កុមារា​ខ្មែរ​ពិការ​ភ្នែក ទទួល​ការ​ចាប់​អារម្មណ៍​ ដោយ​ការ​ច្រៀង​បទ Take me to your heart


កុមារា​ខ្មែរ​ពិការ​ភ្នែក ទទួល​ការ​ចាប់​អារម្មណ៍​ ដោយ​ការ​ច្រៀង​បទ Take me to your heart

កុមារា​ខ្មែរ​ម្នាក់​កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​លើ​ បណ្ដាញ Facebook តាម​រយៈ​បទ Take me to your heart និង​ត្រូវ​បាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​នេះ​បង្ហោះ​តៗ​គ្នា។

ភាព ​ភ្ញាក់​ផ្អើល និង​ការ​ចាប់​អារម្មណ៍ កើត​មាន​​ឡើង​នៅ​ក្នុង​ឆ្នាំ ២០១៣ នេះ ប៉ុន្តែ​វីដេអូ​ចម្រៀង​នេះ ត្រូវ​បាន​គេ​បង្ហោះ​តាំង​ពី​ឆ្នាំ ២០១១ បន្ទាប់​ពី​វត្តមាន​ក្មេង​ប្រុស​ម្នាក់ ដែល​មាន​សមត្ថភាព​ច្រៀង​បទ ” Take me to your heart” បាន​ល្អ​និង​ទទួល​បាន​ការ​ស្ងើច​សរសើរ​មិន​ដាច់​ពី​មាត់។

មិន ​មែន​មាន​តែ​បទ​ខាង​លើ​នេះ​ទេ កុមារ​យើង​ចេះ គឺ​រូប​គេ​ចេះ​ជា​ច្រើន​បទ​ទៀត ទាំង​បទ​ខ្មែរ​សុរិន្ទ បទ​លោក ព្រាប សុវត្ថិ និង​លោក ខេមរៈ សិរីមន្ត ទៀត​ផង។ នេះ​បើ​តាម​លោក កាន់ រឿត ជា​ប្រធាន​អង្គ​ការRICE ឋិត​នៅ​ខេត្ត​សៀមរាប ជា​ទី​ដែល​កុមារ​អភ័ព្វ ស្នាក់​នៅ។

លោក កាន់ រឿន បាន​ប្រាប់​ថា ក្មេង​ប្រុស​ខាង​លើ​នេះ​មាន​ឈ្មោះ​ថា ហៀក ម៉ានិត រូប​គេ​បាន​ពិការ​ភ្នែក​ទាំង​ពីរ ដោយ​សារ​រោគ​កញ្ជ្រឹល តាំង​ពី​គេ​ទើប​មាន​អាយុ ៣ ឆ្នាំ ប៉ុន្តែ​ឥឡូវ គេ​មាន​អាយុ ១១ ឆ្នាំ​ហើយ។

លោក បន្ត​ថា ពេល​លោក​យក ម៉ានិត លោក​សម្គាល់​ឃើញ​ថា រូប​គេ​ចេះ​តែ​អង្គុយ​លេង​ភ្លេង និង​ច្រៀង​តែ​ម្នាក់​ៗ​ឯង។ ដូច្នេះ​ហើយ​លោក យល់​ថា គេ​មាន​ទេពកោសល្យ​លើ​ផ្នែក​នេះ ទើប​ចេះ​តែ​យក​បទ​ចម្រៀង​មក​ចាក់​ឲ្យ​គេ​ស្ដាប់ រហូត​គេ​អាច​ចេះ​ចាំ​បទ​ចម្រៀង​ទាំង​នោះ ដែល​រហូត​មក​ទល់​នឹង​ពេល​នេះ ម៉ានិត អាច​ច្រៀង​ចម្រៀង​រៀម​ច្បង​លោក ស៊ិន ស៊ីសាមុត បាន​រហូត​ជាង​៥០បទ ហើយ​បទ​អង់គ្លេស​គេ​អាច​ច្រៀង​បាន​ចំនួន​៨បទ ថែម​ទាំង​មាន​ការ​​បញ្ចេញ​សំឡេង​​បាន​ល្អ និង​បក​ប្រែ​ជា​ខ្មែរ​បាន​ទៀត​ផង។

លោក កាន់ រឿន សង្កត់​ធ្ងន់​ថា ម៉ានិត មាន​ទេពកោសល្យ​ល្អ បើ​មាន​ការ​បណ្ដុះបណ្ដាល​បន្ថែម ប្រាកដ​ជា​មាន​អនាគត​ល្អ តែ​គួរ​ស្ដាយ ត្រង់​គ្នា​អភ័ព្វ​ ព្រោះ​ជា​កូន​កំព្រា ថែម​ទាំង​ពិការ​ភ្នែក​ថែម​ទៀត៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s