ជំងឺ​ចម្លែក​


-​ជំងឺ​ចម្លែក​កើត​ប្លែក​លើ​មនុស្ស​ ​ចម្លង​សាយសុស​ផុស​ក្នុងសង្គម​
​តូច​ស៊ី​ដោយ​តូចធំ​ស៊ី​ដោយ​ធំ​ ​ស៊ី​ហើយ​បន្លំ​ជូ​តមាត់​ស្អាត​ធេង ។​
-​ជំងឺ​ចម្លែក​រសាត់​ចូល​ភ្នែក​ ​ចេះ​តែ​ក្រឡេកឃើញស្រីក្មេងៗ​
​ស្រើប​នឹង​សម្ផស្ស​ស្រស់​នឹង​សំឡេង​ ​​ធ្វើ​ឱ្យ​វង្វេង​ភ្លេច​អស់​ផៅ​ញាតិ ។​
-​ជំងឺ​ចម្លែក​រសាត់​ចូល​មាត់​ ​បេះ​ប៊ួយ​ជូរ​ចត់​បូញបត់​ស៊ក​សៀត​
​ចាក់ចូច​ឆ្កឹះឆ្កៀល​ចង្អល់​ចង្អៀត​ ​ឱ្យ​គេ​ប៉ើង​ខ្ទាត​ខ្លួន​ឯង​ឡើង​ខ្លា ។​
-​ជំងឺ​ចម្លែក​រសាត់​ចូល​ដៃ​ ​ចូលចិត្ត​ពេក​ក្រៃ​រឿង​ហត្ថលេខា​
​ស៊ី​ញេញាប់ដៃ​ទាំង​ធ្មេច​នេត្រា​ ​ដើម្បី​ប្រាថ្នា​លាភ​ផ្គាប់​ស្នេហ៍ស្និទ្ធ ។​
-​ជំងឺ​ចម្លែក​រសាត់​ចូល​ជើង​ ​ហ៊ាន​ដើរ​លើ​ភ្លើង​បំពាន​ច្បាប់​ក្រឹត្យ​
​រៀនសូត្រ​ច្បាប់​ហើយ​យក​ច្បាប់​ទ្រាប់​ក្តិត​ ​ច្បាប់​ក្រៀម​ក្រ​ពិត​ស្វិត​រាប​ដរាប ។​
-​ជំងឺ​ចម្លែក​រសាត់​ចូល​មិត្ត​ ​ហ៊ានស៊ី​លើ​មិត្ត​ចិត្ត​ដូច​ព្រាយ​អា​ប​
​បឺត​ឈាម​បៀម​ព្រួស​លើ​ផ្កា​កុលាប​ ​​បោះពួយ​ឆក់​ឆាប​លាភ​ជ័យ​សក្តា ។​
-​ជំងឺ​ចម្លែក​សាយភាយ​ពេញពាស​ ​មុខ​ជា​វិនាស​រាស្ត្រ​កើត​ឈឺផ្សា​
​សង្គម​ជាតិ​ខ្មែរ​សង្ឃឹម​ស្រស់ថ្លា​ ​រង​ទុក្ខ​តក្កមា​ពេលណា​ទើប​បាត់ ។​
​តូច រំលឹក​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s