វ៉ាក់សាំង​ជំងឺ​អេដស៍​ មាន​តម្រុយ​ពី​អ្នកស្រាវជ្រាវ​កាណាដា​ហើយ​


ក្រុម​អ្នក​ស្រាវជ្រាវ​កាណាដា បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ​ថា វ៉ាក់សាំង​ការពារ​មេរោគ HIV/AIDS ដែល​កំពុង​​​​​ធ្វើ​ការ​​​ពិសោធន៍​ផ្ទាល់​ជា​មួយ​នឹង​​មនុស្ស នៅ​ប្រទេស​កាណាដា ពុំ​មាន​​ផល​ប្រឆាំង​តប​ជា​អវិជ្ជមាន [ធ្វើ​ឲ្យ​ប៉ះពាល់​​] ណា​មួយ​ទៅ​លើ​​មនុស្ស​ទេ​​រហូត​មក​ទល់​នឹង​ពេល​នេះ។ ក្រុម​អ្នក​ស្រាវជ្រាវ​​ទាំង​នោះ​យល់​ថា នេះ​ជា​សញ្ញា​ល្អ​មួយ​។

វ៉ាក់សាំង ​ឈ្មោះ SAV001-H ត្រូវ​បាន​បង្កើត​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​សកលវិទ្យាល័យ Western Ontario នៅ​កាណាដា និង​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន កូរ៉េ Sumagen Canada ដែល​ជា​ក្រុមហ៊ុន​បង្កើត​វ៉ាក់សាំង​ការពារ​ជំងឺ។

វេជ្ជបណ្ឌិត Chi Yong Kang (ឆ្វេង) អ្នក​វិទ្យាសាស្ត្រ​កាណាដានៅ​សកលវិទ្យាល័យ Western Ontario

SAV001-H គឺ​ជា​វ៉ាក់សាំង HIV តែ​មួយ​គត់ ដែល​កំពុង​បង្កើត​នៅ​ក្នុងប្រទេស​​កាណាដា និង​ជា​វ៉ាក់សាំង​មួយ​ក្នុង​ចំណោម​វ៉ាក់សាំង​ដ៏​តិច​តួច​ក្នុង​ពិភពលោក​ដែល​ ​គេ​កំពុង​ពិសោធន៍ និង​ផលិត​ឡើង។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ។

ក្រុម ​អ្នក​ស្រាវជ្រាវ​សង្ឃឹម​ថា ការ​វិវត្ត​វិជ្ជមាន​នេះ នឹង​បើក​ផ្លូវ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​នៅ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ ការ​ធ្វើ​តេស្ដ​ជំងឺ​នេះ ដែល​នឹង​អាច​ក្លាយ​ទៅ​ជា​វ៉ាក់សាំង​ដាក់​លក់​ដំបូង​គេ​ក្នុង​ពិភពលោក។

មនុស្ស ​ដំបូង​គេ​ដែល​ត្រូវ​បាន​ពិសោធន៍ ដើម្បី​ពិនិត្យ​ទៅ​លើ​សុវត្ថិភាព និង​ប្រតិកម្ម​របស់​វ៉ាក់សាំង​នេះ ត្រូវ​បាន​ធ្វើ​តេស្ដ​កាល​ពី​ខែ​មីនា កន្លង​ទៅ​នេះ នៅ​សហរដ្ឋ​អាមេរិក បន្ទាប់​ពី​ទទួល​បាន​ការ​ឯកភាព​ពី​រដ្ឋបាល​ស្បៀងអាហារ និង​ថ្នាំ​របស់​អាមេរិក។ បុរស​ស្ត្រី​ដែល​មាន​ផ្ទុក​មេរោគ និង​មាន​អាយុ​ពី១៨ ដល់៥០​ឆ្នាំ បាន​ចុះ​ឈ្មោះ​ក្នុង​ការ​ពិសោធន៍​នេះ និង​ត្រូវ​គេ​បែងចែក​ជា​ពីរ​ក្រុម ដើម្បី​សាកល្បង​វ៉ាក់សាំង​នេះ។

ក្រុម ​អ្នក​ស្រាវជ្រាវ​បាន​ប្រកាស​ថា គ្មាន​ប្រតិកម្ម​ជា​អវិជ្ជមាន​ណា​មួយ កើត​មាន​លើ​អ្នក​ជំងឺ​ដែល​បាន​ចាក់​វ៉ាក់សាំង SAV001-H នោះ​ទេ រហូត​មក​ដល់​ពេល​នេះ។ ចំណែក​​ទិន្នន័យ​បណ្ដោះ​អាសន្ន​បង្ហាញ​ថា នៅ​ក្នុង​ខ្លួន​អ្នក​ជំងឺ​មួយ​ចំនួនដែល​ស្ម័គ្រ​ឲ្យ​អ្នក​ស្រាវ​ជ្រាវ​ទាំង​ នោះ​ធ្វើ​ការ​​ពិសោធន៍​ បែ​ជា​មាន​ការ​កើន​ឡើង​នៃ​អង់ទីគ័រ​ការពារ​មេរោគ HIV-1 ប្រភេទ១ទៅ​​វិញ។

ផ្អែក​លើ​លទ្ធផល ​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​មាន​ទំនុក​ចិត្ត​លើ​សុវត្ថិភាព​នៃ​វ៉ាក់សាំង SAV001-H និង​អានុភាព​របស់​វា​ក្នុង​ការ​បង្កើត​ការ​ឆ្លើយតប​ប្រព័ន្ធ​ភាព​សាំ​ក្នុង​ រាងកាយ នៅ​ក្នុង​ការ​ពិសោធន៍​មនុស្ស។ ពួកគេ​ក៏​ត្រៀម​នឹង​ពិសោធន៍​មនុស្ស​ក្នុង​ដំណាក់កាល​បន្ទាប់​ទៀតដែរ។

នៅ​ទូទាំង​ពិភពលោក HIV/AIDS បាន​សម្លាប់​មនុស្ស​ជាង ២៨លាន​នាក់ ហើយ​ជាង៣៤លាន​នាក់​ទៀត កំពុង​ផ្ទុក​មេរោគ​នេះ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s