តើ​អ្នក​ណា​?


if_you_hurt_me,_it-2707តើអ្នក​ណា​ 

៙ពេល​អូន​ឃើញ​បង​ស្រងូត​ស្រងាត់​

អារម្ម​ហាក់​បាត់​ពី​ក្នុង​កាយា​

តើ​អូន​ដឹង​ទេ​ថា​ព្រោះ​នរណា?

ឱយ​បង​សោកា​លែង​អាច​រីករាយ​។

បើ​អូន​បាន​ដឹង​ប្រាប់​ផង​អ្នក​ណា​

ជួយ​ពាំ​វាចា​ពាក្យ​បង​រាប់​រាយ​។

ជូន​ពរ​ស្នេហ​គេ​ថា​បង​ចិត្ត​ធ្លាយ​

ព្យាបាល​មិន​ងាយ​ស្លាប់​បាន​គ្រប់​ពេល​។

ប្រាប់​គេ​ថា​បង​នៅ​តែ​ស្នេហា​

ចាំ​អនុស្សា​មិន​ដែល​ភ្លេច​ទេ

ជំងឺ​អាច​ជា​មាន​តែ​រូប​គេ​

ទើប​អាច​រិះ​រេ​ព្យាបាល​ស្នេហ​ស្លាប់​។

បើ​បង​ធ្វើ​ខុស​ជួយ​អង្វរ​ផង

អាណិត​ស្នេហ​ចង​យូរ​ខែ​មិន​ឆាប់​។

មេត្តា​ចិញ្ចៀន​មិន​ទាន់​ច្រែស​ចាប់​

បង​អាច​ត្រង​ត្រាប់​តាម​គេ​គ្រប់​យ៉ាង។

ប្រសិន​បើ​គេ​មិន​ស្តាប់​ដេញ​ស្ងួន​

កុំ​ខឹង​នឹម​នួន​ព្រោះបង​តែ​ម្យ៉ាង​

ទទួល​ខុស​ត្រូវ​អំពើ​បាន​សាង​

បង​គ្មាន​សំណាង​បា​នប្រពន់​ល្អ​។

តើ​អូន​ឆ្ងល់​ទេ​ហេតុ​អ្វី​រៀម​រ៉ា​

នៅ​តែ​ស្នេហា​មិន​ស្អប់​តប​ត​?

ព្រោះ​ក្តី​ស្រឡាញ់​ជូន​គេ​ស្មោះ​ស​

គេ​មិន​តប​ក៏​មិន​សុំ​គេ​វិញ​។

ស្រឡាញ់​គេ​ហើយ​ត្រាណ​ត្រើយ​ដឹង​ទេ​?

ទោះ​បី​រូប​គេ​ធ្វើ​ឱយ​ទោ​ម្នេញ​

ក៏​នៅ​ស្រឡាញ់​ទាំងទុក្ខ​ពោ​ពេញ​

បើ​ដក​ចិត្ត​ចេញ​មិន​ស្រឡាញ់​ពិត​។

នៅ​ដេក​ឱប​ទុក្ខ​មើល​គេ​ការ​ចោល​

មិន​ហ៊ាន​ដេញ​ដោល​សិទ្ធិត្រឹម​ជា​មិត្រ​

មិន​បាន​ជួយ​អរ​ជួយ​ក្រៀម​ក្រំ​ចិត្ត​

ជូន​ពរ​ជីវិត​ស្នេហ​សាង​​បាន​ស្លាប់​។៚

ដោយ​ តៃ​ សុវណ្ណារុណ​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s