ទុក្ខព្រោះស្រលាញ់តែម្ខាង


ស្រឡាញ់​គេ​តែ​ម្ខាង​ប្រៀប​បី​ដូច​ជា​ស្រូវ ​ក្នុង​ស្រែ​ដែល​ខ្វះ​ទឹក ហើយ​ក៏​ស្កក​ទៅ​ដូច្នោះ​ឯង​។ ចិត្ត​មនុស្ស​យើង​មាន​ការ​ស្រឡាញ់​ច្រើន​ជាង​ស្អប់​ អាច​និយាយ​បាន​ថា ការ​ស្រឡាញ់​នោះ​កើត​ឡើង​ក្នុង​ចិត្ត​មនុស្ស​បាន​ងាយ​ណាស់ ពេល​ខ្លះ​គ្រាន់​តែ​ឃើញ​មុខ នៅ​មិន​ទាន់​បាន​និយាយ​គ្នា​ផង​ ក៏ចាប់​យក​វឹប កើត​ការ​ស្រឡាញ់​គេ​ភ្លាម​ទៅ​ហើយ​។ ព្រោះ​តែ​សេចក្តី​ស្រឡាញ់​វា​កើត​ងាយ​ពេក អីចឹង​ទៅ ទើប​ពេល​ខ្លះ​នោះ​ ភាព​លំ​បាក​លំបិន​ក៏​រមែង​តាម​មក​ ដូច​ជាការ​ទៅ​ស្រឡាញ់​គេ​ទាំង​ដែល​គេ​មិន​ចូល​ចិត្ត​ខ្លួន​ផង ម៉្លោះ​ហើយ សេចក្តី​ស្រឡាញ់​វា​ទាម​ទារ​ចង់​បាន​ឲ្យ​នៅ​ជិត ចង់​ជួប ចង់​និយាយ​ ចង់​បាន​ចិត្ត​ ចង់​បាន​បេះ​ដូង​ ។ល។ ចំណែក​អ្នក​ដែល​មិន​ស្រឡាញ់​តប​នោះ ត្រូវ​ព្យាយាម​គេច​ ឬ​ត្រូវ​លំបាក​ក្នុង​ការ​ដោះ​ស្រាយ​ដោយ​ប្រការ​ផ្សេង​ៗ​។

​អ្នក​ស្រឡាញ់​បាន​ទូ​រស័ព្ទ​ទៅ​រក​គេ ដោយ​សង្ឃឹម​ខ្លះ​ៗ​ថា​នឹង​បាន​ជជែក​គ្នា ដើម្បី​បន្ថយ​ការ​នឹក.​.​.​ ម្ខាង​ទៀត​គេ​ថា​រវល់​ណាស់​ មិន​ទំនេរ​ឡើយ​ មាន​ការ​ធ្វើ​យ៉ាង​នេះ​មួយ​ យ៉ាង​នោះ​មួយ​ ពេល​ខ្លះ​គេ​មិន​ទាំង​ទទួល​ទូរស័ព្ទ​ផង។ ខំ​សរសេរសំបុត្រ​ទៅ​រក​គេ រៀប​រាប់​អំ​ពី​ទឹក​ចិត្ត​ស្រឡាញ់​ចិត្ត​នឹក ក៏​ឥត​ប្រយោជន៍​របៀប​ដូច​តែ​ទូរស័ព្ទ​ដែរ។ អ្នក​ដែល​វង្វេង​ស្រឡាញ់​គេ​តែ​ម្ខាង​ ត្រូវ​ខូច​ចិត្ត​ផង ខក​ចិត្ត​​ផង​​.​.​.​មាន​អាការ​ដូច​ត្រូវ​គេចាប់​ជើង​ទាំង​ពីរ​គួប​គ្នា​ឡើង ​លើ ហើយ​បុក​ក្បាល​ទៅ​នឹង​ដី​ដូច្នោះ​ឯង មាន​សភាព​គួរ​ឲ្យ​អាណិត​ណាស់​។

បុគ្គ​ដែល​ធ្លាក់​ចូល​ទៅ​ក្នុង​សភាព​បែបនេះ ត្រូវ​ពិចារណា​សា​ជា​ថ្មី​ឲ្យ​បាន​ល្អ​ មាន​សតិ​សម្បជញ្ញៈ​ឡើង ទើប​បាន​មិន​ខូច​ខ្លួន​រហូត​រើ​ខ្លួន​មិន​រួច​នោះ។ ស្រឡាញ់​គេ​ តែ​គេ​មិន​ស្រឡាញ់​តប​វិញ​នោះ​ វា​ជា​ទុក្ខស្រេច​ទៅ​ហើយ ដូច្នេះ​ត្រូវ​កុំ​បន្ថែម​ទុក្ខ​ដោយ​វិធី​ល្ងង់​ខ្លៅ​ផ្សេង​ៗ​តទៅ​ទៀត​ កុំ​បោះ​បង់​ខ្លួន​ឯង​ចោល កុំបៀត​បៀន​ខ្លួន​ឯង​ និង​កុំ​បៀត​បៀន​អ្នក​ដទៃ​។ ព្យា​យាម​ធ្វើ​ខ្លួន​ឲ្យ​ល្អ​ ធ្វើ​ឲ្យ​គេ​ឃើញ​ថា​ខ្លួន​មាន​នូវ​គុណ​តម្លៃ​ដែរ។ សេចក្តី​ល្អ​អាច​ឈ្នោះ​ចិត្ត​របស់​គេ​បាន​ក្នុង​ថ្ងៃ​ណា​មួយ​ ឬ​ថា បើ​មិន​បាន​ទទួល​ការ​ស្រឡាញ់​តបអំ​ពី​គេ​វិញ​ដោយ​ពិត​ៗ​នោះ​ ក៏​ត្រូវ​គិត​ថា មិន​មែ​ន​ជា​គូ​នឹង​គ្នា​អីចឹង​ទៅ មាន​ចាំ​បាច់​ត្រូវ​ទៅ​វង្វេង​ស្រឡាញ់​អ្នក​ដែល​គេ​មិន​ស្រឡាញ់​យើង​នោះ​ ធ្វើ​អ្វី គួរ​តែ​ស្រឡាញ់​អ្នក​ណា​ដែល​គេ​ស្រឡាញ់​យើង​ដែរ វា​ល្អ​ជាង​។

​ការ​រាប់​អាន​និង​ការ​ចូល​កាន់​សាសនា​ គឺ​នៅ​លើ​ជំ​នឿ​ ឯចំណែក​រឿង​ស្នេហា​ស្រី​ប្រុស​យក​គ្នា​ជា​គូ​គ្រង​ គឺ​នៅ​លើ​ឧ​បនិស្ស័យ​ ទាំង​ពី​រផ្នែក​នេះ​គឺ​មិន​អាច​បង្ខំ​បាន​ឡើយ​។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s