បណ្ដាំសំរាប់កូនខ្មែរ (បទ ក ខ)


 

ក កើតជាមនុស្សវិសេសក្រៃ        ខ ខំលកលៃរាបកិរិយា

គ គន់រូបកាយនិងវាចា                   ឃ ឃើញយាយតាឪនគោរព។

ង ងឹតងងុលត្បិតមិនដឹង    ច ចិត្តខំប្រឹងរៀនសេពគប់

ឆ ឆាប់រាប់អានគ្រប់ប្រភព            ជ ជួបចូលស៊ប់វង់អ្នកប្រាជ្ញ។

ឈ ឈានជើងឡើងកំាជណ្ដើរ    ញ ញឹមបណ្ដើរហ៊ានកុំខ្លាច

ដ ដើរទៅមុខចិត្តអង់អាច              ឋ ឋានបិសាចមិនរុញរា។

ឌ ឌិនលំអចំណេះដឹង                    ឍ ឍាមរាប្រឹងចេញសោភា

ណ ណែនាំគេគ្រប់ៗគ្នា                 ត ស៊ូពុះពាររក្សាកេរ។

ថ ថែអោយបានសញ្ញាណជាតិ    ទ ទូន្មានញាតិតាមសំនេរ

ធ ធនសម្បត្តិកែច្នៃទ្វេ                    ន នាំជាតិក្មេរដល់វេហា។

ប បួងសួងគិតនឹកដល់គុណ        ផ ផលដែលជនគ្រប់អត្មា

ព ពិតទទួលពីដូនតា                     ភ ភោគភោក្ដាដោយប្រយោល។

ម មានគំនិតស្នេហាជាតិ                យ យើងខ្មីឃ្មាតកុំបង់ចោល

រ រៀនអោយស្គាល់កុំតែលតោល  ល លុបស្រមោលអន្ធកាល។

វ វង្សត្រកូលអច្ឆរយៈ                      ស សូមចំាជាក់គ្រប់ចេរកាល

ហ ហេតុនេះហើយត្រូវដំណាល  ឡអ សាងថ្នាលដល់កូនចៅ។

និពន្ធដោយ សុខគឹមហេង ០៦ តុលា ២០១០

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s