Google និយាយ​ថា FB កំពុង​តែ​ដើរ​ផ្លូវ​ខុស


នាយក​​ប្រតិបត្តិ Google Larry Page បាន​ឌឺដង​ទៅ​កាន់ Facebook ថា​ Facebook កំពុង​តែ​ធ្វើ​កិច្ចការ​ដ៏​អាក្រក់​មួយ​ទៅ​លើ​ផលិត​ផល​​របស់​ខ្លួន ។ យោង​តាម​ការ​អះ​អាង​របស់​លោក​ក្នុង​ឱកាស​ប្រកាសបើក​សម្ពោធ​​ទី​ស្នាក់​ការ​ កណ្ដាល​ Google នៅ​ប្រទេស​អង់គ្លេស ទី​ក្រុង​ឡុងដុង។ Google ក៏​មាន​បណ្ដាញ​ទំនាក់​ទំនង​សង្គម​មួយ​ដែរ តើ​នេះ​អាច​ជា​សំដី​វាយ​ប្រហារ​ទៅ​លើ Facebook ដែរឬ​ទេ?

ក្នុង​បទ​សម្ភាស​ពី​ទស្សនា​វដ្ដី Wired សំនួរ​មួយ​បាន​ចោទ​សួរ​​ទៅ​លោក​ Larry Page ក្នុង​ន័យ​មួយ​សំដៅ​​ថា តើ Facebook ជា​គូ​ប្រកួត​ប្រជែង​បណ្ដាញ​ទំនាក់​ទំនង​សង្គម​របស់​ Google ដែរ​ឬ​ទេ? “មិន​មែន​អ្វី​ដែល​ខ្ញុំ​គិត​នោះទេ។ ពួក​យើង​ដឹង​​ពី​របៀប​អ្នក​ប្រើប្រាស់​ចែក​រំលែក​ព័ត៌មាន និង​វិធី​បង្ហាញ​អារម្មណ៍​ផ្សេង​ៗ​​យ៉ាង​ច្បាស់”។ យោង​តាម​សម្ដី​លោក Larry Page។

បើ​និយាយ​ទៅ​ Facebook ជា​ក្រុម​ហ៊ុន​ដ៏​ល្បី​ល្បាញ​មួយ​ក្នុង​ពិភព​​អ៊ីធឺណិត។ ប៉ុន្តែ​ពួកគេ​កំពុង​តែ​ធ្វើ​កិច្ចការ​​មួយ​​ដែល​អាច​ជះ​ឥទ្ធិពល​ដ៏​អាក្រក់ ​ទៅ​ក្រុម​ហ៊ុន​របស់​ខ្លួន។ លោក​ Larry Page បាន​បញ្ជាក់​បន្ថែម។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក Larry Page សប្បាយ​ចិត្ត​នឹង​អ្វី​ដែល​ Google+ កំពុង​តែ​ដំណើរ​ការ។

លោក​នាយក​ប្រតិបត្តិ Google រូប​នេះ​បាន​ពោល​បន្ថែម​ថា “ដើម្បី​ជោគជ័យ តើ​យើង​ចាំ​បាច់​ផ្តួល​ក្រុម​ហ៊ុន​ផ្សេងៗ​ដែរ​ឬ​ទេ? ចម្លើយ​គឺ​ឆ្លើយ​ថាទេ ! យើង​កំពុង​តែ​ធ្វើ​កិច្ចការ​មួយ​ដែល​ខុស​ពី​គេ “។ ខ្ញុំ​គិត​ថា​អាច​នឹង​ហួស​ហេតុ​បន្តិច​ប្រសិន​បើ​យើង​និយាយ​ថា ពិភព​អនឡាញ​​ដ៏ ​ធំ​នេះ គឺ​មាន​សម្រាប់​​តែ​ក្រុមហ៊ុន​មួយ​នោះ។

យោង​ តាម​ប្រភព​​មួយ​នេះ លោក​ Larry Page មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​លោក​​ហ៊ាន​ពោល​ពាក្យ​ថា Facebook កំពុង​តែ​ផ្លូវ​ខុស​នោះ​ទេ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s