កិត្តិយស


ផ្កា​ភ្ញី​សោភី​សម្រស់​ខ្ចី​ ​សកល​បេតី​តម្កើង​ផ្កា​
​សម្ផស្ស​ឆើតឆាយ​ល្អ​អស្ចារ្យ​ ​ឈ្ងុយ​ឈ្ងប់​នាសា​ក្លិន​ក្លែប​ភ្ងា ។​
– ទោះ​ល្អ​ដូច​ផ្កា​គង់​មិន​ស្ថិត​ ​ស្រពោន​ក្រៀម​ស្វិត​ចាក​ទង​លា​
​រុះ​រោយ​បោះចោល​តាម​អទ្ធា​ ​ធុងសំរាម​ជាទី​ចុងក្រោយ ។​
– រូប​មនុស្ស​សត្វ​ផ្តូច​ច្នោះ​ពិត​ ​ពេល​រស់​ខំ​គិត​ធ្វេស​បណ្តោយ​
​ស្វែងរក​កិត្តិយស​ទុកឱ្យ​ ​នាមរូប​ផ្ទុក​សោយ​ដោយ​កម្ម​ទុក្ខ ។​
– រូប​លោកវិនាស​រលួយ​ស្អុយ​ ​ដុត​ឆេះ​បង្ហុយផ្សែង​បាត់​មុខ​
​នាម​ចាំ​មិនយូរ​កប់​ក្នុង​យុ​គ​ ​តម្លៃ​មិន​ពុកផុយ​គឺ​អ្វី​? ។​
– គឺ​កិត្តិយស​មនុស្ស​បាន​ ​ស្វះស្វែង​សាង​ឋាន​ថែ​លោកិយ​
​សាង​ខ្លួន​គ្រួសារ​ជាតិ​ប្រិមប្រិយ​ ​កេរ្តិ៍ឈ្មោះ​ល្បាញ​ល្បី​ល្អ​មាំមួន​… ។​
​ឡេវ កក្កដា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s