បើ​សិន​ជា​យើង​អាច​មើល​អក្សរខ្មែរ​ក្នុង​ទូរស័ព្ទ​បាន​ត្រឹម​ត្រូវ​ហើយ​ វា​គឺ​ល្អ​ណាស់​ទៅ​ហើយ តែ​វា​នឹង​រឹត​តែ​ល្អ​ទៅ​ទៀត​ព្រោះ​យើង​នឹង​អាច​មាន​កម្មវិធី​មួយ​ដែល​នឹង​ មាន ជា​អក្សរ​ខ្មែរ​ស្រាប់​នោះ​គឺ Facebook។

យើង​ដឹង​ស្រាប់​ហើយ​ថា ពេល​នេះ​ Facebook កំពុង​មាន​ក្រុម​អ្នក​បក​ប្រែ​ជា​ភាសាខ្មែរ ហើយ​ពេល​នេះ​សំរេច​បាន​៨៨ភាគ​រយ គឺ​មាន​ស្ទើ​តែ​គ្រប់​កន្លែង​ទៅ​ហើយ តែ​ចម្លែក​អី​តែ​កម្មវិធី​លើ Android នៅ​មិន​ទាន់​បាន​បកប្រែ​នោះ? តើ​វា​ជា​បញ្ហា​កម្មវិធី​ ក្នុង​ទូរស័ព្ទ ឬជា​បញ្ហា​របស់ Facebook? តាម​ពិត​វា​ជាបញ្ហា​របស់​ទូរស័ព្ទ​យើង​តែ​ម្តង។

តាម​លក្ខណៈ​បច្ចេកទេស គឺ​រាល់​ពាក្យ​និង​អក្សរ( String) ទាំង​អស់​ក្នុង facebook ត្រូវ​បាន​រក្សា​ទុក​ក្នុង server មួយ​។ នៅ​ពេល​ដែល​យើង​បើក​កម្មវិធី​វា​នឹង​ពិនិត្យ​មើល​ភាសារបស់ account រួម​និង environment variable មួយ​ចំនួន​របស់​កម្មវិធី​ដែល​ប្រើ​ប្រាស់​សេវា​របស់ Facebook។ ដោយ​តែ​ browser ត្រូវ​បញ្ជូន string ដោយ​ផ្ទាល់​នោះ​គឺ​យើង​ឃើញ​មាន​ភាសាខ្មែរ​ក្នុង​ទូរស័ព្ទ​បាន​ដោយ​មិន​ចាំ​ បាច់​ផ្លាស់​អ្វី​ទៀត​នោះ​ទេ។

ចំពោះ​កម្មវិធី Android វិញ​គឺ វា​ពិនិត្យ​ទៅ​ភាសា​ដែល​នឹង​ត្រូវ​ប្រើ​នៅ​ក្នុង​ទូរស័ព្ទ​ទាំង​មូល​តែ​ ម្តង។ ឧទាហរណ៍​ថា បើ​សិន​ជា​យើង​ប្រើ​ប្រាស់​ភាសា​ចិន នោះ​វា​នឹង​ទាញយក​ String ជា​ភាសា​ចិន​ហើយ​បង្ហាញ​នៅ​លើ​កម្មវិធី​របស់ facebook ហើយ​កម្មវិធី​ផ្សេង​ដែល​មិន​ប្រើ​ប្រាស់ភាសា​ចិន​នោះ នៅ​តែ​បង្ហាញ​ជា​ភាសា​ដែល​មាន​ពីមុន(អង់គ្លេស)។ ដូច​នេះ​បើ​ទោះ​ជា​យើង​មាន​ភាសា​ខ្មែរ​បកប្រែ​ហើយ​ក៏​ដោយ តែ​យើង​នៅ​តែ​មិន​អាច​មើល​បាន​នោះ​ទេ។

ដំណោះ​ស្រាយ​នោះ​គឺ​យើង​ត្រូវ​តែ​ផ្លាស់​ប្តូរភាសា​នៅ​ក្នុង​ទូរស័ព្ទ​តែ ​ម្តង តែ​យើង​ប្តូរ​ម្តេច​នឹង​បាន បើ​សិន​ជា​មិន​មានភាសាខ្មែរ​សំរាប់​ប្តូ​ផង​នោះ? មាន​កម្មវិធី​មួយ​ដែលមាន​ឈ្មោះ​ថា MoreLocale2 ដែល​មាន​មុខងា​រយ៉ាង​ពិសេស​សំរាប់​ផ្លាល់​ប្តូររាល់​ភាសា​ទាំង​អស់​ក្នុង​ ទូរស័ព្ទ​ទាំង​មូល។ យើង​គ្នា​តែ​បន្ថែម​ភាសា​ថ្មី​ដោយ​ដាក់​តាម​ដូច​ខាង​ក្រោម៖

  • Label: Khmer
  • Language: km
  • Country: KH

ហើយ​ចុច​ប៊ូតុង Add នោះយើង​នឹង​បាន​ភាសាខ្មែរ​នៅ​ក្នង​តារាង​រួច​ជា​ស្រេច។ បន្ទាប់​មក​គ្រាន់​តែ​ចុច​លើ​ Khmer ដែល​បាន​បញ្ជូល​នោះយើង​អាច​ផ្លាស់​ប្តូរភាសា​បាន​ហើយ រួច​មក​សូម​បើក​កម្មវិធី Facebook នោះ​យើង​នឹង​ឃើញ​វា​មាន​បកប្រែជា​ភាសាខ្មែរ​លើ​ពាក្យ​មួយ​ចំនួន​ធំ​ដែរ។ វិធី​នេះ​គឺ​ខ្ញុំ​បាន​យក​ពី​លោក Prom Visoth ដែល​បាន​ចែក​រំលែក​វិធី​នេះ​នៅ​ក្នុង​ CAUG

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s