ធាត់​ខ្លាំង​ពេក​​​ធ្វើ​ឲ្យ​សមត្ថភាព​ខួរក្បាល​ចុះ​ខ្សោយ


ធាត់​ខ្លាំង​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​មាឌ​ អ្នក​ធំ​អាក្រក់​មើល​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ក៏​ធ្វើ​ឲ្យ​​សមត្ថភាព​ខួរ​ក្បាល​ចុះ​ខ្សោយ​ផង​ដែរ។ ​​នេះ​​បើ​តាម​ការ​សិក្សា​ថ្មី​មួយ​របស់​អ្នក​ស្រាវជ្រាវ​មក​ពី​ចក្រភព​ អង់គ្លេស។

​​ការ​ស្រាវជ្រាវ​ ថ្មី​ដែល​ចុះ​ផ្សាយ​ក្នុង​​ទិន្ននុប្បវត្តិ​​ Neurology ​​បាន​ធ្វើ​ការ​សិក្សា​ទៅ​លើ​​ក្រុម​មនុស្ស​ជាង​ ៦០០០ ​នាក់​ ក្នុង​រយៈពេល​ជាង​ ១ ទស្សវត្ស។ ​អ្នក​ចូលរួម​ទាំង​អស់​មាន​​អាយុ​​​ចន្លោះ​ពី ៣៥ ​ដល់​ ៥៥​ ឆ្នាំ ​ហើយ​ពួក​គេ​តម្រូវ​ឲ្យ​ធ្វើ​តេស្ត​ខួរក្បាល​ ៣​ ដង​ក្នុង​រយៈពេល​ជាង​ ១០ ឆ្នាំ​នោះ។

ក្រោយ ​ការ​ធ្វើ​តេស្ត​បង្ហាញ​ថា ​អ្នក​ដែល​មាន​ជំងឺ​ធាត់​ និង​​មាន​សុខភាព​មិន​ប្រក្រតី​លើ​រាងកាយ​ដូចជា​​ មាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ និង​កូឡេស្តេរ៉ល​ខ្ពស់​​ ​​ងាយ​នឹង​បាត់​បង់​សមត្ថភាព​ការ​គិត​​​លឿន​ជាង​មនុស្ស​ដែល​មាន​សុខភាព​ ប្រក្រតី។

​បើ​ទោះ​ជា​ការ​សិក្សា​ថ្មី​ បង្ហាញ​លទ្ធផល​បែប​នេះ​ក៏​ក្រុម​អ្នក​ស្រាវជ្រាវ​មិន​ទាន់​អាច​រក​ឃើញ​ពី​ ការ​ពាក់ព័ន្ធ​គ្នា​ជាក់​លាក់​​រវាង​ជំងឺ​ធាត់​ ​​សម្ពាធ​ឈាម ​​កូឡេស្តេរ៉ល​ខ្ពស់​ និង​ការ​ចុះ​ខ្សោយ​​សមត្ថភាព​ការ​គិត​នោះ​ដែរ។ ​

​ អ្នក​ស្រាវជ្រាវ​ដដែល​ក៏​បាន​និយាយ​ដែរ​ថា ​ត្រូវ​មាន​ការ​សិក្សា​បន្ថែម​ទៀត​លើ​កត្តា​ហ្សែន​ ​រយៈពេល​ដែល​​កើត​ជំងឺ​ធាត់ ​រយៈពេល​ដែល​មាន​សម្ពាធ​ឈាម និង​កូឡេស្តេរ៉ល​ខ្ពស់​ ​​ដើម្បី​​កំណត់​ឲ្យ​បាន​ច្បាស់​ពី​កត្តា​ពិត​ប្រាកដ​ដែល​បង្ក​ឲ្យ​សមត្ថភាព ​ខួរ​ក្បាល​ចុះ​ខ្សោយ​បែប​នេះ។ ​ហើយ​ពួកគេ​ក៏​បាន​លើក​ឡើង​ថា ​ការ​សិក្សា​​នេះ​​ធ្វើ​ឡើង​ទៅ​លើ​ក្រុម​មនុស្ស​មួយក្រុម​ប៉ុណ្ណោះ​ ដូច្នេះ​លទ្ធផល​មិន​អាច​​យក​ទៅ​​សន្និដ្ឋាន​​​លើ​មនុស្ស​ទូទៅ​បាន​ឡើយ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s