ទឹក​ដូង​ជួយ​អ្វី​ខ្លះ​ដល់​សុខភាព?


ដូង ​​ជា​​ផ្លែ​ឈើ​ធម្មជាតិ ស្រស់​មួយ​ប្រភេទ​ ដែល​មនុស្ស​ទាំង​ពួង​និយម​ចូល​ចិត្ត​។ ក្នុង​ផ្លែ មាន​ទឹក​ដ៏​ផ្អែម​ឆ្ងាញ់​​ដោយ​មិន​ចាំបាច់​ថែម​ស្ករ​នោះ​ឡើយ។ ទឹក​ដូង​ជា​ភេសជ្ជៈ​ស្រស់​ល្បី​ សុសសាយ​នៅ​តាម​បណ្ដា​ប្រទេស​ជា​ច្រើន​ពេញ​ពិភពលោក ជា​ពិសេស​នៅ​តំបន់​ត្រូពិច ឥណ្ឌា អាស៊ី​អាគ្នេយ៍ ​និង​អាហ្វ្រិក​ជា​ដើម។

ហេតុអ្វី ​បាន​ទឹក​ដូង​ទទួល​ការ​ពេញ​និយម​ចូល​ចិត្ត​ខ្លាំង​ម្ល៉េះ? ​នេះ​មក​​ពី​ភេសជ្ជៈ​ធម្មជាតិ​ប្រភេទ​នេះ​ ​មាន​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខភាព​មនុស្ស​យើង ​ដូច​ជា​៖

១. ទឹក​ធម្មជាតិ​សម្បូរ​ដោយ​ថាមពល
ខុស​គ្នា​ស្រឡះ​ពី​ភេសជ្ជៈ​កីឡា​ផ្សេងៗ ដែល​ពោរ​ពេញ​ដោយ​សារធាតុ​ញៀន​សម្បូរ​ដោយ​ជាតិ​ស្ករ និង​សូដ្យូម​ដែល​ដំណើរការ​តាម​បែប​គីមី ទឹក​ដូង​មាន​លក្ខណៈ​សាមញ្ញ​បែប​ធម្មជាតិ​សុទ្ធ​សាធ ដោយ​មាន​ធាតុ​អេឡិចត្រូលីត (ប៉ូតាស្យូម ក្លរីត ម៉ាញ៉េស្យូម កាល់ស្យូម និង​ផូស្វាត) ដែល​រាងកាយ​យើង​ត្រូវ​ការ។ ពេល​យើង​បរិភោគ​ទឹក​ដូង រាង​កាយ​នឹង​ទទួល​បាន​រាល់​សារធាតុ​ប៉ូវ​ធម្មជាតិ​ទាំង​អស់​ពេញ​លេញ​តែ​ ម្ដង។

២. គ្មាន​ជាតិ​ខ្លាញ់ និង​កូលេស្តេរ៉ូល
ដោយសារ​ទឹក​ច្រើន ទឹក​ដូង​គ្មាន​សារធាតុ​ខ្លាញ់ និង​មាន​កាឡូរី​ទាប។ ភេសជ្ជៈ​កីឡា​ផ្សេងៗ មាន​ជាតិ​កូលេស្តេរ៉ូល ១៥-៣០ មីលីក្រាម ក្នុង​មួយ​កំប៉ុង ឬ​ដប​ដែល​សារធាតុ​នេះ​ ​អាច​បង្ក​បញ្ហា​ជំងឺ​ខ្លាញ់​ក្នុង​សរសៃ​ឈាម និង​បេះដូង។ បើ​សិន​ជា​អ្នក​ចង់​​បញ្ចុះ​ជាតិ​កូលេស្តេរ៉ូល​ចេញ​ពី​ក្នុង​ខ្លួន សូម​ពិសា​ទឹកដូង​វិញ។

