ របស់ Intel Core i7-3517U ល្បឿន 1.9GHz
– Hard Disk៖ ទំហំ 256 GB(SSD)
– RAM៖ ទំហំ 4GB
– មាន​កាមេរ៉ា​វែបខេម HD ទំហំ 2MP
– តំណ​ភ្ជាប់៖ រន្ធ USB v3 ចំនួន ២, Bluetooth, Wi-Fi, រន្ធ HDMI, SDHC/SDXC
– ប្រព័ន្ធ​ប្រតិបត្តិការ៖ Windows 8 64-bit
– ថ្ម​កាន់​បាន​រយៈពេល ៧ម៉ោង
– វិមាត្រ(បបxទទxកម្រាស់)៖ (៣៧៥ម.មx២៥៥ម.មx១២,៨ម.ម)
– ទម្ងន់ ១,៥៦គីឡូក្រាម

ultrabook Lavie X ដែល​ស្ដើង​ជាង​គេ​លើ​លោក​របស់ NEC ខាង​លើ​នេះ គេ​រំពឹង​ថា​នឹង​ចេញ​លក់​នៅ​ទីផ្សារ​ប្រទេស​ជប៉ុន​មុន​គេ ក្នុង​តម្លៃ ២២០០​ដុល្លារអាមេរិក

យល់ ​យ៉ាង​ណា​ដែរ ជា​មួយ​លក្ខណៈសម្បត្តិ​របស់ Lavie X ជា Ultrabook ស្ដើង​ជាង​គេ​លើ​លោក​មួយ​នេះ? តម្លៃ​ប៉ុណ្ណេះ តើ​អ្នក​សម្រេច​ចិត្ត​​ទិញ ផលិត​Apple,NEC ឬ​Ultrabook របស់​ក្រុមហ៊ុន​ផ្សេង?

ចុច​ត្រង់​នេះ ដើម្បី​ស្វែង​យល់​ផលិតផល​បច្ចេកវិទ្យា​ថ្មីៗ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s