អាហារ​អ្វី​ខ្លះ​បំប៉ន​ភ្នែក?


កែវ​ភ្នែក​ជា​វត្ថុ​មាន​តម្លៃ​សំខាន់​ បំផុត ប្រៀប​ដូច​នឹង​ជីវិត​អីចឹង។ ភ្នែក​ខ្សោយ បណ្ដាល​មក​ពី​កត្តា​ផ្សេងៗ​ជា​ច្រើន ដូច​ជា​ដំណេក​មិន​គ្រប់​គ្រាន់ របប​អាហារ​ខ្វះ​ជីវជាតិ​បំប៉ន ការ​អង្គុយ​មុខ​កុំព្យូទ័រ​យូរ​ពេក-ល-។ បើ​និយាយ​ពី​ការ​បំប៉ន​ភ្នែក​ឲ្យ​មើល​ឃើញ​ល្អ​វិញ ប្រិយមិត្ត​ភាគ​ច្រើន​ប្រាកដ​ជា​គិត​ថា ញ៉ាំ​ការ៉ុត​ឲ្យ​បាន​ច្រើន (ឆៅ ឬ​ទឹក​ការ៉ុត) ជា​ការ​ប្រសើរ ព្រោះ​វា​សម្បូរ​វីតាមីន A ដែល​ប៉ូវ​សុខភាព​ភ្នែក។

ការ ​ពិត​ទៅ មិន​មាន​តែ​ការ៉ុត​មួយ​មុខ​នោះ​ទេ ដែល​ជួយ​រក្សា​ភ្នែក ពោល​គឺ​មាន​អាហារ​ផ្សេងៗ​ទៀត។ អាស្រ័យ​ហេតុ​នេះ Sabay សូម​ចែក​រំលែក​ការ​ថែរក្សា ឬ​បំប៉ន​ភ្នែក​របស់​ប្រិយមិត្ត​ទាក់​ទង​នឹង​របប​អាហារ​បន្តិច។ ចង់​ដឹង​ថា អាហារ​ណា​ខ្លះ​ជួយ​បំប៉ន​ភ្នែក សូម​តាម​ដាន​ខាង​ក្រោម​នេះ៖

ភ្នែក ​ត្រូវ​ការ​សារធាតុ​បំប៉ន​ជា​ប្រចាំ​ដូច​ជា វីតាមីន A, C និង E, និង​សារធាតុ Zeaxanthin & Lutein ដែល​មាន​នៅ​ក្នុង​បន្លែ​ស្លឹក​បៃតង​ដែល​ទាំង​នេះ​ជួយ​ទប់​ស្កាត់​សារធាតុ​​ ពុល​ក្នុង​ឈាម​ប៉ះ​ពាល់​ដល់​ភ្នែក និង​ជា​អង់ទីករ​ថែរក្សា​ការពារ​ភ្នែក​ទៀត​ផង។

វីតាមីន A៖ មាន​ច្រើន​នៅ​ក្នុង​ការ៉ុត ប៉េងប៉ោះ ​ល្ហុង​ទុំ និង​ថ្លើម​ជ្រូក។

វីតាមីន C៖ មាន​ច្រើន​នៅ​ក្នុង​ផ្លែ​ក្រូច ស្ត្រូប៊ើរី ម្ទេស​ផ្លោក ឬ​ម្ទេស​ហា​វ៉ៃ និង​ផ្កា​ខាត់​ណា​បៃតង។

វីតាមីន E៖ មាន​ច្រើន​នៅ​ក្នុង​ប្រេង​បន្លែ និង​គ្រាប់​ធញ្ញជាតិ។

សារធាតុ Zeaxanthin & Lutein៖ មាន​ច្រើន​នៅ​ក្នុង​ពពួក​បន្លែ​ស្លឹក​បៃតង ផ្លែ​ស្វាយ ផ្លែ​គីវី ត្រសក់​ស្រូវ សណ្ដែក​បារាំង ផ្កា​ខាត់​ណា​បៃតង ពោត ទំពាំង​បាយ​ជូរ​ក្រហម និង​ក្រូច។

ចំពោះ​ថ្លើម​ជ្រូក គឺ​មាន​សម្បូរ​វីតាមីន A ប្រហាក់​ប្រហែល​នឹង​ការ៉ុត​ដែរ។ អ្នក​អាច​ទទួល​ទាន​លាយ​បាយ ដោយ​ស្ងោរ​រំងាស់​បន្តិច ឬ អាំង​ថ្លើម​ជ្រូក​ក៏​បាន។

សរុប​មក របប​អាហារ​ត្រឹម​ត្រូវ គ្រាន់​តែ​ជា​កត្តា​មួយ​ផ្នែក​ប៉ុណ្ណោះ ដើម្បី​បំប៉ន​ភ្នែក​អ្នក។ អ្វី​ដែល​សំខាន់​ទៀត គឺ​អ្នក​ត្រូវ​ចៀសវាង​ទម្លាប់​ណា​ដែល​មិន​ល្អ​ចំពោះ​សុខភាព​ភ្នែក​អ្នក។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s