ហេតុ​អ្វី​ត្រូវ​ញ៉ាំ​ទឹក​ពេល​ព្រឹក​ព្រលឹម?


ទឹក​ ជា​សារធាតុ​​ចាំបាច់​បំផុត​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​ជីវិត​មនុស្ស សត្វ និង​រុក្ខជាតិ។ គ្មាន​ទឹក ភាវរស់​ទាំង​ពួង​នឹង​ស្លាប់​បាត់​បង់​ជីវិត​ជា​មិន​ខាន។ បើ​និយាយ​ពី​ទឹក​ចំពោះ​មនុស្ស​វិញ វា​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ធំធេង​ដល់​សុខភាព ដូចជា​ជួយ​ព្យាបាល​ជំងឺ​ឈឺ​ក្បាល បេះដូង សន្លាក់ តម្រង​នោម ក្អួត​ចង្អោរ ទឹក​នោម​ផ្អែម ជំងឺ​ភ្នែក និង​រដូវ​មិន​ទៀង​ជា​ដើម។ ជា​ពិសេស​ បើ​អ្នក​ទទួល​ទាន​វា​ពេល​ព្រឹក​បន្ទាប់​ពី​ភ្ញាក់​ពី​ដំណេក​តែ​ម្ដង នោះ​សុខភាព​អ្នក​កាន់​តែ​ល្អ​ប្រសើរ​ជា​មិន​ខាន។ សួរ​ថា ហេតុ​អ្វី​អ្នក​ត្រូវ​ញ៉ាំ​ទឹក​ពេល​ព្រឹក បន្ទាប់​ពី​ភ្ញាក់​ដំណេក​អីចឹង?

១. បន្សាប​អាស៊ីត​ក្នុង​ក្រពះ

ថ្វី ​បើ​អ្នក​គេង​ពេល​យប់ (៧-៨ម៉ោង) មិន​មែន​មាន​ន័យ​ថា គ្រឿង​ក្នុង ​ក្នុង​រាងកាយ​អ្នក​មិន​ធ្វើ​ការ​នោះ​ទេ គឺ​ពួកវា​ធ្វើ​ការ​មិន​ចេះ​ឈប់​នោះ​ឡើយ។ ជាក់​ស្ដែង ពេល​អ្នក​គេង ក្រពះ​អ្នក​នៅ​តែ​ដំណើរ​ការ​កិន​អាហារ​ដដែល។ គ្មាន​ជាតិ​ទឹក និង​កិន​អាហារ​រយៈ​ពេល ៧ ទៅ ៨ ម៉ោង ច្បាស់​ណាស់ ក្រពះ​អ្នក​ប្រាកដ​ជា​មាន​ជាតិ​អាស៊ីត​ជា​មិន​ខាន។ ជាតិ​អាស៊ីត​នេះ​យូរៗ​ទៅ ធ្វើ​ឲ្យ​អ្នក​មាន​អាការៈ​ឈឺ​ក្រពះ និង​ក្អួត​ចង្អោរ។ ដូច្នេះ ទទួល​ទាន​ទឹក​បន្ទាប់​ពី​ភ្ញាក់​ពី​ដំណេក ពិត​ជា​ជួយ​បន្សាប​ជាតិ​អាស៊ីត​ក្រពះ​បាន​មែន។

២. រក្សា​សុខភាព​ស្បែក

សុខភាព ​ស្បែក​ល្អ អាស្រ័យ​លើ​សុខភាព​ក្នុង​រាងកាយ​យើង​ល្អ​ប៉ុណ្ណា​ដែរ។ ទទួល​ទាន​ទឹក​ពេក​ព្រឹក ​វា​នឹង​បន្សាប​ជាតិ​ពុល​ទាំង​អស់​ក្នុង​ឈាម។ ដូច្នេះ សុខភាព​ស្បែក​កាន់​ល្អ​ប្រសើរ​មាន​សំណើម​ផង​ដែរ។

៣. បន្ថយ​ទម្ងន់

ទទួល ​ទាន​ទឹក​ពេល​ព្រឹក វា​ជួយ​ជំរុញ​ដល់​ការ​ដុត​រំលាយ​អាហារ​ក្នុង​រាងកាយ។ ម្យ៉ាង​ទៀត បន្ទាប់​ពី​ទទួល​ទាន​ហើយ វា​អាច​កាត់​បន្ថយ​ចំណង់​អាហារ​របស់​អ្នក ដែល​ប្រការ​នេះ អ្នក​អាច​សម្រេច​គោល​បំណង​បន្ថយ​ទម្ងន់​បាន។

