Samsung នឹង​បង្ហាញ GS Note ស៊េរី​ថ្មី​អេក្រង់​ធំ​ជាង​មុន​រហូត​ដល់ …


ថ្មីៗ​នេះ​មាន​លេច​ឮ​ចចាមអារ៉ាម​​ពី​មាត់​មួយ​ទៅ​មួយ​ថា Samsung នឹង​ត្រៀម​បង្ហាញ phablet ត្រកូល Galaxy Note 3G ថ្មី​ដែល​​អេក្រង់​ធំ​មិន​ធ្លាប់​មាន​ដូច​ស៊េរី​មុនៗ (GS Note ទំហំ ៥,៣អ៊ីញ/ GS Note II ទំហំ ៥,៥អ៊ីញ) ដែល​មាន​រហូត​​ដល់ ៨អ៊ីញ​ ឈ្មោះ​ថា Galaxy Note 8.0 នៅ​សមាជ​ទូរស័ព្ទ​ពិភព​លោក MWC ថ្ងៃ​ទី ២៥ កុម្ភៈ ខែ​ក្រោយ​នេះ​ហើយ។

+ លក្ខណៈ​សម្បត្តិ​របស់ GS Note ស៊េរី​ថ្មីអេក្រង់ ៨អ៊ីញ​ដែល​បាន​បែក​ធ្លាយ​រូប​ខាង​លើ​នេះ​រួម​មាន៖

– អេក្រង់ LCD ទំហំ ៨អ៊ីញ​ជា​មួយ Resolution  (1280×800px)
– មាន​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android (version 4.2 Jelly Bean )
– RAM ទំហំ 2GB
– អង្គចង​ចាំ៖ 16/32GB
– MicroSD 32GB
– កាមេរ៉ា​មុខ-ក្រោយ 1.3MP/5MP
– វិមាត្រ (បណ្ដោយxទទឹងxកម្រាស់) ២១១,៣×១៣៦,៣×៧,៩៥ ម.ម
– ទម្ងន់ ៣៣០ក្រាម
– តម្លៃ​មិន​មាន​បង្ហាញ

MWC មក​ពី​ពាក្យ​ពេញ​ថា Mobile World Congress ជា​សមាជ​ទូរស័ព្ទ​ពិភពលោក​មួយ​ដែល​ចូលរួម​ពី​សំណាក់​បណ្ដា​ស្ថាប័ន​​ ទូរស័ព្ទ​ទូទាំង​សាកល​លោក ដោយ​អម​មក​ជាមួយ​ការ​ធ្វើ​បទ​បង្ហាញ​របស់​ថ្នាក់​ដឹកនាំ​កំពូលៗ​ប្រចាំ​ ស្ថាប័ន​ទាំង​នោះ ដែល​រៀបចំ​ឡើង​ដោយ សមាគម​ GM។ MWC ត្រូវ​បាន​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ ខែ​កុម្ភៈ នៅ​ទីក្រុង​ប៉ាសេឡូណា ប្រទេស​អេស្ប៉ាញ ខណៈ​ដែល​ពិព័រណ៍​ដំបូង​បង្អស់​នៅ​ឆ្នាំ ១៩៨៧។ សម្រាប់​កាល​វិភាគ​ឆ្នាំ ២០១៣ នេះ​នឹង​ធ្វើ​ឡើង​​នៅ​ទី​ក្រុង​ប៉ាសេឡូណា ប្រទេស​អេស្ប៉ាញ​ចាប់​ពី​ថ្ងៃ​ទី ២៥-២៨ កុម្ភៈ​ខាង​មុខ៕

យល់​យ៉ាង​ម៉េច​ដែរ បើ​អេក្រង់​ធំ​ជាង​មុន​មែន?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s