បន្លែ​ ផ្លែឈើ​ស្រស់​​ធ្វើ​ឲ្យ​មនុស្ស​វ័យ​ក្មេង​រីករាយ


ផ្អែក​លើ​ការ​សិក្សា​របស់​សាកលវិទ្យាល័យ​ Otago ​​បាន​រក​ឃើញ​ថា ​ការ​ញ៉ាំ​បន្លែ​ ផ្លែឈើ​​ស្រស់ ​ធ្វើ​ឲ្យ​មនុស្ស​វ័យ​ក្មេង​រីករាយ ​និង​មាន​ថាមពល​ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ។​ វេជ្ជ. ​ផ្នែក​ចិត្តសាស្ត្រ​លោក​ Tamlin Conner ​​លោក​វេជ្ជ. ​​Caroline Horwath ​និង​លោក​ Bonnie White ​នៃ​​ស្ថាប័ន​​អាហារូបត្ថម្ភ​​មនុស្ស​​ បាន​ធ្វើ​ការ​ស្រាវជ្រាវ​រួម​គ្នា​​ពី​​ទំនាក់ទំនង​រវាង​អាហារ​ប្រចាំ​ថ្ងៃ​ និង​​អារម្មណ៍។

​ ​ការ​សិក្សា​ដែល​ចុះផ្សាយ​ក្នុង​ទិនានុប្បវត្តិ​សុខភាព​ចិត្តសាស្ត្រ​របស់​ ចក្រភព​អង់គ្លេស​ ​​ដែល​មាន​​​អ្នក​ចូលរួម​ទាំង​អស់​ចំនួន​​​២៩១ ​នាក់​​ ​​ដែល​គិត​ជា​មធ្យម​មាន​អាយុ​ ២០​ឆ្នាំ។ ​ពួកគេ​​​បាន​​​តម្រូវ​ឲ្យ​បំពេញ​ពី​របប​អាហារ​ប្រចាំ​ថ្ងៃ​តាម​អ៊ីនធឺណិត​ រយៈពេល​ ២១​​ ថ្ងៃ​ជាប់​ៗ​គ្នា។ ​ជា​រៀងរាល់​ថ្ងៃ​ អ្នក​ចូលរួម​ទាំង​អស់​តម្រូវ​ឲ្យ​សរសេរ​ពី​អារម្មណ៍​វិជ្ជមាន​ចំនួន​ ៩​ចំណុច​ និង​អវិជ្ជមាន​ចំនួន​ ៩ ​​​ចំណុច ​​និង​ឆ្លើយ​សំណួរ​​ចំនួន ៥ ​បន្ថែម​ទៀត​ពាក់ព័ន្ធ​នឹង​​អាហារ​ដែល​ពួកគេ​ទទួល​ទាន។

​ ​តាម​លទ្ធផល​​នៃ​ការ​សិក្សា​បាន​បង្ហាញ​ថា ​​អាហារ​ដូចជា​បន្លែ​ ផ្លែឈើ​ស្រស់​ ​​គឺ​បង្ហាញ​ភាព​វិជ្ជមាន​ពាក់​ព័ន្ធ​នឹង​អារម្មណ៍ ​​ខណៈ​អាហារ​អវិជ្ជមាន​ចំពោះ​អារម្មណ៍​មាន​ដូចជា ​​នំ​គូកគី (Cookies) ​ដំឡូង​បន្ទះ ​និង​នំ​ខេក​​ជា​ដើម។

​​ ក្រុម​អ្នក​ស្រាវជ្រាវ​ក៏​រក​ឃើញ​ផង​ដែរ​ថា ​​ការ​ញ៉ាំ​បន្លែ​ ផ្លែឈើ​ស្រស់​​អាច​ជួយ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ​នៅ​ថ្ងៃ​បន្ទាប់​​​ ដូច្នេះ​ការ​ជ្រើសរើស​ប្រភេទ​អាហារ​ទទួល​ទាន​គឺ​ ពិត​ជា​មាន​ទំនាក់ទំនង​​នឹង​អារម្មណ៍​យ៉ាង​ពិត​ប្រាកដ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s