កំណាព្យ


ទោះនឹងយាត្រា……..ទៅទីស្ថានណា……….ដើរ​ដូច​ភុជង្គ

សិរសា​ទន់ទាប………សុភាព​ផ្គត់​ផ្គង់​…………លំអុតឱន​អង្គ

ការកេរ្តិ៍​អ្នកជា ។

-រីអ្នក​សាមាន្យ……..ខ្សត់ខ្សោយ​សន្តាន…….អាប់ឥត​ប្រាជ្ញា

ដំណើរអែងអោង..តែងកោងហត្ថា………..ដូច​ខ្ទួយ​សោះសា

មែនមានពិសតិច ។

-បំពើងបំពើត……..ចំកោងស្ទួយស្ទើត…….ពឹងពិសទ្រនិច

ខ្លួនតូចត្រឡាំង……កម្លាំង​សោតតិច………ពឹងពិសទ្រនិច

មែនមានតិចណា ។

ស្រង់ពីសៀវភៅព្រះបាទធម្មិក

នគរភ្នំ

១- តាំងពីកាល     កទឹកដី          ជាបឋម

នគរភ្នំ           ជាកម្មសិទ្ធ      ជាតិខេមរា

លាតសន្ធឹង     ល្វឹងធំធេង      គ្រែងសីមា

ស្រុកចម្ប៉ា      ជាព្រំដែន       ទិសបូព៌ា ។

២- ព្រំប្រទល់      ទិសឧត្តរ        តជាប់ចិន

ខាងទក្សិណ   ទល់សមុទ្ទ      ផុតភារា

ទិសបស្ចឹម     ត្រឹមប្រទេស    មន, ភូមា

កម្ពុជា          មហាអំណាច   អង់អាចក្រៃ ។

៣- មានបរទេស  ចាញ់ឫទ្ធី        មីរមូលមក

សុំចូលជ្រក    ក្រោមអំណាច  ខ្លាចតេជដៃ

នាំសព្វសួយ   សារអាករ       ជាកំរៃ

រាល់ខែថ្ងៃ      ចូលហ្មបហ្មាយ ថ្វាយក្សត្រា ។

៤- ទ្រង់ជាស្តេច   មានតេជះ      ព្រះបារមី

គ្រងផែនដី     មានជ័យជោគ  លើលោកា

ទាំងរាស្រ្តរដ្ឋ   ក៏រុងរឿង        ថ្កើងហ៊ឺហា

បានសុខា      ក្លាហានខ្លាំង    ខ្មាំងចាញ់ដៃ ។

៥- ទាំងភស្តុតាង  ផងទាំងឡាយ  ចាយស៊ីសល់

លៃភាគផល   ផ្តល់លក់ដូរ     យកកំរៃ

បានមាសប្រាក់  មកដាក់ទូរ    ធូរធាក្រៃ

រៀងរាល់ថ្ងៃ      រស់ថ្លៃថ្នូរ      គួររីករាយ ។

៦- មាននាយឈ្មួញ  ជួញចូលចេញ  ចំណេញកើន

បានចំរើន        កើនសំបូរ      ធូរទូលាយ

ឈ្មួញតូចធំ      អ្នកលក់ដុំ     ឬលក់រាយ

ក៏ស្រួលងាយ    វាយតំលៃ     ថ្លៃតាមថ្នាក់ ។

៧- អ្នកឈ្លាសវៃ   ចេះលៃលក  រករបរ

ទោះជាក្រ       ក៏មិនយូរ      ធូរលុយកាក់

ខំរកស៊ី          លី.រែក.សែង  បែងលើកដាក់

សន្សំប្រាក់      ដាក់ទូរទុក     មុខរីករាយ ៕៚

ស្រង់ពីសៀវភៅ វចនានុក្រម សុភាសិតខ្មែរ អធិប្បាយ (ភាគ ១) របស់លោក លី ថៃលី

090913115958Map6

មានរូប គឺមានទុក្ខ

ជីវិតកើតមកមានសុខមានទុក្ខ…………….មានរឿងសព្វមុខ​ជាបទពិសោធន៍

រឿងកេរ្តិ៍អាស្រូវ​រឿងនាំអសោច………….រឿងដែលចាក់ដោត​ក្នុងចិត្តអាត្មា ។​

មនុស្សគង់នឹងជួបរឿងរ៉ាវជីវិត……….​…..ជួបរឿងនោះពិតព្រោះតែកម្មា

ព្រោះតែអំពើ​បម្រើតណ្ហា…………………..​ទើបឱ្យប្រេះឆា​វិប្បដិសារី ។

អ្នកយល់ធម៌អាថ៌ទើបអាចរួចផុត……​……អ្នកចិត្តបរិសុទ្ធ​ជួបតែសិរី

ច្នេះណាបុគ្គលទាំងប្រុសទាំងស្រី……​….គួរតែឃ្មាតខ្មីស្វែងរកព្រះធម៌ ។

រៀនស្តាប់រៀនអាន​គង់តែនឹងយល់…….កាត់ភាពខ្វាយខ្វល់​បានមួយកម្រិត

រៀនឱ្យប្រាកដស្តាប់ឱ្យចូលចិត្ត…………ព្រះធម៌ជាមិត្ត​នាំទៅរកសុខ ។ ដោយសណ្តែកបណ្តុះ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s