៣. សារធាតុ​សូដ្យូម​ទាប
ទឹក​ដូង​មាន​សារធាតុ​សូដ្យូម​ទាប ​ដែល​ល្អ​សម្រាប់​សុខភាព។ ទោះ​បី​ជា​រាងកាយ​យើង​ត្រូវ​ការ​សារធាតុ​សូដ្យូម​ឡើង​វិញ បន្ទាប់​ពី​បាត់​បង់​ពេល​ហូរ​ញើស​ក៏​ដោយ ក៏​ការ​ពិសា​ភេសជ្ជៈ​មាន​ជាតិ​សូដ្យូម​ច្រើន (សូដា ឬ​ភេសជ្ជៈ​កីឡា) អាច​ប៉ះ​ពាល់​ដល់​សុខភាព ដូច​ជា​សម្ពាធ​ឈាម​ឡើង​ខ្ពស់។

៤. ថែរក្សា​សុខភាព​ស្បែក និង​សក់
ទឹក​ដូង​អាច​យក​ទៅ​ប្រើ​ប្រាស់ ដើម្បី​កាត់​បន្ថយ​ជាតិ​ប្រេង​លើ​សក់ និង​ជួយ​ឲ្យ​សក់​កាន់​តែ​មាន​សុខភាព​ល្អ។ គេ​អាច​បន្ថែម​ទឹក​ដូង​ទៅ​ក្នុង​សាប៊ូ​កក់​សក់ ក៏​បាន។ ចំពោះ​សុខភាព​ស្បែក​វិញ ទឹក​ដូង​ជួយ​​​ធ្វើ​​ឲ្យ​ស្បែក​មាន​សំណើម និង​គ្មាន​ជាតិ​ពុល​លើ​ស្បែក។ ទឹក​ដូង​ជួយ​ឲ្យ​ឈាម​ស្អាត និង​ជម្រះ​ជាតិ​ពុល​ក្នុង​ឈាម​​ពេល​ចេញ​​ញើស និង​បន្ទោបង់។ កាល​ណា​គ្មាន​ជាតិ​ពុល​ក្នុង​ឈាម ញើស​ដែល​ចេញ​មក​ក៏​មិន​សូវ​ពុល​ដែរ និង​មិន​ប៉ះពាល់​ដល់​សុខភាព​ស្បែក។

៥. សម្រួល​ការ​រំលាយ​អាហារ & សម្រក​ទម្ងន់

ទឹក ​ដូង​ជា​ប្រភព​អាហារ​មាន​ជាតិ​សរសៃ​ច្រើន ដូច្នេះ​វា​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ។ ម្យ៉ាង​ទៀត វា​ក៏​ជួយ​បង្កើន​លំហូរ​ទឹក​នោម សម្រួល​ចលនា​ និង​លាង​ជម្រះ​ជាតិ​ពុល​ក្នុង​ពោះវៀន​ផង​ដែរ។

៦. បន្ថយ​កម្ដៅ​ក្នុង​ខ្លួន
ដោយសារ​ទឹក​ដូង​ជា​ទឹក​ផ្លែ​ឈើ​បែប​ធម្មជាតិ​ត្រជាក់ វា​ជួយ​សម្រួល​មួយ​ផ្នែក​ធំ​ក្នុង​ការ​កាត់​បន្ថយ​កម្ដៅ​ក្នុង​ខ្លួន នៅ​ពេល​ដែល​អ្នក​ជំងឺ​បរិភោគ ពេល​ក្ដៅ​ខ្លួន ឬ​គ្រុន​ក្ដៅ។

អត្ថប្រយោជន៍ ​ទាំង​អំបាល​មាន​ខាង​លើ​នេះ គ្រាន់​តែ​ជា​គំនិត​ខ្លះ​ៗ​សម្រាប់​អ្នក​តែ​ប៉ុណ្ណោះ។ ធម្មតា គុណសម្បត្តិ និង​គុណវិបត្តិ​តែង​តែ​ដើរ​ទន្ទឹម​គ្នា មាន​ន័យ​ថា បរិភោគ​ទឹក​ដូង​ច្រើន​លើស ឬ​ខុស​ក្បូន ក៏​មាន​គុណវិបត្តិ​ចំពោះ​សុខភាព​ដែរ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s