ការសិក្សាថ្មីមួយបានរកឃើញថា ការផឹកស្រាទំពាំងបាយជូរមួយ ឬពីរកែវក្នុងមួយសប្ដាហ៍ពេលមានទម្ងន់នឹងជះឥទ្ធិពលជាអវិជ្ជមាន ដល់កម្រិត IQ របស់កុមារ។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Oxford និង Bristol បានធ្វើការសិក្សាទៅលើកម្រិត IQ របស់កុមារ ៤០០០ នាក់ក៏ដូចជាធ្វើការកត់ត្រាពីចំនួនជាតិស្រវឹងដែលម្ដាយរបស់ ពួកគេទទួលទាននៅពេលមានទម្ងន់ទៀតផង។
ការសិក្សារបស់ពួកគេរកឃើញថា ការញ៉ាំស្រា ១ ទៅ ៦ កែវក្នុងមួយសប្ដាហ៍អំឡុងពេលមានទម្ងន់នឹងធ្វើឲ្យប្រព័ន្ធ IQ នៃខួរក្បាលកុមារចុះខ្សោយ។ ក្រុមអ្នកជំនាញដដែលនិយាយទៀតថា បើទោះជាការប៉ះពាល់មានកម្រិតតិចតួច ប៉ុន្តែការជៀសវាងគ្រឿងស្រវឹងនៅពេលមានទម្ងន់ជារឿងដែលត្រូវតែ ធ្វើ។
លោកវេជ្ជ. Ron Gray មកពីសាកលវិទ្យាល័យ Oxford ដែលដឹកនាំការស្រាវជ្រាវបាននិយាយថា បើទោះការការប៉ះពាល់មានកម្រិតទាប ប៉ុន្តែការធ្លាក់ចុះនេះមានទំនាក់ទំនងនឹងការធ្លាក់ចុះខ្សោយនៃ សុខភាព និងការស្លាប់នៅវ័យក្មេងជាដើម។ វេជ្ជបណ្ឌិតដដែលក៏បានណែនាំឲ្យស្ត្រីមានផ្ទៃពោះទាំងឡាយពុំគួរ សេពគ្រឿងស្រវឹងពេលមានទម្ងន់ឡើយ៕