យល់​ដឹង​ពី​អត្ថប្រយោជន៍ ៧ យ៉ាង​នៃ​ការ៉ុត


ការ៉ុត​គឺ​​ជា​បន្លែ​ដែល​ងាយ​ស្រួល​ដាំ​ ដុះ​ មាន​រស​ជាតិ​ឆ្ងាញ់​ និង​មាន​សារជាតិ​បំប៉ន​​រាង​កាយជា​ច្រើន។នៅក្នុង​ការ៉ុត​មាន​ប្រភព​ជីវជាតិ​ ជា​ច្រើន​ដែល​ល្អ​សម្រាប់​សុខភាព​ដូច​ជា vitamin A, vitamin B1, vitamin B2, vitamin B6, vitamin K, biotin, fiber, potassium និង thiamine។ អ្វី​ដែល​មនុស្ស​គ្រប់​មជ្ឈដ្ឋាន​ដឹង​អំពី​ការ៉ុត​នោះ គឺ​ថា ការ៉ុត​ជួយ​បំប៉ន​សុខភាព​ភ្នែក។ អីចឹង ប្រិយមិត្ត​មាន​ដឹង​ពី​អត្ថប្រយោជន៍​ផ្សេងៗ​នៃ​ការ៉ុត​ទេ? បើ​មិន​ទាន់​ច្បាស់​ទេ សូម​តាម​ដាន​ជា​មួយ Sabay ដូច​ខាង​ក្រោម៖

១. ការពារ​មហារីក

មាន ​ការ​សិក្សា​ស្រាវ​ជ្រាវ​ជា​ច្រើន​បាន​បង្ហាញថា ​​ការ៉ុត​អាច​កាត់​បន្ថយ​កោសិកា​បង្ក​​ជំងឺ​មហា​រីក​ជា​ច្រើន​ ដូចជា​មហារីក​សុដន់ សួត ​និង​ពោះវៀន​ធំ។ ​ការ៉ុ​ត​មាន​សារជាតិ​ម៉្យាង​ឈ្មោះ​ ​falcarinol ដែល​អាច​ជួយ​ការពារឫស និង​មើម​​របស់​វា​ពីមេរោគ​ដែល​បង្ក​ឲ្យ​មាន​ផ្សិត។​ មាន​ការ​ពិសោធន៍​មួយ​ដែលតម្រូវ​ឲ្យ​មាន​សត្វ​កណ្តុរ​ត្រូវ​ស៊ី​ការ៉ុត​ឆៅ​ ដែល​មាន​ផ្ទុក​សារជាតិ​នេះ ហើយ ​១ ​ភាគ ​៣ ​នៃ​កណ្តុរ​ទាំង​នោះ​ មាន​ការ​វិវត្ត​ទប់​ស្កាត់ជំងឺ​មហារិក​ពោះ​វៀន​ធំ ច្រើន​ជាង​កណ្តុរ​ដែល​មិន​បាន​ស៊ីការ៉ុត។

២. ជួយ​ភ្នែក​កាន់តែ​មើល​ឃើញ​ភ្លឺ​ច្បាស់

ភ្នែក ​របស់​មនុស្ស​យើង​ត្រូវ​ការ​វីតាមីន A ដើម្បី​ជា​ជំនួយ​ដល់​ការ​មើល​ឃើញ​ល្អ។​​ បើ​សិន​ជា​ខ្វះ​វា​នោះ ​មនុស្ស​អាច​នឹង​ប្រឈម​មុខ​នឹង​ការ​ងងឹត​ភ្នែក (មើល​មិន​សូវ​ច្បាស់)។ ការ៉ុត​មាន​ផ្ទុក​សារជាតិ​ម៉្យាង​ឈ្មោះbeta-carotene ដែល​អាច​បម្លែងខ្លួន​ទៅជា​វីតាមីន A ហើយ​វា​ប្រែ​ទៅ​ជា​ព៌ណ​ម៉្យាង​នៅក្នុង​កែវ​ភ្នែកងាយ​ស្រួល​មើល​ឃើញ។ លើស​ពី​នេះ​ទៀត beta-carotene ក៏​បាន​ជួយ​ប្រឆាំង​ទៅ​នឹងបញ្ហា​កែវ​ភ្នែក​​ផង​ដែរ ដែល​ក្រោយ​ពេល​ពិ​សោធន៍​គេ​មើល​ឃើញថា អ្នក​ដែល​បាន​ញុំា​សារជាតិ​នេះ​បាន​ច្រើន​មាន​បញ្ហា​កែវ​ភ្នែក​​ទាប​ជាង​ អ្នក​ដែល​​ញុំា​បាន​តិច​រហូត​ដល់ទៅ ៤០​ភាគរយ។

