អាហារ៥មុខ​បំប៉ន​សុខភាព​ស្បែក​មុខ


សុខភាព​ស្បែក ពិត​ជា​សំខាន់​ណាស់​ចំពោះ​សុភាព​បុរស និង​នារី ជា​ពិសេស សុខភាព​ស្បែក​ផ្ទៃ​មុខ តែ ​ម្ដង។ មុខ​ឡើង​មុន ខ្មៅមាន​ស្នាមគ្រើម អ្នក​ប្រាកដ​ជា​មិន​ចង់​ទៅ​ណា​មក​ណា​នោះ​ឡើយ ព្រោះ​អ្នក​មាន​អារម្មណ៍​ខ្មាស​គេ។ ដូច្នេះ ថ្ងៃ​នេះ Sabay សូម​បង្ហាញ​វិធី​ងាយៗ ៥ យ៉ាង ដែល​  អ្នក​អាច​ធ្វើ​បាន​នៅ​ផ្ទះ ដើម្បី​បំប៉ន​សុខភាព​ស្បែក​ផ្ទៃ​មុខ​អ្នក​ឲ្យ​តឹង​រលោង​ស្អាត៖

១. ទឹក​ក្រូច​ឆ្មារ

ទឹក ​ក្រូច​ឆ្មារ​ជា​ឱសថ​ដ៏​សាមញ្ញ​បំផុត ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​អ្នក​ភ្លឺ​រលោង​គ្មាន​ខ្លាញ់​​ជាប់​ស្បែក​មុខ។ វា​អាច​បង្រួម​​ ​រន្ធ​ញើស​ធំៗ​លើ​ផ្ទៃ​មុខ​អ្នក (ធ្វើ​ឲ្យ​តឹង​ស្អាត)។ វិធី​ងាយៗ ដោយ​គ្រាន់​តែ​អ្នក​យក​ទឹក​ក្រូច​ឆ្មារ​មក​លុប​លាង​ផ្ទៃ​មុខ​អ្នក​ប៉ុណ្ណោះ ហើយ​ត្រូវ​លាង​ជម្រះ​វិញ​ក្នុង​រយៈ​ពេល ២ ឬ ៣ នាទី។

២. ស៊ុត

សារធាតុ ​ស​នៃ​ស៊ុត ជួយ​ផ្ដល់​សំណើម និង​ធ្វើ​ឲ្យ​ផ្ទៃ​មុខ​តឹង​ណែន។ អ្នក​គ្រាន់​តែ​យក​សារធាតុ​ស​នោះ​មក​លាប​ត្រដុស​ថ្នមៗ​លើ​ផ្ទៃ​មុខ និង​ទុក​រយៈពេល ២ ឬ​៣ នាទី ចាំ​លុប​លាង​មុខ​សម្អាត។

៣. ទឹក​ឃ្មុំ


អ្នក ​អាច​ប្រើប្រាស់​ទឹក​ឃ្មុំ​​រាល់​ថ្ងៃ​មក​សម្អាត​ផ្ទៃ​មុខ​អ្នក។ ទឹក​ឃ្មុំ​ ផ្ដល់​សំណើម​ស្បែក​ផ្ទៃ​មុខ​ទន់​រលោង និង​ជួយ​កម្ចាត់​មេរោគ​ផ្សេងៗ​លើ​ផ្ទៃ​មុខ ឆ្លង​តាម​ដៃ និង​ធូលី។ អ្នក​គ្រាន់​តែ​យក​ទឹក​​ឃ្មុំ​មក​លាប​ថ្នម​លើ​ផ្ទៃ​មុខ និង​ទុក​ចោល​រយៈ​ពេល ៥ នាទី រួច​ចាំ​លុប​លាង​សម្អាត។ កាន់​តែ​ប្រសើរ បើ​សិន​អ្នក​លាយ​ទឹក​ឃ្មុំ​នឹង​ទឹក​ក្រូច​ឆ្មារ​បន្តិច។

៤. ស្ត្រូបឺរី

ផ្លែ ​ឈើ​ប្រភេទ​នេះ មាន​ប្រសិទ្ធភាព​ក្នុង​ការ​សម្អាត​ជាតិ​ខ្លាញ់ និង​ធូលី​លើ​ផ្ទៃ​មុខ ដូច​ជា​ម៉ាស់​អីចឹង។ ស្ត្រូបឺរី មាន​វីតាមីន C ដែល​ការពារ​មេរោគ​ផ្សេងៗ។ វិធី​ងាយៗ ដោយ​អ្នក​គ្រាន់​តែ​បុក​ស្ត្រូបឺរី​ល្អិត រួច​ដាក់​លើ​ម៉ាស់​បិទ​មុខ និង​យក​មក​គ្រប​លើ​ផ្ទៃ​មុខ​ទុក​រយៈ​ពេល ៥ នាទី ជា​ការ​ស្រេច។

៥. ចេក

ចេក ​ផ្ដល់​សំណើម​យ៉ាង​ច្រើន​ដល់​ស្បែក និង​ធ្វើ​ឲ្យ​ស្បែក​ស្រស់​ថ្លា​ឡើង​វិញ។ អ្នក​គ្រាន់​តែ​កិន​ចេក​លាយ​ជា​មួយ​នឹង​ទឹក​ឃ្មុំ​បន្តិច ហើយ​យក​មក​លាប​ថ្នមៗ​លើ​ផ្ទៃ​មុខ។ ទុក​ចោល​រយៈ​ពេល ១០ នាទី ទើប​លាង​សម្អាត​វិញ។
ការ​អនុវត្ត​វិធី​ទាំង​អម្បាលម៉ាន​ខាង​លើ គឺ​អាស្រ័យ​ថា​តើ​អ្នក​មាន​ពេល​វេលា​ច្រើន​ប៉ុណ្ណា។ អ្នក​អាច​អនុវត្ត​ប្រចាំ​ថ្ងៃ ឬ ៤ ឬ ៥ ថ្ងៃ​ក្នុង​សប្ដាហ៍​ក៏​បាន៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s