មាស សុខ​សោភា ទម្លាក់​តំណែងតារា​រួម​ទ្រនំ


ដំណើរ​រុល​ទៅ​មុខ​មិន​ឈប់ បាន​ធ្វើ​ឲ្យ​តារា​ចម្រៀង​ផលិតកម្ម ថោន កញ្ញា មាស សុខ​សោភា ឆក់​បាន​​តំណែង​កំពូល​របស់​ សុគន្ធ និសា ដោយ​ទម្លាក់​តារា​រួម​ទ្រនំ​រូប​នេះ ឲ្យ​មក​នៅ​ត្រឹម​លេខ​៣ ​នៅ​សប្ដាហ៍​នេះ នៅ​ក្នុង​តារាង​តន្ត្រី។

តំណែង ​ថ្មី​នេះ លេច​ឡើង​ក្រោយ​​គេ​មើល​ឃើញ​ថា បទ “ខ្មាស​គេ​ប៉ុណ្ណា​បើ​បង​បែក​អូន” របស់ មាស សុខ​សោភា បាន​បន្ត​សន្ទុះ​ស្ទុះ​ឡើង​យ៉ាង​សម្បើម​តាំង​ពី​ចាប់​ផ្ដើម​ដំបូង ដែល​មាន​ចំណាត់​ថ្នាក់​ទី ១២ នា​សប្ដាហ៍​ដំបូង។ ប៉ុន្តែ​បន្ទាប់ “ខ្មាស​គេ​ប៉ុណ្ណា​បើ​បង​បែក​អូន” បាន​ស្ទុះ​ឡើង​យ៉ាង​គំហុក​មក​កាន់​ចំណាត់​ថ្នាក់​លេខ ៩ បន្ត​មក​ទៀត​លេខ ២ និង​ហក់​មក​កាន់​តំណែង​កំពូល​តារាង​តែ​ម្តង។។

ទន្ទឹម​នឹង​ការ​ស្ទុះ​ ឡើង និង​ធ្លាក់​ចុះ​របស់​បទ​ចម្រៀង​ក្នុង​ស្រុក បទ “I GOT A BOY” របស់ Girl Generation ក៏​បាន​បង្ហាញ​មុខ​ឈរ​ក្នុង​លំដាប់​ទី​២​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ក្នុង​ពេល​លេច​មុខ​ដំបូង។

ចាំ​មើល​ថា តើ​ មាស សុខ​សោភា នៅ​តែ​រឹង​មាំ​លើ​កំពូល​តារាង ឬ​ក៏​ត្រូវ  Girl Generation ទម្លាក់ ចាំ​តាម​ដាន​ទាំង​អស់​គ្នា​ទៀត​នៅ​សប្ដាហ៍​ក្រោយ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s