អាហារ​ជួយ​កម្ចាត់​ជំងឺ​ផ្ដាសាយ


ថ្មីៗ​នេះ អាកាស​ធាតុ​គ្រប់​ទីកន្លែង​ប្រែប្រួល​មិន​ទៀងទាត់ មួយ​ថ្ងៃ​ក្ដៅ​ហួត​ហែង​ស្ទើរ​បែក​ក្បាល មួយ​ថ្ងៃ​ទៀត​ភ្លៀង​ត្រជាក់​រលឹម​គ្មាន​ដាច់​គ្រាប់ ដែល​នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​មិន​អាច​ទ្រាំទ្រ​បាន​ រហូត​ដល់​ធ្លាក់​ខ្លួន​មាន​ជំងឺ ជា​ពិសេស​ជំងឺ​ឈឺ​ក្បាល និង​ជំងឺ​ផ្ដាសាយ​តែ​ម្ដង។ ច្បាស់​ណាស់ សុខភាព​ អ្នក​នា​រដូវ​វស្សា​នេះ ប្រឈម​នឹង​ការ​កើត​ជំងឺ​ផ្ដាសាយ​ខ្ពស់។ ផ្ដាសាយ​ធ្វើ​ឲ្យ​អ្នក​ឈឺ​ក្បាល បំពង់​ក ហៀរ​សំបោរ ជា​ពិសេស​រំខាន​ដល់​អ្នក​រក​តែ​បំពេញ​ការងារ​ផ្សេងៗ និង​សិក្សា​មិន​បាន។

ហេតុនេះ ​ហើយ Sabay សូម​រួម​ចំណែក​បន្តិចបន្តួច​ក្នុង​ការ​ថែរក្សា​សុខភាព​មិត្តៗ​អ្នក​អាន​ ទាំងអស់ ដោយ​ចែក​រំលែក​នូវ​ប្រភេទ​អាហារ​មួយ​ចំនួន​​កម្ចាត់​ជំងឺ​ផ្ដាសាយ ជាជាង​ប្រើ​ថ្នាំ​ពេទ្យ បើ​សិន​មិន​ចាំបាច់។

១. ស៊ុប​មាន់

នៅ ​ពេល​អ្នក​មាន​ជំងឺ​ផ្ដាសាយ នោះ​ច្រមុះ បំពង់​ក និង​ទ្រូង​អ្នក​ប្រាកដ​ជា​មាន​ស្លេស្ម​ជា​មិន​ខាន។ ស៊ុប​មាន់​មាន​លក្ខណៈ​ពិសេស​ក្នុង​ការ​រំលាយ​ជាតិ​ស្លេស្ម​ទាំង​អស់​នោះ។ បើ​សិន​អ្នក​បន្ថែម​បន្លែ​ខ្លះៗ​ទៅ​ក្នុង​ស៊ុប​ទៀត នោះ​ស៊ុប​នឹង​កាន់​តែ​មាន​ជីវជាតិ​បំប៉ន។ ហ៊ុត ឬ​ទទួល​ទាន​ក្ដៅ ធ្វើ​ឲ្យ​អ្នក​មាន​កម្លាំង ព្រម​ទាំង​បាត់​ផ្ដាសាយ​បន្តិច​ម្ដងៗ។

២. ខ្ញី

ខ្ញី ​កាន់​តែ​ចាស់ កាន់​តែ​​ហឹរ​ខ្លាំង និង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កម្ចាត់​មេរោគ​ផ្ដាសាយ​ផង​ដែរ។ អ្នក​អាច​ចិត​ខ្ញី​ជា​ចំណិតៗ ឆុង​ជា​មួយ​ទឹក​ក្ដៅ (ទឹក​ខ្ញី) រួច​ទទួល​ទាន ដើម្បី​ឲ្យ​បែក​ញើស និង​ស្វាង​ផ្ដាសាយ។ វិធី​មួយ​ទៀត គឺ​ចិត​ខ្ញី​លាយ​ទឹក​ក្ដៅ​អ៊ុនៗ សម្រាប់​ងូត។ វិធី​ក៏​មាន​ប្រសិទ្ធភាព​ដែរ។

៣. តែ​បៃតង

តែ ​ក្ដៅ​អ៊ុនៗ ឬ​តែ​បៃតង​ជា​ភេសជ្ជៈ​ដែល​ពេញ​និយម​ទទួល​ទាន ដោយសារ​តែ​រសជាតិ​ឆ្ងាញ់​ពិសា និង​ជួយ​ទ្រទ្រង់​សុខភាព។ ពពួក​តែ ជា​ពិសេស​តែ​បៃតង​មាន​សារធាតុ​ប្រឆាំង​នឹង​ជាតិ​ពុល​ដែល​ជួយ​ការពារ​រាងកាយ​ ប្រឆាំង​នឹង​ជំងឺ​ផ្ដាសាយ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ទទួល​ទាន​ស៊ុប​មាន់​មួយ​ចាន​ហើយ ដាក់​បៃតង​ពី​ក្រោយ​បន្ថែម​ទៀត ធានា​ថា ផ្ដាសាយ​អ្នក​នឹង​ឆាប់​ជា​សះស្បើយ​ជា​មិន​ខាន។

