១០ ​កម្មវិធី Call មិន​គិត​ថ្លៃ​សម្រាប់ iPhone !


iPhone ជា​ Smartphone មួយ​ដែល​កំពុង​ទទួល​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​ពី​មនុស្ស​ជុំវិញ​ពិភព​លោក។ ទន្ទឹម​នឹង​ភាព​ល្បីល្បាញ​របស់ iPhone ក៏​មាន​អ្នក​សរសេរ​កម្មវិធី​សម្រាប់​ iPhone ជា​ច្រើន​រូប​ព្យាយាម​​បង្កើត​កម្មវិធី​ថ្មី​ៗ ដើម្បី​ដំណើរ​ការ​លើ​ iPhone។ តើ​ប្រិយមិត្ត​មាន​ដឹង​ទេ​ថា កម្មវិធី​សម្រាប់​ iPhone ណា​ខ្លះ​អាច​ Call ដោយ​មិន​គិត​ថ្លៃ ? Sabay សូម​​ធ្វើ​ការ​បង្ហាញ​ពី​កម្មវិធី​ដែល​ជាប់​ចំណាត់​ថ្នាក់​ទាំង ១០​ សម្រាប់​ iPhone ធ្វើ​ការ​ Call ចេញ​ដោយ​មិន​គិត​ថ្លៃ។

១. កម្មវិធី iCall

កម្មវិធី ​ត្រូវ​បាន​គេ​ប្រើប្រាស់​ជាង​ ៤ លាន នាក់​ពី​ជុំ​វិញ​ពិភព​លោក។ iCall អាច​ឲ្យ​អ្នក​ប្រើប្រាស់​ធ្វើ​ការ​ហៅ​ចេញ​ទៅ​សហរដ្ឋអាមេរិក និង​កាណាដា ដោយ​មិន​គិត​ថ្លៃ​តាម​រយៈ​ Internet ដែល​មាន​ភ្ជាប់​បណ្ដាញ WiFi  ឬក៏ 3G ។ ទោះ​បី​ជា​គ្មាន​សេវា​ទូរស័ព្ទ​ក៏​ដោយ ក៏​អ្នក​ប្រើប្រាស់​អាច​ធ្វើ​ការ​ហៅ​ចេញ​បាន​ដោយ​មិន​គិត​ថ្លៃ​ទៅ​លើ​សេវា​ Roaming នោះ​ទេ។

២. កម្មវិធី Viber ​

Viber ជា​កម្មវិធី​ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់​របស់​ខ្លួន​ ធ្វើ​ការ​ផ្ញើ​សារ​ជា​អក្សរ និង​រូប​ភាព ទូរសព័្ទ​ហៅ​ដោយ​មិន​គិត​ថ្លៃ​តាម​រយៈ​ Internet​ ហើយ​ដើម្បី​ឆ្លើយឆ្លង​គ្នា​បាន​លុះ​ត្រា​តែ​ទូរស័ព្ទ​ទាំង​ពីរ​ បាន​បញ្ចូល​កម្មវិធី​នេះ។

៣. Skype

Skype ត្រូវ​បាន​គេ​ប្រើប្រាស់​ស្ទើរ​ជុំវិញ​ពិភព​លោក មិន​ថា​នៅ​លើ​កុំព្យូទ័រ ឬក៏​ទូរស័ព្ទ​នោះ​ទេ Skype មាន​មុខ​ងារ​សំខាន់​មួយ​ដែល​អាច​ទប់​រំ​ញ័រ​នៃ​វីដេអូ Calling។ អ្វី​ដែល​ពិសេស​ទៅ​ទៀត​នោះ Skype អាច​ដំណើរ​ការ​បាន​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ iOS និង​ Android។

៤. Fring

ក្រៅ ​ពី​ទូរស័ព្ទ​ចេញ​ចូល​ដោយ​មិន​គិត​ថ្លៃ​នោះ Fring បាន​ផ្ដល់​ឲ្យ​អ្នក​ប្រើប្រាស់​របស់​ខ្លួន អាច​បង្កើត​ក្រុម ​ដើម្បី​ជា​វីដេអូ Calling  , សំឡេង និង​ជជែក​គ្នា​(Chatting)បាន​ផង​ដែរ។ ទាំង​អស់​នេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ Fring ជា​កម្មវិធី​មួយ​ត្រូវ​បាន​គេ​ចាត់​ឲ្យ​ជាប់​ចំណាត់​ថ្នាក់។

