សណ្ដែក​បណ្ដុះ​កាត់​បន្ថយ​សក់​ជ្រុះ?


សណ្ដែក​បណ្ដុះ​ជា​ប្រភេទ​បន្លែ​ដ៏​សាមញ្ញ​ បំផុត​ដែល​ងាយ​នឹង​បណ្ដុះ និង​ទទួល​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​ក្នុង​ទីផ្សារ​កម្ពុជា ស្ទើរ​តែ​ខ្វះ​បន្លែ​នេះ​មិន​បាន។ អ្វី​ដែល​មិន​នឹក​ស្មាន​នោះ​គឺ​ថា បន្លែ​ដ៏​សាមញ្ញ​មួយ​នេះ មាន​ជីវជាតិ​បំប៉ន និង​គុណប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខភាព​អ្នក​ទទួល​ទាន។ អីចឹង សណ្ដែក​បណ្ដុះ​មាន​សារធាតុ​បំប៉ន​ជួយ​សុខភាព​យ៉ាង​ណា​ខ្លះ?

សណ្ដែក​បណ្ដុះ សម្បូរ​ថាមពល និង​សារធាតុ​ចិញ្ចឹម​ច្រើន​ជាង​សណ្ដែក​ស្ងួត (សណ្ដែក​បាយ) ដល់​ទៅ​ជាង ៨ ដង​ឯណោះ។ សណ្ដែក​បណ្ដុះ​ជា​ប្រភព​នៃ​អាមីណូអាស៊ីត (​សម្រាប់​ប្រូតេអ៊ីន) ធាតុ​រ៉ែ (រ៉ែ​ដែក ស័ង្កសី កាល់ស្យូម ប៉ូតាស្យូម និង​ម៉ាញេស្យូម) វីតាមីន A, B, C, D, E និង K និង​មាន​សរសៃ​ច្រើន​ដែល​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ។

គុណប្រយោជន៍​នៃ​សណ្ដែក​បណ្ដុះ៖

១. ការ​ពារ​សក់​ជ្រុះ

សក់ ​មាន​បញ្ហា ឬ​ជ្រុះ កើត​ឡើង​ដោយ​សារ​ខ្វះ​សារធាតុ​បំប៉ន​មួយ​ចំនួន ជា​ពិសេស​ប្រូតេអ៊ីន វីតាមីន និង​ស័ង្កសី។ សណ្ដែក​បណ្ដុះ​សម្បូរ​សារធាតុ​បំប៉ន​បែប​នេះ ដូច្នេះ វា​ជួយ​ជា​ពិសេស​ដល់​អ្នក​ទទួល​ទាន​ក្នុង​ការ​ការពារ និង​ព្យាបាល​សុខភាព​សក់។

២. ការពារ​កង្វះ​គ្រាប់​ឈាម​ក្រហម

សណ្ដែក ​បណ្ដុះ​សម្បូរ​ជាតិ​ដែក​ដែល​ជួយ​សំយោគ​អេម៉ូក្លូប៊ីន (ប្រូតេអ៊ីន​នៅ​ក្នុង​កោសិកា​ឈាម​ក្រហម)។ វីតាមីន C ខ្ពស់​ក្នុង​សណ្ដែក​នេះ ក៏​ជួយ​ស្រូប​យក​ជាតិ​ដែក​ពី​ពោះ​វៀន ដូច្នេះ​វា​ជួយ​ការពារ ឬ​ព្យាបាល​កង្វះ​ឈាម​ក្រហម​ដែល​បណ្ដាល​មក​ពី​ខ្វះ​ជាតិ​ដែក។

៣. ជួយ​សុខភាព​បេះដូង


បើ ​អ្នក​ទទួល​ទាន​សាច់​ជ្រូក មាន់​ទា និង​ផលិត​ផល​សាច់​ផ្សេងៗ​ប្រចាំ​ថ្ងៃ (លើក​លែង​ត្រី) នោះ​ជាតិ​ខ្លាញ់​ក្នុង​សរសៃ​ឈាម​នឹង​កើន​ឡើង ដែល​នេះ​បង្ក​បញ្ហា​ដល់​សុខភាព​បេះដូង​អ្នក។ ដូច្នេះ ការ​ទទួល​សណ្ដែក​បណ្ដុះ​ជា​ប្រចាំ អាច​ជួយ​បន្ថយ​កម្រិត​ខ្លាញ់​ក្នុង​សរសៃឈាម​អ្នក ដោយសារ​តែ​បរិមាណ​ជាតិ​សរសៃ​នៅ​ក្នុង​សណ្ដែក។ ម្យ៉ាងទៀត វា​ក៏​ជួយ​អ្នក​មិន​ឲ្យ​មាន​ជំងឺ​ទល់​លាមក​ផង​ដែរ។

៤. គ្រប់​គ្រង​ទម្ងន់​ខ្លួន​ឯង

សណ្ដែក ​បណ្ដុះ​អាច​ជួយ​រក្សា ឬ​គ្រប់គ្រង​ទម្ងន់​ខ្លួនអ្នក​ទទួលទាន​បាន ដោយសារ​វា​មាន​បរិមាណ​កាឡូរី​ទាប។ សណ្ដែក​បណ្ដុះ​ឆៅ​មួយ​កូន​ពែង មាន​ថាមពល ៣១ កាឡូរី។ ម្យ៉ាងទៀត អ្នក​ទទួល​ទាន​សណ្ដែក​បណ្ដុះ​មាន​អារម្មណ៍​ឆាប់​ឆ្អែត ជាជាង​ទទួល​ទាន​អាហារ​សាច់​មាន​ខ្លាញ់ ឬ​ជាតិ​ស្ករ​ខ្ពស់​ដែល​ឆ្ងាញ់​ជាប់​មាត់។

សម្គាល់៖ អ្នក​អាច​ទទួល​ទាន​សណ្ដែក​បណ្ដុះ​ឆៅ​ក៏​បាន ស្រុះ​ក៏​បាន ឬ​ចំហុយ​ក៏បាន គ្រប់​ពេល។ ប៉ុន្តែ យល់​ល្អ​អ្នក​គួរ​ទទួល​ទាន​វា​មួយ ឬ​ពីរ​​កូនចាន​តូច​​ជា​រៀង​រាល់​ព្រឹក ដើម្បី​ឲ្យ​សុខភាព​អ្នក​ល្អ ជា​ពិសេស​អ្នក​មាន​បញ្ហា​សក់​ជ្រុះ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s