LG Optimus G Pro បង្ហាញ​រូបរាង​ពិតនៅ ​NTT DoCoMo


​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​មាន​ព័ត៌មាន​នៅ​លើ​គេហទំព័រ​​ជា​ច្រើន​ បាន​និយាយ​ពី​ការ​លេច​ចេញ​នូវ​លក្ខណសម្បត្តិ​បច្ចេកទេស​និង​រូបរាង​​ដែល​មើល ​ទៅ​មិន​សូវ​ជា​ច្បាស់​ប៉ុន្មាន​ទេ​របស់​ទូរស័ព្ទទំនើប​ LG Optimus G Pro ដែល​បាន​លេច​ធ្លាយ​មុន​ថ្ងៃ​ប្រកាស ​ចេញ​ជា​ផ្លូវការណ៍​ដោយ​ក្រុមហ៊ុន ។ ឥឡូវ​នេះ​ទាំង​រូបរាង​និង​លក្ខណសម្បត្តិ​របស់​ Optimus G Pro ត្រូវ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ដោយ​ក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏​ធំ​មួយ​របស់​ ប្រទេស​ជប៉ុន​ NTT DoCoMo ​​។

គួរ​រំលឹក​ផង​ដែរ​ថា​ Optimus G គឺ​ជា​ផលិតផល​ទូរស័ព្ទ​ចម្បង (Flagship smartphone)​ និង​លេចធ្លោ​របស់​ក្រុមហ៊ុន​ LG សម្រាប់​ឆ្នាំ២០១២ កន្លង​ទៅ​ ហើយ​កាល​ពី​ចុង​សប្ដាហ៍​មុន​ពពក​ក៏​បាន​ចេញ​អត្ថបទ​មួយ​ដែរ​ថា «ក្រុមហ៊ុន​​ LG ប្រកាស​ថា​លក់​ Optimus G បាន​ចំនួន​ជាង​ ១.០០០.០០០ គ្រឿង» ។ សម្រាប់​ឆ្នាំ២០១៣ នេះ​វិញ​គេ​ជឿ​ថា​ផលិតផល​ទូរស័ព្ទ​ចម្បង​របស់​ក្រុមហ៊ុន​ LG នោះ​គឺ Optimus G Pro ហើយ​បើ​តាម​ពាក្យចចាមអារ៉ាម​ដែល​ចេញ​នា​ពេល​កន្លង​មក​បាន​ឲ្យ​ដឹង​​ថា​ ក្រុមហ៊ុន​ LG នឹង​ប្រកាស​ចេញ​ទូរស័ព្ទទំនើប​ Optimus G Pro នៅ​ក្នុង​ព្រឹត្តិការណ៍​ MWC 2013 ដែល​ជា​ពិព័រណ៍​ផលិតផល​ឧបករណ៍​ចល័ត​ដ៏​បំផុត​របស់​ពិភពលោក​ នឹង​​ធ្វើ​ឡើង​នៅ​ទីក្រុង​បាសេឡូណា​ ប្រទេស​អេស្ប៉ាញ ​ចាប់​ពី​ថ្ងៃទី២៥ ដល់​ ២៨ ខែកុម្ភៈ ខាង​មុខ​នេះ ។

លក្ខណសម្បត្តិ​បែប​បច្ចេកទេស​របស់​ Optimus G Pro ដែល​​បាន​បង្ហាញ​នោះ​មាន​ដូច​ខាង​ក្រោម៖

  • អេក្រង់​ទំហំ 5-inch
  • ​កម្រិត​ភាព​ច្បាស់ Full HD
  • ទម្ងន់ 160 g
  • វិមាត្រ 139 x 70 x 10.1mm
  • CPU Quad-core Snapdragon S4 Pro 1.7GHz
  • RAM 2 GB
  • ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 4.1 Jelly Bean
  • អង្គផ្ទុកទិន្នន័យ​ជាប់​ម៉ាស៊ីន​ទំហំ 32 GB
  • កាមេរ៉ា​ទំហំ 13 MP
  • ប្រើ​ប្រព័ន្ធ​សេវា​ LTE
  • ថាមពល​ថ្ម​ 3,000mAh

បញ្ជាក់៖ LG Optimus G Pro នឹង​មាន​លក់​នៅ​ទីផ្សារ​ប្រទេស​ជប៉ុន​​ដោយ​ក្រុមហ៊ុន​ផ្ដល់​សិទ្ធិ​ចែកចាយ​ ឲ្យ​ NTT DoCoMo នៅ​ក្នុង​ដើម​​ខែមេសា​ឆ្នាំ២០១៣ ​ចំពោះ​តម្លៃ​ប៉ុន្មាន​នោះ ក្រុមហ៊ុន​មិន​ទាន់​បាន​បង្ហើប​ឲ្យ​ដឹង​នៅ​ឡើយ​ទេ ដោយ​ឡែក​ចំពោះ​ថ្ងៃ​ប្រកាស​ចេញ​លក់​នៅ​ទីផ្សារ​ក្រៅ​ប្រទេស​ជប៉ុន​ ក្រុមហ៊ុន​មិន​បាន​បញ្ជាក់​នោះ​ទេ ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s