៥. Freephoo

មាន ​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង​កម្មវីធី​ខាង​លើ​ដែរ ប៉ុន្តែ​ Freephoo អាច​ធ្វើ​ការ​ទូរស័ព្ទ​ហៅ​ចេញ​ទៅ​អ្នក​ប្រើប្រាស់ Facebook និង​ Linkedin។

៦. Vonage Mobile

ជា ​កម្មវិធី​មួយ​ដែល​ផ្ដល់​ដោយ​សេវា​ VOIP របស់​ក្រុមហ៊ុន​មួយ​នៅ​សហរដ្ឋអាមេរិក ហើយ​កម្មវិធី​នេះ គឺ​មាន​លក្ខខណ្ឌ​មួយ​ដែល​​តម្រូវ​ឲ្យ​អ្នក​ប្រើប្រាស់​ចុះ​ឈ្មោះ​ដើម្បី​ ធ្វើ​ការ​ Call ដោយ​មិន​គិត​ថ្លៃ។

៧. magicJack

ការ​ទូរស័ព្ទ​ហៅ​ចេញ​ និង​ចូល​ ដោយ​មិន​គិត​ថ្លៃ​ គឺ​ត្រូវ​ឆ្លង​កាត់​តាម​រយៈ Internet ។

៨. Talkatone

Talkatone ត្រូវ​បាន​គេ​បញ្ចូល​កម្មវិធី ៣ ​ដើម្បី​ចេញ​ជា​កម្មវិធី​ ១ ដែល​មាន​សមត្ថភាព​អាច​ប្រើប្រាស់​ Google Voice , G Talk និង Facebook VOIP ។

៩. Truphone

Truphone មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​ Talkatone ដែរ ពោល​គឺ Truphone បាន​រួម​បញ្ចូល​អ្នក​ប្រើប្រាស់ Skype , G Talk និង​ Truphone អាច​ទូរស័ព្ទ​រក​គ្នា​បាន​ដោយ​មិន​គិត​ថ្លៃ​តាម​រយៈ​កម្មវិធី​មួយ​នេះ ដែល​ស្ថិត​ក្នុង​បណ្ដាញ​ Internet។

១០. Vopium

Vopium ផ្ដល់​សំឡេង​បាន​ច្បាស់​ល្អ ប៉ុន្តែ​ការ​ហៅ​ចេញ​ពី​ប្រព័ន្ធ​ក្នុង​ប្រទេស​គឺ​មិន​គិត​ថ្លៃ តែ​ក្នុង​ករណី​ក្រៅ​ប្រទេស​គឺ​គិត​ថ្លៃ តែ​គិត​ក្នុង​អត្រា​ទាប​បំផុត។

កម្មវិធី ​ទាំង ១០ ខាង​លើ ជា​កម្មវិធី​ដែល​គេ​និយម​ប្រើប្រាស់​នៅ​ប្រទេស​ក្រៅ ដោយ​ឡែក​នៅ​ប្រទេស​កម្ពុជា​យើង​ភាគ​ច្រើន​អ្នក​ប្រើប្រាស់ iPhone  និយម​ប្រើ Viber និង Skype។កម្មវិធី​ទាំង​អស់​នេះ គឺ​ត្រូវ​បាន​ឆ្លង​កាត់​តាម​ internet ដូច្នេះ​ការ​ហៅ​ចេញ​ចូល ការ​ផ្ញើសារ និងវីដេអូ Calling  គឺ​ត្រូវ​ស្ថិត​ក្នុង​លក្ខខ័ណ្ឌ​មួយ​ដែល​តម្រូវ​ឲ្យ iPhone របស់​ប្រិយមិត្ត​មាន​ internet ជា​មុន​សិន។តើ​ iPhone របស់​ប្រិយមិត្ត​ទាំង​អស់​គ្នា បាន​បញ្ចូល​កម្មវិធី​ណា​មួយ​ក្នុង​ចំណោម​កម្មវិធី​ទាំង ១០ ខាង​លើ​ហើយ​ឬ​នៅ ?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s