អាហារ​ល្អ​ និង​អាក្រក់​បំផុត​សម្រាប់​អ្នក​ជំងឺ​ទឹកនោម​ផ្អែម


ទឹក​នោម​ផ្អែម​ ជា​ប្រភេទ​ជំងឺ​ដែល​កើត​ឡើង​ដោយ​សារ​តែ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់។ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ បើ​មិន​ដូច្នោះ​ទេ ពួកគេ​អាច​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ដល់​ជីវិត ជា​ពិសេស​របប​អាហារ និង​ការ​ការពារ​មិន​ឲ្យ​មុត​ដៃ​ជើង។

ដោយ ​កត្តា​របប​អាហារ​សំខាន់​បំផុត​សម្រាប់​អ្នក​ជំងឺ​ទឹក​ផ្អែម ដូច្នេះ Sabay បង្ហាញ​ពី​របរ​អាហារ​ដែល​ល្អ​បំផុត និង​អាក្រក់​បំផុត​សម្រាប់​សុខភាព​អ្នក​ជំងឺ ក្នុង​នោះ​មាន របប​សាច់ (ប្រូតេអ៊ីន) បន្លែ ផ្លែឈើ ​ជាតិ​ផ្អែម-ខ្លាញ់-ប្រេង និង​ភេសជ្ជៈ​​ជា​ដើម។

១. អាហារ​សាច់


អាហារ ​សាច់ជា​ប្រភេទ​អាហារ​ដែល​សម្បូរ​ប្រូតេអ៊ីន។ អាហារ​ប្រភេទ​នេះ​រួម​មាន៖ សាច់​ជ្រូក គោ មាន់​ទា ត្រី និង​អាហារ​សមុទ្រ។ អាហារ​ក្រុម​ប្រូតេអ៊ីន ក៏​មាន​សណ្ដែក ឈីស ស៊ុត គ្រាប់​ធញ្ញជាតិ និង តៅហ៊ូ ផង​ដែរ។

២. បន្លែ


បន្លែ ​មាន​សារធាតុ​កាបូហៃដ្រេត វីតាមីន និង​រ៉ែ​ជាច្រើន។​ បន្លែ​ជា​ច្រើន​ប្រភេទ មាន​ជាតិ​សរសៃ ហើយ ជា​ទូទៅ មាន​កម្រិត​ជាតិ​ខ្លាញ់ និង​សូដ្យូម​ទាប។ បន្លែ​ក្នុង​ផ្នែក​នេះ មិន​រាប់​បញ្ចូល​ដំឡូង និង​ពោត​ឡើយ ដោយ​សារ​ពពួក​បន្លែ​នេះ ត្រូវ​គេ​ចាត់​ទុក​ជា​ពពួក​ម្សៅ។

៣. ផ្លែឈើ


ផ្លែឈើ ​មាន​សារធាតុ​កាបូហៃដ្រេត វីតាមីន រ៉ែ និង​ជាតិ​សរសៃ​ច្រើន។​ ផ្លែឈើ មាន​កម្រិត​ជាតិ​ខ្លាញ់​ទាប លើក​លែង​តែ​ផ្លែ​ប៊ើរ និង​សូដ្យូម​ទាប។

៤. ផលិតផល​ទឹក​ដោះ​គោ


ក្រុម ​អាហារ​ប្រភេទ​នេះ រួម​មាន ទឹក​ដោះគោសុទ្ធ និង ផលិត​ផល​ផលិត​ពី​ទឹកដោះ​គោ ដូច​ជា ទឹកដោះគោ​ជូរ និង ក្រែម​ជូរ។ ទឹក​ដោះ​គោ មាន​បរិមាណ​ប្រូតេអ៊ីន និង ធាតុ​រ៉ែ​ច្រើន ជា​ពិសេស​កាល់ស្យូម។

៥. អាហារ​មាន​ជាតិ​ស្ករ-ខ្លាញ់ និង​ប្រេង


អាហារ ​ដែល​មាន​ជាតិខ្លាញ់ ប្រេង និង​ជាតិ​ផ្អែម ជាទូទៅ​មាន​បរិមាណ​ថាមពល (កាឡូរី) ខ្ពស់ ប៉ុន្តែ មាន​ជីវជាតិ​បំប៉ន​ទាប។ អាហារ​សម្រន់ មាន​ជាតិ​ខ្លាញ់ ប្រេង និង​ស្ករ​ច្រើន។ ទទួល​ទាន​អាហារ​ប្រភេទ​នេះ​ច្រើន ធ្វើ​ឲ្យ​អ្នក​ឡើង​ទម្ងន់ និង​ពិបាក​ក្នុង​ការ​គ្រប់គ្រងស្ថានភាព​ជំងឺ​ទឹក​នោម​ផ្អែម។ នេះ​មិន​មែន​មាន​ន័យ​ថា អ្នក​ត្រូវ​ចៀសវាង​អាហារ​ខ្លាញ់ ប្រេង និង​ផ្អែម​នោះ​ឡើយ ប៉ុន្តែ​អ្នក​ត្រូវ​ជ្រើសរើស​ប្រកប​ដោយ​ភាព​វៃ​ឆ្លាត។

៦. ភេសជ្ជៈ


ភេសជ្ជៈ ​ភាគ​ច្រើន មាន​សារធាតុ​កាបូហៃឌ្រីដ​ច្រើន ខណៈ​ដែល​សារធាតុ​បំប៉ន​មាន​តិច​តួច​ប៉ុណ្ណោះ។ ចំណុច​នេះ ធ្វើ​ឲ្យ​អ្នក​ទទួល​ទាន​ឡើង​ទម្ងន់។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s