ញ៉ាំ​ស្រា​ពេល​មាន​ទម្ងន់​ធ្វើ​ឲ្យ​ទារក​ចុះ​ខ្សោយ​ខួរ​ក្បាល​


ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា ​​ការ​ផឹក​ស្រាទំពាំងបាយជូរ​មួយ​ ឬ​ពីរ​កែវ​ក្នុង​មួយ​សប្ដាហ៍​​ពេល​មាន​ទម្ងន់​នឹង​ជះឥទ្ធិពល​ជា​អវិជ្ជមាន​ ដល់​​កម្រិត​ IQ ​របស់​កុមារ។  ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ​ Oxford និង​ Bristol ​បាន​ធ្វើ​ការ​សិក្សា​ទៅ​លើ​​កម្រិត IQ ​របស់​កុមារ​ ៤០០០ ​នាក់​ក៏​ដូចជា​ធ្វើ​ការ​កត់ត្រា​ពី​ចំនួន​ជាតិ​ស្រវឹង​ដែល​ម្ដាយ​របស់​ ពួកគេ​ទទួល​ទាន​នៅ​ពេល​មាន​ទម្ងន់​ទៀត​ផង។

​ ​ការ​សិក្សា​របស់​ពួកគេ​រក​ឃើញ​ថា ​ការ​ញ៉ាំ​ស្រា​​ ១​ ទៅ ៦ កែវ​ក្នុង​មួយ​សប្ដាហ៍​អំឡុង​ពេល​មាន​ទម្ងន់​នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ IQ ​នៃ​ខួរ​ក្បាល​កុមារ​ចុះ​ខ្សោយ។ ​ ​​​​​ក្រុម​អ្នក​ជំនាញ​ដដែល​និយាយ​ទៀត​ថា ​បើ​ទោះ​ជា​ការ​ប៉ះពាល់​មាន​កម្រិត​តិចតួច​ ប៉ុន្តែ​ការ​ជៀសវាង​គ្រឿង​ស្រវឹង​នៅ​ពេល​មាន​ទម្ងន់​ជា​រឿង​ដែល​ត្រូវ​តែ​ ធ្វើ។ ​

​លោក​វេជ្ជ. Ron Gray ​មក​ពី​សាកលវិទ្យាល័យ Oxford ​ដែល​ដឹកនាំ​ការ​ស្រាវជ្រាវ​បាន​និយាយ​ថា ​បើ​ទោះ​ការ​​ការ​ប៉ះពាល់​មាន​កម្រិត​ទាប​​ ប៉ុន្តែ​ការ​ធ្លាក់​ចុះ​នេះ​​​មាន​ទំនាក់​ទំនង​នឹង​ការ​ធ្លាក់​ចុះ​ខ្សោយ​នៃ ​សុខភាព ​និង​ការ​ស្លាប់​នៅ​វ័យ​ក្មេង​ជា​ដើម។ ​វេជ្ជបណ្ឌិត​ដដែល​ក៏​បាន​ណែនាំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ទាំង​ឡាយ​ពុំ​គួរ​ សេព​គ្រឿង​ស្រវឹង​ពេល​មាន​ទម្ងន់​ឡើយ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s