ប្រសិនខ្ញុំបាទហ៊ាននិយាយ


– ប្រសិនខ្ញុំបាទហ៊ាននិយាយ រៀបរាយពីរូបឆោមលោកស្រី
ថារាងរាវក្លំសមបេតី សំដីផ្អែមល្ហែមដូចទឹកល្ងូ ។
– ក្រឡេកទៅមុខមូលក្រឡង់ ចិញ្ចើមចងចង់ដូចគំនូរ
ដៃជើងទន់ល្វន់គន់គិតគូរ មើលយូរចង់យំព្រោះល្អណាស់ ។
– បើថា”ផ្កាអើយ!ឆ្ងាយអ្វីម្ល៉េះ” អ្នកបេះដូចបានឋានកៃលាស
ប្រហែលលោកស្រីខឹងឬខ្មាស ហើយច្បាស់ជាសើចធ្វើតោះតើយ ។
– ប្រសិនខ្ញុំហ៊ានថា”លោកស្រី” រះដូចរស្មីបំភ្លឺត្រើយ
នាំសត្វឲ្យហែលគ្រាន់បានស្បើយ ល្ហែល្ហើយព្រោះចិត្តមានបំណង ។
(កេង វ៉ាន់សាក់)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s