គុណមាតាបិតា (ការតបគុណដោយសង្ខេប)


គុណ=សេចក្តីល្អ
មាតា=ស្រ្តីជាអ្នករក្សានូវកូន
បិតា=បុរសជាអ្នករក្សានូវកូន
មាតាបិតាៈ គឺជាអ្នកមានគុណរបស់កូនទាំងឡាយដែលលោកបានធ្វើអំពើល្អគ្រប់បែបយ៉ាង​ដើម្បីកូន។
ក.គុណមាតាបិតា ជាក់ស្តែង
          -មាតាបិតាជាព្រះរបស់កូន
          -មាតាបិតាជាកងការពាររបស់កូន
          -មាតាបិតាជាអ្នកស្ពាយបង្វិចជាប់ខ្លួនជានិច្ច
          -មាតាបិតាជាអ្នកចិញ្ចឹមកូន
          -មាតាបិតាជាអ្នកថ្នាក់ថ្នមរក្សាកូន
          -មាតាបិតាជាឃ្លាំងប្រាក់
          -មាតាបិតាជាគ្រូពេទ្យ
          -មាតាបិតាជាគ្រូអាចារ្យ
          -មាតាបិតាជាមង្គលល្អ
          -មាតាបិតាជាកិត្តិយសរបស់កូន
          -មាតាបិតាជាស្ម័គ្រចិត្តបម្រើកូន
ខ. គុណមាតាបិតាតាមផ្លូវព្រះពុទ្ធសាសនា
          ១.​អដ្ឋិគុណ
          ២.ឧបការគុណ
          ៣.វិសេសគុណ
          ព្រះពុទ្ធជាម្ចាស់ទ្រង់ប្រសិទ្ធិនាមមាតាបិតាថា៖
១​​​​​​​​​​​​​​​​​.ព្រះព្រហ្មៈ​ លោកមានព្រហ្មវិហារធម៌៤ប្រការ មេត្តា ករុណា មុទិតា ឧបេក្ខា។
២.ទេវតាដើមៈ លោកជាអ្នកចិញ្ចឹមបីបាច់អភិបាលរក្សា ឃុំគ្រងកូន​ ថែរក្សាកូនប្រុសស្រី​មុន ទេវតាដទៃ។
៣.គ្រូដើមៈ លោកជាគ្រូបង្រៀនវិជ្ជាទាំងឡាយ មានវិជ្ជាមូលដ្ឋានជាដើមដល់កូនប្រុសស្រី​ទាំង ឡាយ។
៤. ព្រះអរហន្តៈ មាតាបិតាជាបុគ្គលដែលកើតបុណ្យក្រៃលែងសម្រាប់ ជាបុគ្គលដែលកូន គប្បីគោរពបូជា ដោយប្រការផ្សេងៗ (អាហុនេយ្យបុគ្គល)។
ដោយហេតុថា មាតាបិតាជាអ្នកមានគុណ ជាព្រះព្រហ្ម ជាទេវតាដើម ជាគ្រូដើម ជាព្រះអរហន្ត របស់កូន ដូច្នេះ ទើបព្រះពុទ្ធជាម្ចាស់ទ្រង់ហៅគុណនេះថា៖
          ១.​អនេកប្បការគុណៈ គុណច្រើនមិនតែមួយ
          ២.អនន្តគុណៈ គុណមិនអាចរាប់បាន
          ៣. អប្បរិមាណគុណៈ គុណប្រមាណមិនបាន
          ៤.អសមគុណៈ គុណដ៏ធ្ងន់គ្មានអ្វីស្មើបាន។
    នៅក្នុងគម្ពីរព្រះពុទ្ធសាសនា បានសម្តែងអំពីសង្គហធម៌គឺ​តួនាទីរបស់ឪពុកម្តាយ មាន៥ ប្រការ៖
          ១. ហាមកូនមិនឱ្យធ្វើអំពើអាក្រក់
          ២. ញ៉ាំងកូនឱ្យធ្វើតែអំពើល្អ
          ៣. ឱ្យកូនសិក្សារៀនសូត្រ
          ៤. រៀបចំទុកកូនឱ្យមានកូនស្រករ
          ៥. ចែកទ្រព្យសម្បត្តិឱ្យកូនក្នុងកាលដ៏សមគួរ។
      បើដឹងថា ឪពុកមា្តយមានគុណដូច្នេះ ក្នុងនាមយើងជាកូនត្រូវតែតបស្នងគុណរបស់ លោកវិញ ឱ្យអស់លទ្ធភាព។ ក្នុងគម្ពីរដដែល បានសម្តែងអំពីតូនាទីរបស់កូន៥ ប្រការដែរ គឺ៖
          ១. យើងត្រូវចិញ្ចឹមមាតាបិតា ដោយបច្ច័យ៤ជាដើម
          ២. ជួយខ្វល់ខ្វាយធ្វើកិច្ចការងារលោក នៅពេលលោកមានកិច្ចរវល់
          ៣. ថែរក្សាលើកតម្កើងវង្សត្រកូលមិនឱ្យសាបសូន្យ
  ៤.ធ្វើខ្លួនឱ្យល្អសមជាអ្នកទទួលមត៌ក មិនមែនយកទ្រព្យដែលលោកចែកឱ្យ ទៅប្រព្រឹត្ត អំពើ អបាយមុខផ្សែងៗ
          ៥. នៅពេលលោកមរណកាលទៅ ត្រូវធ្វើបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសលជូន លោក។
         មានកិច្ចតបគុណ៤ យ៉ាងទៀតគឺ ត្រូវធ្វើយ៉ាងណា ធានារ៉ាប់រងយ៉ាងណាឱ្យឪពុក​ម្តាយ បាន ទទួលនូវសម្បទា​៤យ៉ាង៖
១.សទ្ធា
២.សីល
៣. ចាគៈ
៤. បញ្ញា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s