ការងារ​ស្ត្រេស​ខ្លាំង​ប្រឈម​នឹង​ជំងឺ​បេះដូង​


តាម​ការ​សិក្សា​ថ្មី​មួយ​របស់​ក្រុម​ ស្រាវជ្រាវ​មក​ពី University College London ​បាន​​រក​ឃើញ​ថា ​ការ​ធ្វើ​ការងារ​ដែល​មាន​ភាព​ស្ត្រេស​ខ្លាំង​ ងាយ​នឹង​ប្រឈម​នឹង​ជំងឺ​បេះដូង។ ​បើ​ទោះ​ជា​ការ​រក​ឃើញ​ថ្មី​បង្ហាញ​ លទ្ធផល​បែប​នេះ​ក្ដី​ ​តែ​វា​មិន​គ្រោះថ្នាក់​ខ្លាំង​ដូច​ជា ​ការ​ជក់​បារី ​និង​ការ​មិន​បាន​ហាត់​ប្រាណ​នោះ​ទេ។

ការ​សិក្សា​ ដែល​ចុះ​ក្នុង​ទិនានុប្បវត្តិ​វេជ្ជសាស្ត្រ the Lancet ​នេះ​បាន​​សិក្សា​វាយតម្លៃ​ទៅ​លើ​ ការ​សិក្សា​ដែល​​ធ្លាប់​​ធ្វើ​ពី​មុនៗ​មក​ចំនួន​ ១៣ ​ក្នុង​ទ្វីប​អឺរ៉ុប។ ​ការ​សិក្សា​ទាំងនោះ​ធ្វើ​ឡើង​លើ​មនុស្ស​ប្រមាណ​ ២០ ​ម៉ឺន​នាក់​ ​ហើយ​រក​ឃើញ​ថា ​សម្ពាធ​ការងារ​បង្កើន​​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​រហូត​ដល់​ ២៣​% ។ បើ​និយាយ​ពី​វេជ្ជបណ្ឌិត​ដែល​មិន​មាន​តួនាទី​ក្នុង​ការ​សម្រេច​ចិត្ត​ធំៗ ​មាន​សម្ពាធ​តិច​ជាង​អ្នក​ដែល​ធ្វើ​ក្នុង​ការ​សង្វាក់​ផលិតកម្ម​រោងចក្រ។

​ សាស្ត្រាចារ្យ​ម្នាក់​ដែល​ចូលរួម​ក្នុង​ការ​សិក្សា​នេះ​​គឺ​លោក Mika Kivimaki ​បាន​លើក​ឡើង​ថា ​របក​គំហើញ​ថ្មី​នេះ​ផ្អែក​លើ​ការងារ​តូចៗ​​ដែល​​​ជាប់​គ្នា​រដឹក​ និង​ជា​​មូលហេតុ​នៃ​សម្ពាធ​​​​​បង្ក​​ជំងឺ​គាំង​បេះដូង ​ឬ​ដាច់​សសៃ​ឈាម​បេះដូង។ ​

​​ក្រុម​ អ្នក​ស្រាវជ្រាវ​​ក៏​បាន​និយាយ​ដែរ​ថា ​ការ​កាត់​បន្ថយ​សម្ពាធ​ការងារ​​អាច​ជួយ​ការពារ​ ៣,៤% ​ខណៈ​ការ​ផ្ដាច់​បារី​កាត់​បន្ថយ​បាន​ ៣៦%៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s