សុភាសិត ​​សម្ដេច​ព្រះ​មហាសុមេធាធិបតី​ព្រះសង្ឃ​រាជ្យ​គណៈមហានិកាយ ជួន ណាយ ជោតញ្ញាណោ


សុភាសិត​​ទាំងអស់​នេះ ព្រះអង្គ​តែង​មាន​ព្រះ​បន្ទូល​ទៅ​កាន់​ពួក​យុវជន​ជា​រឿយៗ ដើម្បី​ឲ្យ​បាន​ទៅ​ជា​ពលរដ្ឋ​មួយ​រូប ថ្លៃថ្នូរ​នឹង​គេ កុំ​ឲ្យ​ក្រាញ​នៅ​តែ​មួយ​កន្លែង ត្រូវ​តែ​ផ្លាស់​ដី​ថ្មី គំនិត​ថ្មី ទើប​រក​សុភមង្គល​ឃើញ មិន​គួរ​គប្បី​ស្ដាយ​ស្រណោះ​ដី​កំហិល ដែល​មាន​តែ​ដើមត្នោត ឬ ចេក​ដូង​មួយ​គុម្ព​ពីរ​ឡើយ ។ល។

៙ សុភាសិត​សម្ដេច​ជា​អម្ចាស់ ៖

  1. ការ​អម្បាល កុំអាល​ពោល​អួត​មុន។
  2. ឧបាយកល​សើៗ ពុំ​ស្មើ​គំនិត​ជ្រៅ។
  3. កំណាច​ឃ្លាន​ពេក មាន​រឿង​ពុំសូវ​ស្រាក។
  4. សេពគប់​ពាល ពាល​នាំ​ទៅ​រក​ខុស សេពគប់​ប្រាជ្ញ​ប្រុស ប្រាជ្ញ​នាំ​ទៅ​រក​ត្រូវ។
  5. សូវ​នូវ​ម្នាក់ឯង គួរ​ជៀសវាង​បាបមិត្ត។
  6. ចិត្ត​ឥត​ភ្នែក ភ្នែក​ឥត​ចិត្ត អ្នក​គិត​ល្អិត​ទើប​អាច​យល់​បាន។
  7. មើលងាយ​អ្នក​ផង នាំ​ឲ្យ​កន្លង​ច្បាប់។
  8. រអិល​មាត់​ច្រើន​តែ​ភ្លាត់ស្នៀត។
  9. សើចក្អាកក្អាយ នាំ​ឲ្យ​ស្ដាយក្រោយ។
  10. កាប់​បំពង់​រង់ចាំ​ទឹកភ្លៀង ភ្នែក​មិន​ឆ្មៀង​ឃើញ​មិន​សព្វ។
  11. ធ្វើ​ស្រែ​ទាន់​មាន​ភ្លៀង ស្រែក​ច្រៀង​ទាន់​មាន​ភ្លេង។
  12. ពេល​ត្រូវ​ដើរ​បែរជា​ដេក ខ្ជិល​ហួស​ពេក​នាំ​ឲ្យ​ល្ងង់។
  13. មានៈ​ចចេស​ក្រៃ អស់​តម្លៃ​គ្មាន​ចំណេញ។
  14. បំណាច់​កើត​ជា​អង្គ​ប្រុស កុំ​ប្រព្រឹត្ត​ខុស​ធម៌​ច្បាប់។
  15. ប្រាំបួន​ទិញ ដប់​ទិញ កុំ​ទិញ​របស់​ថោក។
  16. កុំ​ស្ដាយ​គុម្ព​ចេក​មួយ​គុម្ព។
  17. កុំ​ស្ដាយ​អាចម៍​គោ​មួយ​គំនរ។
  18. បើ​មិន​ចេះ​ត្រូវ​សួរ​គេ កុំ​មានៈ​យក​គ្រាន់បើ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s