៤. ការ​ពារ​ជំងឺ​ផ្សេងៗ

ការ ​កើន​ឡើង​នៃ​ជាតិ​ពុល​ក្នុង​ឈាម ឬ​រាង​កាយ​ដែល​បណ្ដាល​មក​ពី​របប​អាហារ​មាន​ជាតិ​គីមី និង​ដំណក​ដង្ហើម​ជា​មួយ​នឹង​បរិយាកាស​ផ្សេង​ពុល ធ្វើ​ឲ្យ​អ្នក​មិន​ស្រួល​ខ្លួន និង​ឈឺ​ក្បាល។ ដូច្នេះ ញ៉ាំ​ទឹក​បន្ទាប់​ពី​ភ្ញាក់​ពី​ដំណេក​ភ្លាម ដើម្បី​លាង​ជម្រះ​ជាតិ​ពុល​ទាំង​អស់ និង​មាន​អារម្មណ៍​ស្រស់​ថ្លា។ លើស​ពី​នេះ វា​ជួយ​រក្សា​ខ្លាញ់​តាម​សន្លាក់​ឆ្អឹង​ដែល​បង្ការ​អ្នក​មិន​ឲ្យ​មាន​បញ្ហា​ ឈឺ​សន្លាក់ ពេល​មាន​វ័យ​ចាស់​ជរា​បន្តិច។

វិធី​ទទួល​ទាន

១. បន្ទាប់​ពី​ភ្ញាក់​ពី​គេង កុំ​ទាន់​អាល​ដុស​សំអាត​ធ្មេញ គឺ​ត្រូវ​ញ៉ាំ​ទឹក​យ៉ាង​ហោច​ណាស់ ៣ ឬ៤​កែវ (កន្លះ​លីត្រ) សិន។

២. បន្ទាប់​មក ដុស​ធ្មេញ និង​រង់ចាំ​រយៈ​ពេល ៤៥ នាទី​សិន ចាំ​ទទួល​ទាន​អាហារ​ពេល​ព្រឹក។

៣. បន្ទាប់​ពី​ទទួល​ទាន​អាហារ​ពេល​ព្រឹក ថ្ងៃ​ត្រង់ និង​ល្ងាច កុំ​ទាន់​អាល​ទទួល​ទាន​អ្វី​ទាំង​អស់​ក្នុង​រយៈ​ពេល ២ ម៉ោង។

៤. ចំពោះ​មនុស្ស​ចាស់​ជរា ឬ​អ្នក​ជំងឺ​មិន​អាច​ទទួល​ម្ដង ៣ ឬ​៤ កែវ អ្នក​អាច​ទទួល​ទាន​បន្តិច​ម្ដងៗ រហូត​ដល់​បាន ៤ កែវ​ក្នុង​មួយ​ថ្ងៃ។

ប្រសិទ្ធភាព​ព្យាបាល​ជំងឺ​ផ្សេងៗ៖

១. លើស​ឈាម (សម្ពាធ​ឈាម​ខ្ពស់) ក្នុង​រយៈ​ពេល ៣០ ថ្ងៃ

២. រលាក​ក្រពះ​ក្នុង​រយៈ​ពេល ១០ ថ្ងៃ

៣. ទឹក​នោម​ផ្អែម ក្នុង​រយៈ​ពេល ៣០ ថ្ងៃ

៤. រោគ​ទល់​លាមក​ក្នុង​រយៈ​ពេល ១០ ថ្ងៃ

៥. របេង​ក្នុង​រយៈពេល ៩០ ថ្ងៃ

ទឹក​រ៉ែ​គំរូ

ចំណាំ៖ ទឹក​គួរ​បរិភោគ អាច​ទឹក​បរិសុទ្ធ ទឹក​ក្ដៅ​អ៊ុនៗ ប៉ុន្តែ​បើ​មាន​ជាតិ​រ៉ែ​ខ្ពស់ កាន់​តែ​ប្រសើរ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s