តែ មាន​គុណ​​ប្រយោជន៍​អ្វី​ខ្លះ​ចំពោះ​សុខភាព?


តែ​ ជា​ភេសជ្ជៈ​ដែល​មាន​ប្រវត្តិ​​នៅ​លើ​ផែន​ដី​ជាង​៥០០០ឆ្នាំ​មក​ហើយ ប៉ុន្តែ​ផល​ប្រយោជន៍​ដ៏​ច្រើន​អនេក​របស់​វា​​​ចំពោះ​សុខភាព​ ត្រូវ​បាន​គេ​រក​ឃើញ​ជា​បន្ត​បន្ទាប់ បូក​រួម​ទាំង​ការ​ស្រាវជ្រាវ​ថ្មីៗ​នេះ​ផង​ដែរ។ ​ប្រភេទ​តែ​សំខាន់​ៗ​​ដែល​មាន​ដូច​ជា​ តែ​បៃតង តែ​ស តែ​អ៊ូឡុង និង​តែ​ខ្មៅ សុទ្ធ​តែ​ជា​ឱសថ​ពី​ធម្មជាតិ​ ដែល​ជួយ​ជម្រុញ​សុខភាព​របស់​មនុស្ស​បាន​យ៉ាង​​ប្រសើរ។

ចម្ការ​តែ​

ខាង​ក្រោម​នេះ គឺ​ជា​ផល​ប្រយោជន៍​មួយ​ចំនួន​ដែល​បាន​មក​ពី​ការ​ទទួល​តែ៖

សម្អាត​ និង​សម្រួល​សរសៃ​ឈាម កាត់​បន្ថយ​សម្ពាធ​ឈាម​៖ សារធាតុ​សំខាន់ៗ​​ដែល​មាន​ក្នុង​តែ អាច​ជួយ​អ្នក​ជំងឺ​ដែល​មាន​បញ្ហា​បេះ​ដូង​បាន។ ការ​ទទួល​ទាន​តែ​ខ្មៅ​​រាល់​ថ្ងៃ អាច​ជួយ​កាត់​បន្ថែម​សម្ពាធ​ឈាម​ឡើង​ខ្ពស់ សម្អាត​សរសៃ​ឈាម និង​បង្កើន​ចលនា​ឈាម​រត់។

ជំនួយ​ឆ្អឹង៖ តែ​បៃតង​ មាន​សារធាតុ​ដែល​អាច​ជួយ​ពង្រឹង​សាច់ដុំ​ កាត់​បន្ថយ​ការ​បាក់​ឆ្អឹង និង​ផល​ប៉ះពាល់​ពី​ការ​ប៉ះ​ទង្គិច​សាច់ដុំ​នានា។

ជំនួយ​ខួរក្បាល៖ ក្រៅ​ពី​ជួយ​ជំរុញ​ចលនា​ឈាម​រត់ តែ​ក៏​អាច​ជួយ​ពន្លឿន​ល្បឿន​នៃ​ការ​គិត​របស់​ខួរ​ក្បាល​ផង​ដែរ។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការ​ទទួល​ទាន​តែ​ពី ៣ ទៅ​៤ពែង​ក្នុង​មួយ​ថ្ងៃ អាច​ជួយ​កាត់​បន្ថយ​​ផល​ប៉ះ​ពាល់​​ខួរ​ក្បាល​បាន​២៥ភាគរយ។

ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក៖ ការ​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​អាមេរិក​សម្រាប់​ជំងឺ​មហារីក​ បាន​បង្ហាញ​ថា តែ​មាន​សារធាតុ​ប្រឆាំង​នឹង​ជំងឺ​មហារីក​ជា​ច្រើន។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម សារធាតុ​ដែល​ជួយ​ទប់​ស្កាត់​ការ​រីក​លូតលាស់​នៃ​ជំងឺ​មហារីក ព្រម​ទាំង​សារធាតុ​ដែល​អាច​សម្លាប់​កោសិកា​ជំងឺ​មហារីក​ សុទ្ធ​តែ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​តែ។ យ៉ាង​ណា​ក្ដី ភស្ដុតាង​​នៃ​ទំនាក់ទំនង​រវាង​តែ និង​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក ហាក់​នៅ​មាន​កម្រិត​នៅ​ឡើយ។

តែ​បៃ​តង

ជួយ​សម្រក​ទម្ងន់៖ តែ​គឺ​ជា​ភេសជ្ជៈ​មួយ​ប្រភេទ​ដែល​មិន​មាន​ជាតិ​កាឡូរី ប្រសិន​បើ​ញ៉ាំ​ទទេ ពោល​គឺ​មិន​លាយ​ជាមួយ​ស្ករ ឬ​ទឹក​ដោះ​គោ។ មិន​ត្រឹម​តែ​គ្មាន​ជាតិ​កាឡូរី​ទេ ស្លឹក​តែ​ក៏​មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ​ពី​ធម្មជាតិ​ជា​ច្រើន ដែល​អាច​ជួយ​ដុត​បំផ្លាញ​សារធាតុ​ខ្លាញ់​ក្នុង​ខ្លួន​បាន​ទៀត​ផង។

កាត់​បន្ថយ​ស្រ្ដេស សារធាតុ​អាស៊ីត​អាមីណូ​ម្យ៉ាង​ដែល​មាន​ឈ្មោះ​ថា L-theanine បូក​ផ្សំ​ជាមួយ​សារជាតិ​កាហ្វេអ៊ីន​ដែល​មាន​ក្នុង​ស្លឹក​តែ​​ អាច​ជួយ​កាត់​បន្ថែម​អារម្មណ៍​តានតឹង​ ឬ​ស្រ្ដេស​បាន​យ៉ាង​ប្រសើរ។ វា​​បាន​កាត់​បន្ថយ​អ័រម៉ូន​ស្រ្ដេស និង​បង្កើន​ភាព​រំញោច​នៃ​អារម្មណ៍​បាន​រហ័ស។

សរុប​មក​វិញ តែ​មាន​គុណ​ប្រយោជន៍​ច្រើន​ណាស់​ចំពោះ​សុខភាព ដោយ​គ្រាន់​តែ​អ្នក​ពិសា​វា ត្រឹម​១ពែង ឬ​២ពែង​ក្នុង​មួយ​ថ្ងៃ។ តើ​ប្រិយមិត្ត​ចូល​ចិត្ត​​​តែ​ដែរ​ឬ​ទេ? បើ​មិន​ចូល​ចិត្ត​ទេ សាក​ល្បង​ទទួល​ទាន​ពី​ថ្ងៃ​​​ត​ទៅ​ណា!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s