ទូរស័ព្ទ​ទំនើប​ Firefox ត្រូវ​បាន​បញ្ចេញ​ជា​​លើក​ដំបូង​ដោយ Mozilla


Mozilla បាន​បញ្ចេញ​នូវ​ទូរស័ព្ទ​ទំនើប​ Firefox ជា​លើក​ដំបូង​​របស់​ខ្លួន​​នៅ​ក្នុង​សប្ដាហ៍​នេះ ​ដែល​ពួក​គេ​បាន​ផលិត​វា​ឡើង​សម្រាប់​អ្នក​​​សរសេរ​កម្មវិធី​​​ឲ្យ​បាន​ដឹង​ ពី​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​របស់​គេ Firefox OS ។ ដោយ​​​ឡែក​ចំពោះ​ទូរស័ព្ទ​ Firefox មាន​នូវ​​អេក្រង់​ទំហំ 3.5-inch HVGA ជា​មួយ​បច្ចេកវិទ្យា touchscreen  ​ទូរស័ព្ទ​នេះ​ត្រូវ​បាន​​​ផ្ដល់​អានុភាព​ដោយ CPU Snapdragon S1 1GHz និង​ RAM 512MB ។

​ជា​មួយ​នឹង​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ 4GB ជាប់​ម៉ាស៊ីន​ ទូរស័ព្ទ​ទំនើប​ Firefox ដែល​ទើប​នឹង​ចេញ​មុខ​ថ្មី​មាន​បំពាក់​​នូវ​កាមេរ៉ា​ទំហំ 3 MP និង​​​រួម​បន្ថែម​ wireless connectivity ផង​ដែរ ។ តាម​រយៈ​​ទូរស័ព្ទ​នេះ​ត្រូវ​បាន​​ Mozilla ពន្យល់​ថា​«​ការ​​ផលិតផល​​នូវ​ផលិត​ផល​របស់​យើង​ជា​លើក​ដំបូង​នេះ ​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​​ជា​​ការ​បំភ្លឺ​ឲ្យ​​ឃើញ​នូវ​បទពិសោធន៍​​​ថ្មី ​ជា​មួយ​​​​នឹង​ Firefox OS ។ ហើយ​វា​នឹង​ផ្ដល់​​ឲ្យ​​អ្នក​សរសេរ​កម្មវិធី​ជា​ច្រើន​មាន​ឱកាស​ក្នុង​ការ​​ ​​ស្វែង​យល់​ខ្លះ​ទៅ​ថ្ងៃ​អនាគត​នៃ​ទូរស័ព្ទ » ។

ឆ្លង​តាម​ប្រព័ន្ធ​ប្រតិបត្តិការ Firefox OS ដែល​​កំពុង​ស្ថិត​ជា​គោល​​នៅ​ឡើយ Mozilla និយាយ​ថា​​ប្រព័ន្ធ​ប្រតិបត្តិការ​នេះ​នឹង​បន្ត​​ធ្វើ​ការ upate ​ជាមួយ​ការ​ update ​គ្រប់​ទីកន្លែង​ ។ ដោយ​ឡែក​ Mozilla បាន​ព្យាយាម​ពន្យល់​បន្ថែម​ថា«​ Firefox OS គឺ​​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរស័ព្ទ​ថ្មី​មួយ​ ដែល​បាន​រចនា​​ឡើង​​ដើម្បី​​​​ធ្វើ​ឲ្យ​មាន​ភាព​កាន់​តែ​ប្រ​សើ​បំផុត​​នៃ​​ ប្រព័ន្ធ​ប្រតិបត្តិការ​ទូរស័ព្ទ ។ យ៉ាង​ណា​មិញ Web គឺ​​ជា Platform ​ដែល​​មិន​ពឹង​ផ្អែក​តែ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ ដូច​នេះ​វា​នឹង​ធ្វើ​ឲ្យ​កម្មវិធី​​ទូរស័ព្ទ​​ដំណើរ​ការ​បាន​យ៉ាង​លឿន​​និង​ ជួយ​​សន្សំ​សំចៃ​ថាមពល​ថ្ម​ ។ Firefox OS ​​​ត្រូវ​បាន​បញ្ចូល​ជា​មួយ​នឹង​ខ្នាត​គំរូ​​​ web ចុង​ក្រោយ​បង្អស់ ហើយ​វា​នឹង​ធ្វើ​ជា​ស្នូរ​​​នៃ​​​ដំណើរការ​ទាំង​ស្រុង​​នៃ​ប្រព័ន្ធ​ ប្រតិបត្តិការ​នេះ » ។

Mozillar Firefox OS ត្រូវ​បាន​ក្លាយ​ជា​​មូលដ្ឋាន​​​ថ្មី​មួយ​នៃ​​​​ប្រព័ន្ធ​ប្រតិបត្តិការ​​ ស្តង់ដារ ឬ ហៅ​ថា open source  ដូច្នេះ​អ្នក​សរសេរ​កម្មវិធី​ជា​ច្រើន​​នឹង​អាច​ធ្វើ​ការ​រចនា​ចេញ​នូវ​ កម្មវិធី​ដោយ​​ខ្លួន​គេ​​បាន​​ទាំង​ស្រុង​ដោយ​មិន​​​​ចាំ​ចាច់​ទទួល​ការ​​ គំរាម​កំហែង​ពី​​​អ្វី​មួយ ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s