៤. ទឹក​ឃ្មុំ​ធម្មជាតិ

ទឹក ​ឃ្មុំ​ធម្មជាតិ​ជួយ​បំបាត់​អាការៈ​ក្អក ឈឺ​បំពង់​ក ពេល​ផ្ដាសាយ។ ម្យ៉ាង​ទៀត វា​ជួយ​អ្នក​គេង​ស្រួល មិន​តឹង​ច្រមុះ​បំពង់​ក។ គេង​គ្រប់​គ្រាន់ ឆាប់​ជា​ផ្ដាសាយ!
ចំណាំ៖ កុំ​ឲ្យ​ក្មេង​អាយុ​ក្រោម ១ ឆ្នាំ ញ៉ាំ​ទឹក​ឃ្មុំ ព្រោះ​អាច​ពុល​ស្លាប់ (ករណី​កម្រ តែ​អាច)។

៥. បន្លែ​ផ្លែ​ឈើ​មាន​វីតាមីន C ច្រើន

វីតាមីន C ជួយ​ផ្ដល់​ថាមពល​ដល់​រាងកាយ​អ្នក និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រសាទ​អ្នក​ភ្លឺ​ស្វាង មាន​អារម្មណ៍​ថា​មាន​កម្លាំង​ក្នុង​ខ្លួន។ ដោយហេតុ​នេះ​ហើយ ទើប​វីតាមីន C មាន​ប្រសិទ្ធភាព​កម្ចាត់​មេរោគ​ផ្ដាសាយ​បាន។ ដូច្នេះ ទទួល​ទាន​បន្លែ​ផ្លែឈើ​មាន​វីតាមីន C ច្រើន ពេល​មាន​ជំងឺ​ផ្ដាសាយ ក្នុង​នោះ​មាន​ដូច​ជា ផ្កា​ខាត់ណា​ខៀវ ប៉េងប៉ោះ ក្រូច និង​ strawberry ​ជា​ដើម។

៦. ម្ទេស

ម្ទេស ​មាន​ជាតិ​ហឹរ​ខ្លាំង​ដែល​មាន​ប្រសិទ្ធភាព​កម្ចាត់​ស្លេស្ម​ក្នុង​បំពង់​ក​ ច្រមុះ។ ហាន់ ហើយ​បន្ថែម​ទៅ​ក្នុង​អាហារ​ពេល​ចម្អិន​បន្តិច រួច​ទទួល​ទាន​ដើម្បី​កម្ចាត់​ស្លេស្ម។ ក្រៅ​ពី​នេះ ម្ទេស​ហា​វ៉ៃ​ក្រហម​ក៏​មាន​ប្រសិទ្ធភាព​ផង​ដែរ ដោយសារ​វា​មាន​វីតាមីន C យ៉ាង​ច្រើន។
ប៉ុន្តែ បើ​សិន​អ្នក​មាន​បញ្ហា​ឈឺ​បំពង់​ក ចូរ​កុំ​ទទួល​ទាន​ម្ទេស​ច្រើន ព្រោះ​នឹង​ធ្វើ​ឲ្យ​ឈឺ​បំពង់​ក​ទៅ​វិញ។

៧. ខ្ទឹម​ស

ខ្ទឹម ​ស​មាន​សមាសធាតុ​ម្យ៉ាង​ឈ្មោះ allicin ដែល​ពូកែ​ខាង​កម្ចាត់​បាក់តេរី និង​ការពារ​កោសិកា​មហារីក​ផង​ដែរ។ លើស​ពី​នេះ វា​ជួយ​បង្កើត​ភាព​ស៊ាំ​ក្នុង​ខ្លួន​ទប់ទល់​នឹង​មេរោគ​ផ្ដាសាយ។

ទាំងអស់ ​ខាង​លើ​នេះ គ្រាន់​តែ​ជា​គតិ​ចែក​រំលែក​ការ​ព្យាបាល​តាម​បែប​ធម្មជាតិ​តែ​ប៉ុណ្ណោះ។ ទោះ​យ៉ាង​ណា​ អ្នក​គប្បី​ពិគ្រោះ​ជំងឺ​ជា​មួយ​ពេទ្យ​ឯកទេស។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s