ត្រី សាច់ បន្លែ ការពារ​ជំងឺ​បេះដូង


ការ​សិក្សា ស្រាវជ្រាវ​ថ្មី មួយ​បាន​រក​ឃើញ​ថា ការ​ញ៉ាំ​បន្លែ ផ្លែឈើ គ្រាប់​ធញ្ញជាតិ និង​ត្រី ក្នុង​បរិមាណ​ច្រើន​ជាង​អាហារ ដទៃ​ទៀត នឹង​អាច​ជួយ​ការពារ​​លោក​អ្នក​គេច​ផុត​ពី​ជំងឺ​បេះ​ដូង។

លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ដែល​បាន​បោះពុម្ព​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ​ Journal Circulation នេះ បាន​បង្ហាញ​ថា ការ​ញ៉ាំ អាហារ ខាង ​លើ​នេះ នឹង​អាច​កាត់​បន្ថយ​​ហានិភ័យ​នៃ​​ការ​​កើត​ជំងឺ​បេះដូង​ ការ​គាំង​បេះដូង ការ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល (ស្រ្ដូក) និង​កាត់​បន្ថយ​អត្រា​ស្លាប់​ដោយ​សារ​ជំងឺ​ដ៏​សាហាវ​នេះ។

ដើម្បី ​ចេញ​ជា​លទ្ធផល​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ McMaster នៃ​ប្រទេស​កាណាដា បាន​ធ្វើ​ការ​សិក្សា​លើ​មនុស្ស​​ជាង​បី​ម៉ឺន​នាក់ ដែល​មាន​អាយុ​ជា​មធ្យម ៦៦ឆ្នាំ ដែល​​ធ្លាប់​មាន​ប្រវត្តិ​កើត​ជំងឺ​បេះដូង។ ក្រុម​អ្នក​ចូល​រួម​ទាំង​នោះ ត្រូវ​បាន​សួរ​នាំ​ទាក់ទង​នឹង​រប​ប​អាហារ​ដែល​ពួក​គេ​ទទួល​ទាន​​កាល​ពី​ ឆ្នាំ​កន្លង​ទៅ បូក​រួម​​ទាំង​​ទម្លាប់​នៃ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ។

ជា ​លទ្ធផល​បាន​បង្ហាញ​ថា អ្នក​ដែល​ញ៉ាំ​អាហារ​ដែល​មាន​ជីវជាតិ ដូច​ជា បន្លែ​ ផ្លែឈើ និង​ត្រី ច្រើន​ជាង​ញ៉ាំ​សាច់​ក្រហម ស៊ុត​ ​មាន​អត្រា​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង បាន​ដល់​ទៅ​៣៥ភាគរយ។

ឥទ្ធិពល ​វិជ្ជមាន​នៃ​បន្លែ ផ្លែឈើ ទៅ​លើ​ជំងឺ​បេះដូង ក៏​ធ្លាប់​ត្រូវ​បាន​រក​ឃើញ​ស្រដៀង​គ្នា​នេះ​ដែរ នៅ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ផ្សេង​ទៀត​នា​ពេល​កន្លង​មក។ កាល​ពី​ឆ្នាំ​មុន ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ​ Oxford បាន​បង្ហាញ​ថា ការ​ញ៉ាំ​បន្លែ​ ផ្លែឈើ​ជា​ប្រចាំ នឹង​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់​ដោយ​ជំងឺ​បេះដូង ចំនួន​២២ភាគរយ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s