៣. ការពារជំងឺបេះដូង

ការ៉ុត ​ត្រូវ​​គេ​ជឿ​ថា​ ជា​បន្លែ​ដែល​អាច​ជួយ​កាត់​បន្ថយ​​កម្រិតជាតិខ្លាញ់​ក្នុង​រាង​កាយ។ ម៉្យាង​ទៀត​ សារធាតុ Soluble fiber ដែល​មាន​នៅក្នុង​ការ៉ុត​នោះ​ក៏​អាច​ជួ​យធ្វើ​ឲ្យ​កម្រិត​ខ្លាញ់​ក្នុង​ឈាម​ ថយ​ចុះ​ និង​សម្រួល​បញ្ហា​អាស៊ីត​ក្នុង​ទឹក​ប្រម៉ាត់​ផង​ដែរ។

៤. កាត់​បន្ថយ​ជំងឺដាច់​សរសៃ​ឈាម​ខួរ​ក្បាល

យោង ​ទៅ​តាម​ការ​ពិសោធន៍​នៅ​សាកល​វិទ្យាល័យ Harvard បាន​បញ្ជាក់​ឲ្យ​ឃើញ​ថា អ្នក​ដែល​ញុំា​ការ៉ុត​លើស​ពី​៦​ផ្លែ​ក្នុង​១​សប្តាហ៍ អាច​ប្រឈម​មុខ​នឹង​ជំងឺដាច់​សរសៃ​ឈាម​ក្នុងខួរ​ក្បាល​ តិច​ជាង​អ្នក​ដែល​ញុំា​វា​បាន ​១ ​ផ្លែ ​ក្នុង​១​ខែ​ ឬ​តិច​ជាង​នេះ។

៥. ជួយ​ចឹញ្ចឹម​ស្បែក

ការ៉ុត ​ក៏​មាន​តួនាទីក្នុង​ការ​លាង​សម្អាត ​និង​កាត់​បន្ថយ​ជាតិ​ពុល​នៅ​ក្នុង​ខ្លួន​ផង​ដែរ។ ដូច​នេះ ​វា​អាច​ជួយ​សម្រួល​ដល់​ការ​កើត​មុន​។ ការ៉ុត​មាន​វីតា​មីន A  ​និង​​សារជាតិ​ចិញ្ចឹម​ផ្សេងៗ​ទៀត​ដែល​អាច​ជួ​យ​ស្បែក​កុំ​ឲ្យ​ជាំ និង​ស្ងួត។

៦. ពន្យារ​ភាព​ចាស់

សារជាតិ beta-carotene ក្នុង​ការ៉ុត ​ប្រ​ឆាំង​នឹង​កោសិកា​ខូច​ខាត​ និង​ភាព​កខ្វក់​ក្នុង​ឈាម ​និង​ក្នុង​អុកស៊ី​សែន​ផង​ដែរ​នៃ​រាង​កាយ។ វា​ក៏​អាច​ជួយ​ឲ្យ​កោសិកា​​មិន​​ឲ្យ​ឆាប់​ចាស់ងាប់ ​ព្រម​ទាំង​សម្រួល​ដល់​កត្តា​ដទៃ​ទៀត​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​វិវត្ត ​ភាព​ចាស់។

៧. សម្អាត​ធ្មេញ

បន្លែ ​ប្រភេទ​នេះ​ក៏​អាច​ជួយ​លាង​សម្អាត​ធ្មេញ​ និង​មាត់​អ្នក​ បន្ទាប់​ពី​បរិភោគ​ហើយ។ វា​ជា​គ្រឿង​ដុស​ខាត់​ធម្មជាតិ​មួយ​ដែល​ជួ​យ​សម្អាត​ធាតុ​កខ្វក់​លើ​ធ្មេញ​ លោក​អ្នក​។ លើស​ពី​នេះ​ទៀត​ជាតិ​រ៉ែ​នៅក្នុង​ការ៉ុត​ ​អាច​ជួ​យ​សម្លាប់​មេរោគ​ដែល​មាន​នៅ​ក្នុង​មាត់​ដើម្បី​ការពារ​កុំឲ្យ​ពុក​ ធ្មេញ។

ដូច្នេះ អ្នក​គប្បី​ញ៉ាំ​ការ៉ុត​ជា​ប្រចាំ ដើម្បី​សុខភាព​ភ្នែក និង​ស្បែក​របស់​លោកអ្នក៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s